>>
"មែនហើយ Jungwon តើគេមានធ្វើបាបឯងឬក៏អត់?" Jake គេកាន់ដៃ Jungwon នឹងសួរឡើងដោយក្តីបារម្ភ"អត់នោះទេបង Jake" Jungwon
"ល្អហើយ កុំឲបងដឹងឲសោះថាគេធ្វើបាបឯងនោះ" Jake
"ចោះបើប្អូនបងធ្វើបាប Jungwon អូនប្រុងធ្វើអីគេ" Sunghoon គេសួរឡើងទាំងអស់សំណើច
"គឺ...នឹងវៃគេឲស្លាប់ ហើយយក Jungwon ត្រឡប់ទៅវិញជាមិនខាន" Jake និយាយផងធ្វើកាយវិការក្តាប់ដៃផង ធ្វើឲ Jungwon នឹង Sunghoon ទប់សំណើចមិនជាប់នោះទេ ក៏សើចឡើងមកទាំងហួសចិត្ត
"ហាសហា នេះមាឌតូចប៉ុណ្ណឹងចង់វៃជាមួយ Jay ផងហេស បងស្រម៉ៃមិនចេញទេ Jake" Sunghoon និយាយសើចៗទាំងហួសចិត្តនឹងសង្សារខ្លួន
"ហ៊ឹស ចាំតែមើលទៅដឹងហើយ K'hoon" Jake
"បានហើយ នេះខ្ញុំក៏ចាំមើលដែរបង Jake" Jungwon
"អឺ~ តែថាបើគេមិនបានធ្វើបាបឯងបងក៏ធូរចិត្តហើយ" Jake ក៏ស្រវាមកឱប Jungwon ហើយនាយតូចក៏បានឱបគេវិញដូចគ្នា
"អ្ហៀម!! និយាយចឹង Jungwon ឯងនឹងប្អូនបងពេលណាត្រូវគ្នាវិញទៅ?" Sunghoon ចាប់ផ្តើមមានអាការៈប្រច័ណ្ឌមកទៀតហើយក៏ចាប់ផ្តើមបង្វែរមកជាសួរនាំរាងតូចបន្ត
"គឺ...អឺ..." Jungwon រកឆ្លើយមិនត្រូវសោះ នេះគេពេលនេះក៏មិនយល់ពីអារម្មណ៍ខ្លួនឯងដែរ ឯពីរនាក់ទៀតវិញក៏តាំងគាំងស្ងៀមរងចាំស្ដាប់ Jungwon និយាយ
"បានហើយបើឯងឆ្លើយមិនចេញកុំបង្ខំឆ្លើយអីពួកបងលែងចង់ដឹងហើយ" Jake គេដឹងពីអារម្មណ៍ Jungwon ទើបអាកាត់ជំនួសទៅណាមួយក៏មិនមែនជារឿងរបស់ពួកគេដែរ ដែលត្រូវចង់ដឹងចង់ឮនោះ
"អៅ!! មិនទាន់ដឹងផង" Sunghoon ដាច់អារម្មណ៍អស់កំពុងតែចង់ដឹងផងតែបែរជាមិនបានដឹងវិញ
"បងឯងនេះចង់ដឹងស្អីណាស់ណាទៅ យ៉ាប់មែន" Jake គេងាកមកស្តីឲ Sunghoon ផាំងៗ
"បាទ អរគុណពួកបងហើយដែលយល់ពីខ្ញុំ" Jungwon ពេលនេះសើចមិនសូវសមឡើយ
"បង Jake បើមិនជាប់រវល់អីទេ នៅញ៉ាំអាហារពេលល្ងាចជាមួយគ្នាទៅល្អទេ ចាំយប់បន្តិចចាំត្រឡប់ទៅវិញ ណាៗ ខ្ញុំអផ្សុកណាស់បើបងទៅវិញលឿននោះ" Jungwon តោងដៃ Jake និយាយរំអុកប្រៀបដូចកូនក្មេងយ៉ាងចឹង ហើយបើចឹងៗអីសួរថាអ្នកណាចិត្តដាច់?
![](https://img.wattpad.com/cover/375210375-288-k575441.jpg)
YOU ARE READING
Your heart is mine ¡! [ចប់]
Acakស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...