Part 3 [ ចិត្តសឿង person x វីរៈបុរសជិះសេះស ]

686 43 0
                                        

ក្រឡេកមកមើលពី Jake បន្តិចបន្ទាប់ពីពេលព្រឹកដែលគេបានចាកចេញពីហាងកាហ្វេមកនោះគេក៏មិនបានទៅណាឆ្ងាយដែរ គេបានទៅសួនមួយកន្លែងដែលនៅឆ្ងាយពីក្រុងរាងគួរសមដែរ ពេលដែលគេពិបាកចិត្តគេតែងតែមកអង្គុយលេងនៅសួននេះជាញឹកញាប់គឺអង្គុយគិតតែម្នាក់ឯង គិតពីរឿងជាច្រើនដែលបានកន្លងហួសទៅហើយ។ ដូចពេលនេះអញ្ចឹងគេកំពុងតែមិនសប្បាយចិត្តហើយក៏កំពុងតែអង្គុយនៅលើកៅអីក្រោមដើមឈើមួយដែលនៅឆ្ងាយដោយឡែកពីកន្លែងដែលមានមនុស្សម្នាមកលេងអ៊ូអរ គេសម្លឹងមើលទិដ្ឋភាពជាច្រើនដែលនៅជុំវិញទីធ្លាកំសាន្ដដ៏ធំមួយនេះរូបភាព ស្នាមញញឹម ពាក្យសម្ដី ជាច្រើនបានផុសឡើងនៅក្នុងខួរក្បាលរបស់គេ។
                            _________

"ហិហិ បងមើលចោះកូនឆ្កែនោះពិតជាគួរឲស្រឡាញ់ខ្លាំងណាស់"
"ត្រូវហើយដូចជាអូនយ៉ាងអញ្ចឹង"

"Hoon បងមកខាងនេះមកអូនចង់ទិញប៉េងប៉ោងមួយនោះ"

"Jake អូនកុំដើរលឿនពេកមនុស្សច្រើនណាស់ប្រយ័ត្នវង្វេង"
"Sunghoon hah បងមកឲលឿនៗមកគេចាប់ផ្ដើមលេងឥឡូវហើយ"

"Jake បងឈប់ជិះអានេះទៀតហើយវិលមុខណាស់"
"ហាសហា អន់ម្ល៉េះចាញ់អូនទៀតអូនមិនទាំងកើតអីផង"

"នេស៎ Tiramisu ដែលបងចូលចិត្ត"
"អរគុណខ្លាំងណាស់សំណព្វចិត្ត សឺត~"
"ហូយ!! នេះបន្លំថើបអូនទៀតហើយ"
"ហាសហា ថើបសង្សារខ្លួនឯងមានអីខុសទៅ"

"WoW អូន Jake របស់បងពូកែលេងហ្គេមខ្លាំងណាស់"
                            _________

"ហ្អឹក! ហ្អឹក!! ប្រុសចម្គួតហេតុអីចាំបាច់បន្សល់ទុកអនុស្សាវរីយ៍ច្រើនយ៉ាងនេះ" Jake ក្រោយពីអង្គុយនឹកឃើញនូវអនុស្សាវរីយ៍ជាច្រើនដែលធ្លាប់សាងរួមគ្នានៅសួនមួយនេះជាមួយនឹងសង្សាររបស់ខ្លួន អ៎ូ!!បើនិយាយថាជាសង្សារទៀតក៏មិនត្រូវដែលព្រោះតាំងតែពីថ្ងៃនោះមក Jake គេតាំងចិត្តហើយថានឹងមិនមានចិត្តនៅស្រឡាញ់ Sunghoon តទៅទៀតឡើយ។ អង្គុយនឹកឃើញនូវរឿងគ្រប់យ៉ាងហើយក៏តាំងអង្គុយយំជូតទឹកភ្នែកតែម្នាក់ឯង។

ទឺត!!ទឺត!! សម្លេងទូរស័ព្ទរោទ៍
+In call
Jake: អាឡូម៉ាក់
mom: Jake នេះកូននៅឯណា Sunghoon មក
រកកូនទៀតហើយណា
Jake: ខ្ញុំមិនចង់ជួបគេទេម៉ាក់ក៏ដឹង
mom: បើនៅយល់ច្រឡំគ្នារឿងអីទៀតនោះ កូនគួរតែមកនិយាយគ្នាឲដឹងរឿងសិន
Jake: ខ្ញុំគ្មានអារម្មណ៍និយាយអ្វីទាំងអស់ ម៉ាក់ឲគេត្រឡប់ទៅវិញទៅ ខ្ញុំមិនទាន់ចង់និយាយអ្វីនឹងគេនោះទេ
mom: ហ៊ឺយ~ ក៏បានបើអញ្ចឹងចាំធ្វើចិត្តបានពេលណាក៏កុំភ្លេចនិយាយដោះស្រាយគ្នាឲដឹងរឿងទៅណា
Jake: បាទ

Your heart is mine ¡! [ចប់]Where stories live. Discover now