//Evening 🌇//
នៅតាមផ្លូវពេលជិះឡានត្រឡប់មកវិញទាំង Jay ទាំង Jungwon គ្មានអ្នកណានិយាយអ្វីបន្តិចសោះឡើយតាំងតែពីចេញដំណើរមករាងតូចបើកកញ្ចក់ឡានដើម្បីគយគន់មើលទេសភាពដងផ្លូវនាល្ងាចថ្ងៃលិចជះពន្លឺពណ៌លឿងស្រាលស្រទន់មកលើភពផែនដីទាំងទឹកមុខញញឹមស្រស់
"ស្អាតណាស់" សុខៗ Jay ក៏ស្រដីឡើងទាំងមិនដឹងក្បាលមិនដឹងកន្ទុយតែរាងតូចក៏កាត់សេចក្ដីថា Jay ប្រហែលជានិយាយពីថ្ងៃលិចហើយមើលទៅ
"អឹម~ខ្ញុំក៏គិតថាថ្ងៃលិចស្អាតដែរលោកចូលចិត្តមើលថ្ងៃលិចដែលឬ?" Jungwon ដកភ្នែកចេញពីទេសភាពនឹងងាកមកសួររាងក្រាស
"បងថាអូនស្អាតមិនមែនថាថ្ងៃលិចស្អាតនោះទេ!"
រាងតូចស្ងាត់មាត់ជ្រៀបលេងនិយាយបន្តខំគិតថានាយសរសើរថ្ងៃលិចតាមពិតនាយសំដៅលើខ្លួនគេសោះ។ រាងតូចក៏មិនបាននិយាយអីទៀតដែលក៏ផ្តោតអារម្មណ៍មកមើលទេសភាពវិញតែទឹកមុខគឺបញ្ជាក់ថាខ្លួនកំពុងអៀននឹងពាក្យសរសើររបស់រាងក្រាស
"អូនចង់ទៅណាទៀតដែលទេឬក៏ចង់ទៅផ្ទះតែម្ដង?" ដោយឃើញសភាពស្ងាត់ពេក Jay ក៏សួរនាំឡើង
"លោកនឹងជូនខ្ញុំទៅមែនទេ?" Jungwon ប្រញាប់ងាកមកសួរបញ្ជាក់
"ប្រាកដហើយអូនចង់ទៅណាក៏ប្រាប់បងមក"
"ពិតហ្អេស!! ខ្ញុំចង់ទៅលេងបង Jake នឹកគាត់ខ្លាំងណាស់" អាការៈសប្បាយអរស្នាមញញឹមបានលេចឡើងនៅផ្ទៃមុខរាងតូច
"តែត្រូវមានការដោះដូរ" មួយឃ្លានេះដូចធ្វើឲរាងតូចអន់ចង់វិញតែក៏ចង់ដឹងពីលក្ខខណ្ឌរបស់គេផងដែរ
"លោកចង់បានអី ឆាប់និយាយមក"
"លក្ខខណ្ឌស្រួសៗទេឲតែអូនសន្យាថាយល់ព្រមធ្វើតាម" Jay ងាកមកមើលទឹកមុខឆ្ងល់ៗរបស់រាងតូចរួចក៏លួចសើចបន្តិច
"ឆាប់ប្រាប់មក" Jungwon កាន់តែចង់ដឹង រាងក្រាសឈប់ឡានអែបកៀនថ្នល់បន្តិចមុននឹងប្រាប់ពីលក្ខខណ្ឌរបស់ខ្លួន
"ឈប់ហៅបងថាលោកទៀត! ហៅថាបងជេយ៍ យ៉ាងម៉េចដែរអូនធ្វើបានឬអត់!?" និយាយតែមាត់មិនសុខនៅលមុខមកជិតរាងតូចសម្លឹងមើលមុខកូនឆ្មាទាំងគួរឲចង់សើច
YOU ARE READING
Your heart is mine ¡! [ចប់]
Randomស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...
![Your heart is mine ¡! [ចប់]](https://img.wattpad.com/cover/375210375-64-k575441.jpg)