អ្នកទាំងបួនបាននាំគ្នាមកញ៉ាំអាហារនៅហាងមួយកន្លែង។ គ្រាន់តែចូលក្នុងហាងបុគ្គលិកហាងក៏មកទទួលស្វាគមន៍នឹងបានចាត់ចែងកន្លែងអង្គុយសមរម្យមួយឲពួកគេព្រោះពួកគេស្គាល់ Sunghoon&Jay នេះឯង
"តើពួកលោកត្រូវការកម្មង់អាហារអីដែរខាងយើងខ្ញុំនឹងរៀបចំជូន" បុគ្កលិកប្រុសម្នាក់បានកាន់សៀវភៅមុខម្ហូបហុចឲរាងក្រាស Sunghoon ដើម្បីធ្វើការកម្មង់
"សូមរងចាំបន្តិចខាងយើងនឹងរៀបចំជូន" បន្ទាប់ពីនោះបុគ្គលិកនោះក៏បានដើរចាកចេញទៅវិញបាត់ទៅ
ចំណាយពេលមិនយូរប៉ុន្មានអាហារទាំងអស់ត្រូវយកមកតម្រៀបលើតុជះក្លិនឈ្ងុយចេញមកសាយភាយពេញច្រមុះគ្រប់គ្នា។
"Jungwon ឆាប់ញ៉ាំទៅ" Jake ជូតសមស្លាបព្រាដាក់លើចានឲរាងតូច Jungwon ព្រោះនេះជាទម្លាប់របស់គេទៅហើយ
"អរគុណបងJakeហើយ" រាងតូចពោលអរគុណទាំងស្នាមញញឹមទៅកាន់ Jake
"អូនញ៉ាំសាច់ឲច្រើនៗទៅ" Jay បានដួសសាច់ដាក់ក្នុងចានឲរាងតូចឯរាងតូចវិញមុខឡើងក្រហមអស់ហើយ*ឥឡូវអៀនច្រើនណាស់😆* Jake&Sunghoon នាំគ្នាចោលភ្នែកមើលមកពួកគេទាំងពីរព្រោះឃើញស្វីតពេក
"Jakey hah! ចាប់សាច់បញ្ចុកបងបន្តិចមក" Sunghoon បានចរិតម្ញិកម្ញក់មកពីណាមិនដឹងមកធ្វើម្ញិកម្ញក់ដូចកូនក្មេងយំទាឲម្ដាយឲបញ្ចុកបាយទៅកើត
"ស្អីបងឯងហ្នឹង? ដៃមានតើមិនញ៉ាំខ្លួនឯង" Jake មិនបានខ្វល់ឡើយគេគិតតែពីញ៉ាំអាហារក្នុងចានរបស់គេ
"បងអន់ចិត្តហើយ! មើលចុះJay គេ take care Jungwon ណាស់ឯអូនវិញមិនគិតពីបងបន្តិចសោះ" Sunghoon ពេបមាត់ធ្វើមុខកំសត់ដាក់ Jake ឯ Jay&Jungwon ក៏លួចសើចផងដែរ
"នេះបងចេះច្រណែនគេឯងតាំងពីពេលណា?" Jay
"ចេះយូរហើយ"
"កំប្លែងណាស់!ហក៎ណេះហាមាត់~" Jake គេខ្ជិលមើលចរិតឆ្គងៗរបស់អ្នកជាសង្សារក៏បានយកសាច់មកបញ្ចុកតែម្ដងទៅកុំឲនាយរករឿងពេក
"ឆ្ញាញ់ណាស់~" Sunghoon វិញបាននាយតូចបញ្ចុកដូចចិត្តចឹងក៏និយាយឌឺដងឲ Jay វិញ
សូរសម្លេងសើចក្អាកក្អាយលាយឡំជាមួយភាពសប្បាយរីករាយជាមួយអាហារពេលល្ងាចមួយពេលនេះពិតជាមិនអាចបំភ្លេចបានងាយៗឡើយវាប្រៀបបានជាអនុស្សាវរីយ៍ដ៏ល្អមួយសម្រាប់ពួកគេទាំងបួននាក់។
YOU ARE READING
Your heart is mine ¡! [ចប់]
De Todoស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...
![Your heart is mine ¡! [ចប់]](https://img.wattpad.com/cover/375210375-64-k575441.jpg)