នៅក្នុងផ្ទះមួយបានបង្ហាញឲឃើញពីប្រុសកំលោះម្នាក់កំពុងតែអង្គុយលើកដបស្រាអកយកៗដោយមិនខ្វល់ពីអ្វីទាំងអស់ទោះអ្នកណាមកឃាត់នឹងនិយាយណែនាំក៏មិនខ្ចីស្ដាប់ឡើយ។ ម្នាក់នោះគឺជា Niki ហ្នឹងឯង។ សភាពនីគីពេលនេះគឺរញ៉េរញ៉ៃខ្លាំងណាស់គេមិនគិតពីអ្វីទាំងអស់គិតតែពីផឹកតែមួយមុខគត់។ ហេតុអ្វីគេទៅជាបែបនេះ? ព្រោះតាំងតែពីគេបានដំណឹងមកថា Sunoo ត្រូវម្ដាយឪពុកផ្សំផ្គុំឲរៀបការគេក៏ក្លាយជាមនុស្សបែបនេះតែម្ដង គេមិនចង់ជួប មិនចង់និយាយជាមួយអ្នកណា បើកភ្នែកព្រឹកឡើងគិតតែពីផឹកស្រាមិនលួសមួយថ្ងៃឡើយ។
អ្នកជាបងប្រុសបានដើរសំដៅមកក្នុងផ្ទះឃើញសភាពប្អូនខ្លួនបែបនេះមើលទៅទើសភ្នែកពេកក៏បានចូលទៅសួរនាំខ្លះឲដឹងហេតុផល។
"នីគី! នេះឯងកើតអីម៉េចក៏បណ្តែតបណ្តោយខ្លួនខ្លាំងដល់ថ្នាក់នេះ? នេះធំស្រាឲហួង" Heeseung បានចូលមកដាក់បង្គុយក្បែរប្អូននឹងបានរៀបចំដបស្រាដែលនៅរប៉ាត់រប៉ាយពេញទាំងលើនឹងក្រោមតុ
"បងកុំបាច់មកសួរនាំខ្ញុំអី~ឆាប់ចេញទៅ~" Niki និយាយខ្សាវៗព្រោះឥឡូវនេះគេចាប់ផ្តើមស្រវឹងកាន់តែខ្លាំងហើយ។
"ប្រាប់បងមកក្រែងបងអាចជួយដោះស្រាយឯងបាន បងឃើញឯងបែបនេះមកប៉ុន្មានថ្ងៃហើយ" Heeseung យកដៃដាក់លើស្មាប្អូននឹងនិយាយលួងលោមព្រោះនាយមិនយល់សោះថាមានរឿងអ្វីទើបបានជាធ្វើឲប្អូនប្រុសនាយក្លាយទៅជាបែបនេះ
"បងជួយខ្ញុំមិនបានទេ~គ្មានអ្នកណាជួយខ្ញុំបានឡើយ" Niki ពេលនេះគេរលីងរលោងចង់យំទៅហើយ
"រឿងធំប៉ុណ្ណាទើបគ្មានអ្នកណាអាចជួយបាននោះ" Heeseung
"ពេលនេះខ្ញុំដឹងហើយ~ខ្ញុំនឹងគេមិនសាកសមនឹងគ្នាទេ" Niki
"អ្នកណា? Sunoo Kim?" Heeseung
"អឹម~បងដឹងទេពេលនេះប៉ាម៉ាក់របស់គេបង្ខំគេឲរៀបការចោលខ្ញុំហើយ" Niki និយាយដល់ត្រឹមនេះគេក៏ឈ្ងោកមុខចុះសម្រក់ទឹកភ្នែកមកដោយមិនដឹងខ្លួន
"Sunoo នឹងត្រូវរៀបការ? ជាមួយអ្នកណា?" Heeseung និយាយតិចៗតែម្នាក់ឯង
"ឯងប្រហែលជាខូចចិត្តខ្លាំងណាស់ហើយមែនទេ?" Heeseung
"ម៉េចក៏បងសួរបែបនេះ? ខ្ញុំខូចចិត្តខ្លាំងណាស់! ខ្ញុំធ្វើអ្វីមិនត្រូវនោះទេ~ខ្ញុំមិនចង់បាត់បង់គេឡើយ~ខ្ញុំស្រឡាញ់គេខ្លាំងណាស់" Niki
YOU ARE READING
Your heart is mine ¡! [ចប់]
Разноеស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...
![Your heart is mine ¡! [ចប់]](https://img.wattpad.com/cover/375210375-64-k575441.jpg)