Yena បាននាំ Jungwon ចេញទៅតាមផ្លូវក្រោយនៃកាស៊ីណូដែលដឹងស្រាប់ហើយថាវាព្រៃក្រាសមានសុទ្ធតែរុក្ខជាតិតូចធំដុះជ្រៀតគ្នាក្រាសឃ្មឹកពិបាកនៅក្នុងការចេញចូលបើសិនជាមានមនុស្សវង្វេងវិញក៏រកមិនឃើញដែរ។
"នាំយើងមកទីនេះធ្វើអី?" Jungwon អត់គិតមិនបាននោះទេថាស្រីម្នាក់នេះប្រាកដជាចង់ធ្វើបាបខ្លួនគេភ័យណាស់តែក៏ខំតាំងអារម្មណ៍មកវិញគឺចង់សួរនាំឲដឹងហេតុផលសិនក្រែងលោការគិតរបស់គេវាមិនមែនជាការពិត
"ឯងកុំធ្វើទឹកមុខភ័យៗចឹងមើលយើងមិនធ្វើអីឯងនោះទេ" Yena នាងនិយាយដោយកាយវិការនឹងទឹកមុខពិបាកស្មានសូម្បីតែរាងតូចក៏ស្មានមិនត្រូវថានាងកំពុងតែគិតអីដែរ
"បើអញ្ចឹងប្រាប់មកថានាំយើងមកទីនេះធ្វើអី? បើមិនប្រាប់យើងទៅវិញមុនហើយ" រាងតូចបែរក្រោយរៀបនឹងឈានជើងដើរទៅវិញទៅហើយតែ Yena ក៏ប្រញាប់រត់មកស្ទាក់ពីមុខជាប់
"អេ៎~កុំទាន់គិតអាក្រក់លើយើងទៅមើលយើងគ្រាន់តែចង់សុំទោសឯងឲចេញពីចិត្តទើបយើងចង់ឲឯងឃើញអ្វីមួយធានាថាឯងប្រាកដជាចូលចិត្តជាមិនខាន" Yena ព្យាយាមនិយាយបញ្ចុះបញ្ចូលរាងតូចឲជឿជាក់លើខ្លួនគេព្យាយាមនិយាយផងធ្វើកាយវិការផង
"ជាអ្វី?" Jungwon ពេលនេះលោតសញ្ញាសួរពេញក្បាលព្រោះតែប្រញាប់ចង់ដឹង។ Yena មិនប្រាប់តែក៏ដឹកដៃរាងតូចទៅក្បែរៗព្រៃដែលមានដើមឈើធំៗនោះមុននឹងងាកមកនិយាយជាមួយរាងតូចដោយរឹកពារចម្លែក
"ឯងដឹងទេនៅក្នុងព្រៃនេះលោក Jay គាត់ក៏បានចិញ្ចឹមសត្វផងដែរ!" គ្រាន់តែឮចឹងអ្វីដែលរាងតូចនឹកឃើញមុនគេគឺសត្វខ្លានឹងតោបើមិនអញ្ចឹងក៏ពពួកសត្វសាហាវៗដែរ
"តែឯងកុំទាន់គិតច្រើនវាមិនមែនជាសត្វសាហាវអីនោះទេគ្រាន់តែជាសត្វទន្សាយពីរបីក្បាលនឹងណា" Yena និយាយដោយមើលមុខរាងតូចមិនដាក់ភ្នែកឯរាងតូចក្រោយឮថាគ្រាន់តែជាសត្វទន្សាយគេក៏រាងធូរចិត្តមកវិញតែក៏មិនទាន់ជឿ១០០%ដែរ
"ម៉េចក៏នាងដឹងបាន?" Jungwon
"គឺ...ខ្ញុំឃើញលោក Jay យកចំណីមកដាក់ឲវាញឹកញាប់ហើយវាមានបីពណ៌ ពណ៌ស ពណ៌ប្រផេះ នឹងពណ៌ខ្មៅ" រាងតូចស្ដាប់ស្រីម្នាក់នេះនិយាយឡើងស្លុងអារម្មណ៍ប៉ះចំគេជាមនុស្សដែលស្រឡាញ់ចូលចិត្តសត្វទន្សាយផងនោះគេក៏កាន់តែចង់ឃើញកាន់តែខ្លាំង
YOU ARE READING
Your heart is mine ¡! [ចប់]
Randomស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...
![Your heart is mine ¡! [ចប់]](https://img.wattpad.com/cover/375210375-64-k575441.jpg)