//Afternoon//
ថ្ងៃនេះមិនដឹងជាកើតអីដែល ជុងវ៉ុនរសេសរសល់នៅមិនសុខមានអារម្មណ៍ថាធុញថប់ចង់ចេញក្រៅដើរលេងបានម្ដងទើបជេយ៍សម្រេចចិត្តថាជូនរាងតូចទៅផ្សារទំនើបដើម្បីដើរទិញឥវ៉ាន់នឹងរបស់របរមួយចំនួនដែលរាងតូចចង់បាន
ឯជេយ៍វិញត្រូវការទៅទិញតែទឹកអប់តែប៉ុណ្ណោះព្រោះអីមនុស្សគេចូលចិត្តបាច់ទឹកអប់បើនិយាយពីក្នុងបន្ទប់វិញទូរទឹកអប់របស់រាងក្រាសមានតាំងទឹកអប់គ្រប់ម៉ូដគ្រប់ម៉ាកសុទ្ធតែជាប្រេនល្បីៗ។ *ទិញច្រើនម្ល៉េះបាច់តែពីរបីឈីតសោះ🌚*
ជេយ៍មិនមែនមកតែពីរនាក់រាងតូចនោះទេគេមានកូនចៅពីរបីនាក់បើកឡានមួយគ្រឿងមកតាមពីក្រោយដែរដើម្បីឲមកជួយកាន់ឥវ៉ាន់ នឹងណាមួយក៏ចង់ការពារសុវត្ថិភាពរាងតូចផង*ហើយប្រុងប្រមូលទិញយកឲអស់ពីផ្សារទំនើបមែនបានសុទ្ធតែឲកូនចៅមកជួយកាន់*
មកដល់ផ្សារទំនើបពួកគេត្រូវឡើងទៅជាន់ទីពីរដើម្បីរកទិញសម្លៀកបំពាក់ កាបូប ស្បែក ជើងនឹងគ្រឿងអលង្ការតិចតួចផងដែរ។ នៅថ្ងៃនេះមនុស្សមកដើរទិញឥវ៉ាន់ច្រើនអ៊ូអ៊រ អ្នកខ្លះក៏បានស្គាល់ថាជេយ៍ជាអ្នកណាអ្នកខ្លះទៀតក៏មិនស្គាល់ តែគ្រប់គ្នាចោលភ្នែកមកមើលពួកគេមិនដាក់ភ្នែក ជេយ៍កាន់ដៃរាងតូចជាប់ឲដើរក្បែរខ្លួននឹងមានអង្គរក្សដើរតាមពីក្រោយ ដោយមិនខ្វល់ថាអ្នកណាមើលមកសមឬមិនសមនោះទេសំខាន់គេមិនខ្លាចនៅក្នុងការបង្ហាញពីទំនាក់ទំនងរបស់គេនឹងជុងវ៉ុនឡើយ
"ពណ៌នេះសមនឹងអូនជាង" ឥឡូវពួកគេកំពុងនៅក្នុងហាងស្បែកជើងប្រេនដ៏ល្បីមួយជេយ៍អង្គុយលុតជង្គង់ចុះពាក់ស្បែកជើងឲរាងតូចដើម្បីលោមើលថាល្មមឬអត់ពាក់ទៅសមឬអត់
"តែអូនគិតថាពណ៌មុនស្អាតជាង"
"បើអញ្ចឹងយកទាំងពីរជួយរៀបចំឲខ្ញុំផង" ជេយ៍ដោះស្បែកជើងចេញពីជើងរាងតូចវិញមុនហើយដឹកដៃរាងតូចទៅទូទាត់លុយនឹងទទួលឥវ៉ាន់។ រាងក្រាសដកយកកាតខ្មៅរបស់ខ្លួនឲទៅបុគ្គលិកនោះដើម្បីទូទាត់ការចំណាយ
"អូនចង់ទិញអីទៀតឬអត់?" ជេយ៍ដឹកដៃរាងតូចចេញពីហាងស្បែកជើងដោយមានអង្គរក្សដើរកាន់ឥវ៉ាន់មកតាមពីក្រោយឡើងសំពីងសំពោងដោយសារឥវ៉ាន់ទាំងអស់នោះសុទ្ធតែជារបស់រាងតូចទាំងអស់*Sugar daddy🥹💘*
YOU ARE READING
Your heart is mine ¡! [ចប់]
Randomស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...
![Your heart is mine ¡! [ចប់]](https://img.wattpad.com/cover/375210375-64-k575441.jpg)