Part 46 [ នៅមានចិត្តស្រឡាញ់ខ្ញុំដែរទេ? ]

549 36 15
                                        

ស្បៃរាត្រីកាលបានឈានចូលមកដល់សារជាថ្មីពន្លឺព្រះចន្ទព្រាលៗអមដោយដួងផ្កាយនាពេលយប់រៈបង្អួតសម្រស់គ្នាពាសពេញព្រៃមេឃ រាងខ្ពស់ស្រឡះចុះពីឡានតម្លៃថ្លៃរបស់ខ្លួនដើរចូលទៅខាងក្នុងទាំងប្រញាប់ហើយមានជំនិតនឹងអង្គរក្សប្រហែលបួនប្រាំនាក់ដើរតាមពីក្រោយដោយឫកពារហំហាន

"សួស្ដីលោកផាកជុងសុងអញ្ជើញមកមើលគ្រឿងពេជ្រមែនទេ?" គ្រាន់តែជេយ៍ដើរចូលទៅដល់ខាងក្នុងភ្លាមបុគ្គលិកស្រីកាលមុននោះក៏រត់មកទទួលរាក់ទាក់យ៉ាងលឿន

"ចាងជីហ៊ីនៅដែលទេ?" ជេយ៍មិនបានឆ្លើយតបនឹងសំណួររបស់បុគ្គលិកនោះទេគេបែរជាសួររកវត្តមានរបស់អ្នកគ្រប់គ្រងទៅវិញ! គេប្រញាប់ធ្វើដំណើរពីចេជូមកសេអ៊ូលមកដល់សេអ៊ូលភ្លាមក៏មករកជីហ៊ីតែម្ដងព្រោះគេមានរឿងត្រូវតែនិយាយឲដាច់ស្រេចជាមួយនឹងនាង!

"ចាស៎អញ្ជើញមកតាមខ្ញុំមក" បុគ្គលិកស្រីនោះក៏បាននាំផ្លូវជេយ៍

តុក!តុក!
"ចូលមក" ស្រីស្រស់រូបល្អក្រេមក្រហមប៉ក់អង្គុយគងអន្ទាក់ខ្លាគ្រវីកែវស្រាក្រហមចុះឡើងមើលទៅកាន់ទិដ្ឋភាពទីក្រុងសេអ៊ូលនាពេលយប់

ក្រោយទទួលបានការអនុញ្ញាតហើយបុគ្គលិកនោះក៏បើកទ្វារជូនរាងក្រាសឲចូលទៅខាងក្នុងហើយគេក៏បានលាទៅវិញបាត់ទៅ

"ចាង ជីហ៊ី!" ជីហ៊ីងាកមកតាមប្រភពសម្លេងដែលគេស្គាល់ច្បាស់ថាជាអ្នកណាស្នាមញញឹមពិសពុលក៏លេចឡើងនៅលើផ្ទៃមុខដែលផាត់ម្សៅក្រាស់កម្រាស់ណាណីរបស់នាង
...
+Skip
ក្រឡេកមកមើលខាងនេះវិញនៅក្នុងបន្ទប់ដ៏ធំមួយដែលមានលម្អដោយគ្រឿងសង្ហារឹមល្អប្រណិត វាំងននបង្អួចបក់រវិចៗទៅតាមកម្លាំងខ្យល់បក់មកពីខាងក្រៅ នៅលើគ្រែមានរាងកាយតូចកំពុងគេងលក់ស្តូកស្តឹងមុខមាត់ស្លេកស្លាំងនៅដៃមានព្យួសេរ៉ូមផង ឯនៅក្បែរគ្រែមានលោក/អ្នកស្រីផាកអង្គុយក្បែរនោះទាំងទឹកមុខព្រួយបារម្ភ អ្នកបម្រើទាំងអស់នៅក្នុងផ្ទះក៏ចិត្តមិនស្ងប់ដែរពេលនេះម្នាក់ៗបន់ឲតែចៅហ្វាយតូចរបស់ខ្លួនមានសុវត្ថិភាពនឹងឆាប់ដឹងខ្លួនមកវិញ

"ជុងវ៉ុន!" គ្រប់គ្នាងាកទៅតាមប្រភពសម្លេងឃើញថាជេគនឹងស៊ុងហ៊ូនកំពុងដើរចូលមកទាំងប្រញាប់ជេគរត់មករកកាយតូចដែលដេកស្ដូកស្ដឹងនៅលើគ្រែទាំងព្រួយបារម្ភ

Your heart is mine ¡! [ចប់]Where stories live. Discover now