ថយមកក្រោយបន្តិច<<
ជីហ៊ី នឹង ហ៊ីស៊ឹង ពួកគេធ្លាប់ជាដៃគូររកស៊ីជាមួយគ្នានឹងធ្លាប់សហការការងារជាមួយគ្នាមកច្រើនផងដែរ ដែលអាចឲពួកគេស្គាល់គ្នាកាន់តែច្បាស់ ជីហ៊ីបានស្គាល់បានដឹងអំពីហ៊ីស៊ឹងមកគួរសមដែរ នាងដឹងថាហ៊ីស៊ឹងចង់បានជុងវ៉ុនទើបនាងជួយផ្តល់យោបល់ឲហ៊ីស៊ឹងចាប់ពង្រាត់ជុងវ៉ុន ហើយវាជាឱកាសសម្រាប់នាងដើម្បីចូលទៅក្បែរជេយ៍នឹងធ្វើឲជេយ៍លង់ស្រឡាញ់នាងព្រោះនាងមានអារម្មណ៍ថានាងបានលង់ស្រឡាញ់ជេយ៍រួចទៅហើយ
តែគម្រោងការដំបូងនាងត្រូវកម្ចាត់ជុងវ៉ុនសិនបើទុកក៏មានតែទាស់ទាល់ចិត្តនាងដដែល ហើយនាងក៏មិនចង់ទុកហ៊ីស៊ឹងដែរព្រោះបើហ៊ីស៊ឹងស្រឡាញ់ជុងវ៉ុនទៅហើយនាងគួរតែកម្ចាត់ពួកគេតែទាំងពីរហ្នឹង ម្យ៉ាងនាងក៏មិនចង់ឲក្រុមហ៊ុនរបស់គ្រួសារហ៊ីស៊ឹងរីកចម្រើនជាងនាងដែរ...*fake ha nas*
ងាកមកមើលស្ថានភាពរបស់ជុងវ៉ុនពេលនេះវិញត្រូវបានជីហ៊ីបញ្ជាឲកូនចៅនាងចងដៃចងជើងគេជាប់ផ្អែកទៅនឹងជញ្ជាំងក្នុងអគារចាស់មួយដែលគេបោះបង់ចោលដែលមិនមែននៅឯណាឆ្ងាយនោះទេ នៅតែលើកោះនេះតែម្ដង
បន្តិចក្រោយមកត្របកភ្នែកតូចចាប់ផ្តើមកម្រើកម្ដងបន្តិចៗសឹងតែបើកភ្នែកមិនរួចជុងវ៉ុននៅតែមានអារម្មណ៍ថាឈឺត្រង់ផ្នែកពោះដែលត្រូវបានគេដាល់
"វាដឹងខ្លួនហើយអ្នកនាង" កូនចៅជីហ៊ីនិយាយប្រាប់ទៅកាន់នាងឲបានដឹងព្រោះនាងរវល់តែឈរនៅជ្រុងម្ខាងជក់បារីមើលទេសភាពព្រៃស្តុកដែលនៅជុំវិញនោះ
"ថយទៅ" កូនចៅប៉ុន្មាននាក់ដែលឈរយាមជុងវ៉ុនបានថយឆ្ងាយបន្តិចទុកកន្លែងឲជីហ៊ីដើរទៅជិតរាងតូច
"ដឹងខ្លួនហើយ? យ៉ាងជុងវ៉ុន!" ជីហ៊ីទះថ្ពាល់រាងតូចតិចៗដូចជាការដាស់ឲស្វាង
"ហ៊ឹម~នេះ...ខ្ញុំនៅកន្លែងណាហ្នឹង?" ជុងវ៉ុនផ្តើមភ័យសារជាថ្មីក្រោយបានឃើញទិដ្ឋភាពជុំវិញខ្លួន បរិយាកាសស្ងប់ស្ងាត់នាពេលព្រលប់មានតែសម្លេងសត្វព្រៃយំ ទិដ្ឋភាពជុំវិញអគារចាស់នេះសុទ្ធតែជាដើមឈើតូចធំដុះជាប់ៗគ្នាញឹកស្អេក ជុំវិញខ្លួនគេមានសុទ្ធតែគ្នីគ្នារបស់ជីហ៊ី ក្នុងអគារទាំងមូលមានតែពន្លឺភ្លឺព្រាលៗដែលបានមកពីភ្នក់ភ្លើងដែលបានបង្កាត់ក្បែរនោះតែប៉ុណ្ណោះ
YOU ARE READING
Your heart is mine ¡! [ចប់]
Randomស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...
![Your heart is mine ¡! [ចប់]](https://img.wattpad.com/cover/375210375-64-k575441.jpg)