បន្ត>>
(ម៉ោងប្រាំបីព្រឹក)
"ថ្ងៃនេះលោកមិនទៅធ្វើការទេ?" Jungwon ចុះមកដល់ឃើញ Jay អង្គុយតែម្នាក់ឯងនាយក៏សួរនាំបន្តិចទៅកុំឲថាអត់ចិត្តពេក
"អត់ទេថ្ងៃនេះបងចង់នាំអូនទៅលេងម៉ាក់ប៉ារបស់បង" Jay រហ័សងើបឈរដើរទៅជិតរាងតូច
"ហ៎!! ពិតមែនឬ? នេះខ្ញុំមិនទាន់បានត្រៀមខ្លួននោះទេ" Jungwon
"មិនបាច់ត្រៀមអីទេអ្នកម៉ាក់គ្រាន់តែនឹកចង់ជួបអូនចឹងហើយបងក៏គិតថានាំអូនទៅតែម្ដងទៅនឹងអាលណែនាំឲប៉ាបងស្គាល់ផង" រាងតូចគ្រាន់តែឮថា Jay ចង់ណែនាំខ្លួនឲប៉ាគេស្គាល់ក៏ចាប់ផ្តើមភ័យព្រោះមិនដឹងថាតើប៉ារបស់រាងក្រាសនឹងចូលចិត្តខ្លួនដូចជាអ្នកម៉ាក់ឬអត់!
"តោះឆាប់ទៅៗ" Jay ក៏បានកាន់ដៃរាងតូចដើរចេញសំដៅទៅឡានរបស់ខ្លួន
សភាពក្នុងឡានពេលនេះគឺស្ងប់ស្ងាត់រាងតូច Jungwon អង្គុយធ្មឹងមិនដឹងគិតដល់ណាហើយទេឯរាងក្រាសក៏រវល់ផ្តោតអារម្មណ៍លើការបើកបរ តែក៏មិនមែនថាមិនសង្កេតមើលឫកពាររាងតូចដែរ
"មិនបាច់ភ័យទេចាត់ទុកថាគ្រួសារបងក៏ដូចជាគ្រួសារអូនទៅហើយធ្វើដូចធម្មតាទៅ" Jay យកដៃម្ខាងរបស់ខ្លួនទៅកាន់ដៃរាងតូចនឹងអង្អែលខ្នងដៃតិចៗជាការលួងលោមនឹងផ្តល់កម្លាំងចិត្ត
Jungwon ងាកមកមើលមុខ Jay បន្តិចដោយមិននិយាយអ្វីទាំងអស់ តែចិត្តនាយពេលនេះពិតជារំភើបណាស់នាយតូចមិននឹកស្មានថានឹងមានបុរសល្អដូចជា Jay មកស្រឡាញ់ខ្លួនឡើយព្រោះខ្លួនត្រឹមតែជាក្មេងប្រុសសាមញ្ញធម្មតាម្នាក់គ្មានបងគ្មានប្អូនគ្មានគ្រួសារត្រឹមត្រូវដូចគេដើមកំណើតធំធាត់ឡើងនៅមណ្ឌលកុមារកំព្រាចំណេះដឹងក៏មិនសូវជាមានតែហេតុអីក៏ Jay មកមើលឃើញខ្លួនទៅវិញមនុស្សស្រីស្អាតៗកូនអ្នកមានម៉ាគគោកម៉េចក៏គេមិនយកភ្នែកមើល!
មិនយូរប៉ុន្មានទាំងពីរនាក់ក៏បានមកដល់អ្នកស្រី Park ដែលឈរចាំមើលផ្លូវកូនៗទាំងពីរក៏ប្រញាប់រត់មកទទួលជាមួយនឹងអ្នកបម្រើពីរបីនាក់ទៀតផងដែរ
"មកហើយៗ! ម៉ាក់នឹកកូនណាស់ Jungwon" គ្រាន់តែនាយតូចចុះពីឡានភ្លាមអ្នកស្រី Park ក៏ប្រញាប់ចូលទៅឱបនាយតូចដោយក្ដីនឹករលឹក
YOU ARE READING
Your heart is mine ¡! [ចប់]
Randomស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...
![Your heart is mine ¡! [ចប់]](https://img.wattpad.com/cover/375210375-64-k575441.jpg)