Part 14 [ កំដរលែងល្បែង ]

125 11 0
                                    

"ខ្ញុំសុំទោសលោក...ខ្ញុំ...ខ្ញុំសុំទោស" មនុស្សប្រុសប្រហែលបួនប្រាំនាក់អង្គុយលុតជង្គង់លើកដៃសំពះសុំអង្វរឲគេដោះលែងខ្លួន បើមើលសភាពម្នាក់ៗឥឡូវនេះមុខមាត់ពោរពេញទៅដោយស្នាមនឹងបែកឈាមមើលមិនចង់យល់ សម្លៀកបំពាក់រញ៉េរញ៉ៃពិបាកភ្នែកខ្លាំងណាស់

"ប្រាប់មកថាពួកឯងជាអ្នកណា ហើយអ្នកណា
បញ្ជារក្បាលឯងមក" Win ឈរក្រពាត់ដៃសួរចម្លើយពីពួកជនមិនស្គាល់អត្តសញ្ញាណទាំងនោះដោយមានកូនចៅប៉ុន្មាននាក់ទៀតដែលកំពុងវាយដំទៅលើពួកទាំងនោះ

"ខ្ញុំប្រាប់មិនបានទេ..."

ឌឹប"ថ្លើមធំ!! ឯងនេះបើមិនឃើញក្ដារមឈូសមិនស្រក់ទឹកភ្នែកទេ" Win បានធាក់បុរសម្នាក់នោះមួយជើងធ្វើឲបុរសម្នាក់នោះត្រូវដួលផ្ងាកក្រោយមួយទំហឹងទៅនឹងដី

"ខ្ញុំ...ខ្ញុំប្រាប់មិនបានមែន"

ផាំង! គ្រាប់កាំភ្លើងមួយគ្រាប់បានហោះមកទម្លុះត្រង់ដើមដៃខាងឆ្វេងរបស់បុរសម្នាក់នោះ ក្រោមស្នាដៃរបស់ Jay ដែលអង្គុយមើលហេតុការណ៍មកជាយូរ

"អូយ!!"

"ក្បាលរឹងណាស់ មើលទៅប្រហែលលែងចង់រស់ហើយ" Jay ឱទានឡើងព្រមទាំងដើរកាន់កាំភ្លើងសំដៅទៅបុរសម្នាក់នោះ

ផាំង!!ផាំង!!
គ្រាប់កាំភ្លើងពីរគ្រាប់បន្ថែមទៅលើបុរសម្នាក់នោះដែលធ្វើឲគេត្រូវដេកស្លាប់ភ្លាមៗនៅនឹងកន្លែង ឯអ្នកឯទៀតវិញឃើញបែបនេះហើយក៏ចាប់ផ្ដើមភ័យស្លន់ស្លោរព្រោះ Jay កំពុងសំដៅទៅពួកគេម្ដង

"ប្រាប់បានឬនៅថាអ្នកណាបញ្ជារក្បាលពួកឯងឲមកបង្ករឿងនៅទីនេះ!!" Win

"លោក...លោកទុកជីវិតឲខ្ញុំផង...លោក" បុរសម្នាក់លន់តួអង្វរករនាយក្រាស ឯដៃឱបជើង Jay ជាប់អង្វរឲនាយក្រាសទុកជីវិតឲខ្លួនព្រោះឃើញថាអម្បាញ់មិញនេះ Jay សម្លាប់គ្នីគ្នារបស់ខ្លួនដោយមិនញញើតដៃបន្តិចសោះឡើយ

"បើចង់រស់ក៏ឆាប់និយាយការពិតមក កុំស៉ាំពេក" Win

"គឺ...គឺ...ខ្ញុំ...ខ្ញុំ..."

ផាំង!
Jay លើកកាំភ្លើងបាញ់ទៅលើបុរសម្នាក់នោះ ព្រោះតែនាយមិនចូលចិត្តស៉ាំញ៉ាំច្រើនឡើយតែទាស់ភ្នែកទាស់ច្រមុះយូរពេកដឹងតែសម្លែសចោលហើយ

Your heart is mine ¡! [ចប់]Where stories live. Discover now