Part 11 [ ហេតុការណ៍មិនគួរឲជឿ ]

496 36 0
                                        

"ឯងជាអ្នកណា? មកទីនេះបានយ៉ាងម៉េច? ម៉េចក៏យើងមិនដែលឃើញមុខឯងសោះចឹង?" Yena គេឧស្សាហ៍មកផ្ទះរាងក្រាសណាស់ មួយសប្តាហ៍មកសឹងតែ៥,៦ ដងទៅហើយ គឺមកក្រោមហេតុផលថាមកលេងឬក៏ប៉ានាងឲយករបស់របរអីមកឲរាងក្រាសអីចឹងទៅតែចម្លែកលើកនេះដែលនាងមកក៏បានឃើញនឹងវត្តមានរបស់រាងតូចដែលធ្វើឲនាងអត់ឆ្ងល់មិនបាន

"សួរខ្ញុំ!! ខ្ញុំទេដែលត្រូវសួរអ្នកនាងនោះ! នេះមកពីណាពីណីហ្នឹងក៏ទ្រង់ស្លន់ស្លោរម្ល៉េះ" រាងតូច Jungwon លើកដៃចង្អុលមុខខ្លួនឯងដើម្បីបញ្ជាក់ការសួររបស់ Yena មុននឹងបកសំណួរសួរទៅកាន់នាងវិញ

"យើងជាមនុស្សរបស់លោក Jay" Yena នេះស្រមើស្រម៉ៃទាំងព្រឹក គិតថាខ្លួនជាមនុស្សរបស់រាងក្រាស!! ទាំងដែលរាងក្រាសមិនដែលទាំងខ្វល់ពីនាងផង! ឯរាងតូចក៏មិនបានមានប្រតិកម្មអីដែរ គឺមិនចង់គិតពីរឿងអត់ប្រយោជន៍ព្រោះមិនមែនជារឿងរបស់ខ្លួនឯណា

"ហើយនេះមករកគេមែនទេ?" Jungwon ក្រោកឈរនិយាយ

"គេណា? ចង់សំដៅលើលោក Jay មែនទេ?" Yena

"យី!! យាយប៉ិនេះមករក Jay ឬអត់នៀកសួរទៅក៏និយាយមកវិញបែបវ៉ល់ៗ" រាងតូចគិតក្នុងចិត្តនេះគេមានអារម្មណ៍ថាមិនចូលចិត្តចរិតឫកពាររបស់ស្រីម្នាក់នេះសោះ

"ក្រែងអ្នកនាងមករកលោក Jay ហី?" Jungwon

"ត្រូវហើយ!គាត់នៅដែលទេ" Yena និយាយហើយក៏ដើរមកអង្គុយលើសាឡុងគងអន្ទាក់ខ្លាធ្វើចរិតឡើងឡូយដែលធ្វើឲរាងតូចជ្រិញជាខ្លាំង

"គេមិននៅទេ" Jungwon

"លោក Jay គាត់ទៅណា?" Yena

"ខ្ញុំម៉េចនឹងដឹងនោ តែបើចង់អង្គុយចាំក៏អង្គុយទៀតទៅ" Jungwon ថារួចក៏ប្រុងនឹងដើរចេញព្រោះបើនៅតែបន្តិចទៀតនាយប្រាកដជាពេបជ្រាយកញ្ញា Yena ស្លាប់ជាមិនខាន

"នែ៎ ឯងចង់ទៅណានេះមិនទាន់ឆ្លើយនឹងយើងទេ" Yena ស្រាប់តែស្រែកឃាត់ដំណើររាងតូច

"ឆ្លើយអី??" Jungwon

"ឯងជាអ្នកណា? តែនេះបើតាមមើលទៅជាអ្នកបម្រើមកថ្មីមែនទេ?" Yena អង្គុយសម្លឹងសម្លក់រាងតូចមើលលើមើលក្រោមបែបមាក់ងាយដោយគិតថាគេមិនដល់ខ្លួន

Your heart is mine ¡! [ចប់]Where stories live. Discover now