Part 16 [ ខ្លាចបងចាប់ស៊ី ]

513 34 0
                                        

ម៉ោង៨យប់🌌
"ម៉ាក់ត្រឡប់ទៅវិញហើយណា មែនហើយកូនមើលថែ Jungwon ឲបានល្អផងណាហើយកុំពូកែកេងចំណេញលើប្អូនពេក" មុននឹងត្រឡប់ទៅវិញអ្នកស្រី Park ក៏មិនភ្លេចផ្តែផ្តាំផងដែលឯសមីខ្លួនទាំងពីរបានត្រឹមឈរញញឹមស្ញេញតែប៉ុណ្ណោះ

"Jungwon ហា៎បើកូន Jay ធ្វើបាបកូន កូនឆាប់ប្រាប់ម៉ាក់ណា ម៉ាក់នឹងមកយក Jungwon រត់ទៅនៅជាមួយម៉ាក់ជាមិនខាន" មើលទៅអ្នកស្រី Park នឹង Jungwon ហាក់ត្រូវដៃត្រូវជើងគ្នាណាស់ជួបគ្នាមិនទាន់ទាំងបានមួយថ្ងៃស្រួលបួលផងក៏ឃើញថាស្និទស្នាលគ្នាខ្លាំង ហើយលោកស្រីក៏បានឲ Jungwon ប្តូរសព្វនាមនៅក្នុងការហៅគាត់ពីអ្នកស្រីមកជាម៉ាក់វិញ ព្រោះគាត់បានចាត់ទុកនាយតូចដូចជាកូនរបស់គាត់ទៅហើយ*កូនប្រសារ*

"បាទអ្នកម៉ាក់" Jungwon

"ម៉ាក់កុំភ្លេចរឿងនោះណា" Jay ស្រាប់តែរំលឹកម្ដាយពីរឿងរៀបការដែលត្រៀមនឹងកើតមានដោយនាយបាននិយាយគ្នាតែពីរនាក់ជាមួយម្ដាយហើយស្រេចកាយពីល្ងាច

"អឹម ម៉ាក់ទៅសិនហើយណា" និយាយរួចគាត់ក៏បានឡើងឡាននឹងបានចេញដំណើរទៅបាត់ដោយ Jay នឹង Jungwon ឈរមើលរហូតដល់ឡានបានបើកចេញទៅក្រៅរបងផុត

គ្រាន់តែអ្នកស្រី Park ចេញដំណើរទៅផុតភ្លាមមិនយូររាងតូចក៏ដើរចូលទៅក្នុងផ្ទះវិញបាត់ដោយទុក Jay ឈរសម្លឹងមើលដំណើររាងតូចទាំងសើចបន្តិច

//Jay room//
ម្ចាស់បន្ទប់ទាំងពីរពេលនេះបាននាំគ្នាងូតទឹកសម្អាតខ្លួនរួចរាល់ហើយតែមិនទាន់មានអ្នកណាចូលគេងនោះឡើយដោយ Jay កំពុងអង្គុយលើសាឡុងពិនិត្យឯកសារខ្លះៗអំពីបញ្ជីរចំណូលនឹងចំណាយនៅក្នុងកាស៊ីណូរបស់ខ្លួ ឯ Jungwon ក៏ដើរទៅដើរមកពេញតែក្នុងបរិវេណបន្ទប់

"Jungwon ហេតុអីដើរទៅដើរមកបែបនេះបើអូនងងុយអាចចូលគេងមុនបងបានមិនបាច់ចាំបងទេ" Jay ដកភ្នែកចេញពីឯកសារបន្តិចមុននឹងនិយាយទៅកាន់រាងតូចដោយក្ដីបារម្ភព្រោះនេះក៏យប់រាងជ្រៅដែលហើយ

"អ្នកណាថាខ្ញុំចាំលោក" Jungwon

"បើមិនចាំបងចាំអ្នកណា?" Jay

"គឺ...មិនបានចាំអ្នកណាទេគឺ...មិនទាន់ងងុយតែប៉ុណ្ណោះ" Jungwon និយាយបណ្ដើរលើកដៃអេះក្បាលបណ្តើរដែលមើលទៅមិនអាចស្មានចិត្តគេត្រូវសោះ

Your heart is mine ¡! [ចប់]Where stories live. Discover now