//Club//
រាងខ្ពស់ស្រឡះដើរចូលទៅក្នុងក្លឹបរាត្រីមួយកន្លែងដែលជាទីពេញនិយមសម្រាប់យុវជន យុវនារីសម័យថ្មីសម្រាប់មកកំសាន្ដអារម្មណ៍បើមើលទៅក្នុងក្លឹបរាត្រីនេះពិតជាមានភាពអ៊ូអរយ៉ាងខ្លាំងភាគច្រើនសម្បូរទៅដោយស្រីៗក្មេងៗស្អាតៗដែលអ្នកខ្លះក៏កំពុងរាំលេងកំសាន្ដ ខ្លះទៀតក៏អង្គុយចាក់ស្រាកំដរប្រុសៗ...
"មួយរយៈនេះលោកមកទីនេះញឹកញាប់ដល់ហើយ"
"ពិតមែនហើយខ្ញុំឃើញមុខលោកមិនសូវស្រស់សោះ មានបញ្ហាអីមែនទេ?" Yury, Hana នាងជាអ្នកធ្វើការប្រចាំនៅទីនេះហើយក៏មានភាពលេចធ្លោជាងស្រីៗដទៃដែលជាអ្នកធ្វើការជាមួយគ្នា អ្វីក៏ពួកនាងអាចធ្វើបានដែរមានដូចជា ចាក់ស្រា ច្រៀង រាំ កំដរភ្ញៀវ នឹងការងារផ្សេងៗទៀតទៅតាមចិត្តភ្ញៀវចង់បាន។ល។
"នាងថាទៅមើលបើសិនជាមនុស្សម្នាក់ដែលយើងកំពុងស្រឡាញ់តែក៏ត្រូវមានអ្នកផ្សេងគេឆក់យកទៅបាត់តើយើងគួរធ្វើយ៉ាងម៉េច?" នាយសង្ហារដែលស្ងាត់មាត់មកជាយូរគិតតែពីអង្គុយអកស្រាមួយកែវហើយ មួយកែវទៀតក៏ទើបតែដាច់ចិត្តនិយាយចេញមកដោយហេតុថាជាតិស្រាជ្រាបចូលខ្លួន
"ពូកែដូចជាលោកបែបនេះខ្ញុំគិតថាមិនគួរនៅស្ងៀមឡើយ" Hana ដៃឈោងចាក់ស្រាឲនាយកំលោះបន្ថែមហើយមាត់ក៏ជួយផ្ដល់ជាយោបល់
"មែនហើយ!អ្នកណាក៏ហ៊ានម្ល៉េះមកដណ្ដើមស្នេហារបស់លោកនោះ!" Yury និយាយតែមាត់តែដៃឲរវៀមដូចមឹកលើកយកមកអង្អែលត្រង់ប្រឡោះទ្រូងរបស់នាយសង្ហារ
"បើចឹងខ្ញុំមិនគួរនៅស្ងៀមទេត្រូវទេ?" Heeseung លើកកែវស្រាមកផឹកបន្តហើយក៏ចាប់ដៃ Yury យកមកថើបទឹកមុខបញ្ចេញមកគឺព្រានបំផុត
"ប្រដៅគេនោះទៅ!ដើម្បីឲគេបានស្គាល់ថាលោកក៏មិនអន់ដែរ" Hana
"ល្អ!! បែបនេះខ្ញុំមានកម្លាំងចិត្តបន្តិច សឺត!!" និយាយរួចក៏ឱនទៅថើបថ្ពាល់ក្រពុំមួយខ្សឺត ហើយក៏បន្តលើកស្រាមកផឹកថែមទៀត
"ហ៉ឹស! គេត្រូវតែជារបស់យើង យើងនឹងមិននៅស្ងៀមតទៅទៀតទេ Jay Park" Heeseung ឧទាននៅក្នុងចិត្តតែម្នាក់ឯងដោយមិនឲអ្នកណាបានដឹងឮជាមួយឡើយ។
YOU ARE READING
Your heart is mine ¡! [ចប់]
De Todoស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...
![Your heart is mine ¡! [ចប់]](https://img.wattpad.com/cover/375210375-64-k575441.jpg)