Part 21 [ ល្មោភបំផុត!! ]

571 32 0
                                        

"នេះយប់មិញ?គេស៊ីយើងមែនហី?"

"ហ៎ អត់ទេ!!!!" Jungwon ក៏ស្រែកឡើងខ្លាំងៗដែលធ្វើឲ Jay ប្រញាប់រត់ចេញពីបន្ទប់ទឹកមកមើលទាំងខ្លួននៅរុំកន្លែងត្រឹមល្វែងក្រោមនៅឡើយ Jungwon គ្រាន់តែឃើញមុខ Jay ភ្លាមក៏រហ័សទាញភួយមករុំគ្របខ្លួនជិតឈឹងដូចអណ្ដើកក្នុងស្នូកយ៉ាងអញ្ជឹង ព្រោះតែឃើញមុខរាងក្រាសហើយរឿងរ៉ាវទាំងអស់កាលពីយប់បានផុសឡើងពេញខួរក្បាលរបស់គេ

"នេះអូនកើតអី? Jungwon! Jungwon!" Jay ដើរទៅអង្គុយលើគ្រែក្បែររាងតូចនឹងបានលើកដៃអង្អែលលើភួយតិចៗមុននឹងសួរនាំ

"ហ៊ឺយ! ខ្ទេចអស់ហើយ គ្មានសល់សាច់ សល់ឆ្អឹងទេ K'won" រាងតូចមិនបានឆ្លើយតបនឹងរាងក្រាសទេតែបែរជារអ៊ូង៉ូវៗតែម្នាក់ឯងក្នុងភួយ

រាងក្រាសមិននិយាយច្រើនក៏ចាប់ទាញភួយឡើងដើម្បីបាននិយាយជាមួយរាងតូចឲត្រឹមត្រូវបន្តិចនរណាគេនិយាយគ្នាម្នាក់ម្ខាងភួយចឹងទេស

"អូនមានបញ្ហាអីមែនទេ?"

"ច្បាស់ជាមានហើយ! ម៉េចក៏លោកឯងចាប់រំលោភខ្ញុំ" ដៃម្ខាងចាប់ភួយផ្អឹបនឹងដងខ្លួន ដៃម្ខាងលើកឡើងមកចង្អុលមុខរាងក្រាស

"មានឯណាយប់មិញអូនក៏ស្ម័គ្រចិត្តដែរបើមិនចឹងបងក៏មិនធ្វើដែរព្រោះមានក្មេងខ្លះយំរហេមរហាម" រាងក្រាសនិយាយធ្វើជាសកសៀតឲរាងតូចឯម្ចាស់ខ្លួនវិញដឹងច្បាស់ថានាយដៀមដាមឲខ្លួនគេសែនខឹងខ្លាំងណាស់តែមិនអាចធ្វើអ្វីបាន

"យ៉ាងម៉េចឬក៏វាមិនពិត" Jay លមុខរកថើបរាងតូចតែក៏ត្រូវគេងាកគេចចេញ

"ល្មោភបំផុត!" Jungwon ប្រុងងើបចេញពីគ្រែតែក៏ត្រូវបានរាងក្រាសទាញយកមកឱបផ្អឹបទៅនឹងទ្រូងហាប់ណែនរបស់គេ

"ចង់ទៅណា?នេះថាបងហើយក៏ចង់ចេញទៅងាយៗមែនទេ?" និយាយបូកជាមួយទឹកមុខឌឺដង
ឆ្លៀតវៃចិញ្ចើមដាក់កូនគេទៀត

"លែងខ្ញុំភ្លាម! លោកចង់ធ្វើស្អីទៀតហើយ" រាងតូចប្រឹងបេះខ្លួនចេញពីរង្វង់ដៃ ឯរាងក្រាសរឹតតែប្រឹងបន្ថែមកម្លាំងដៃឱបរាងតូចថែម

"ធ្វើរឿងដែលអូននិយាយថាបងល្មោភនោះអី"

"នែ៎!! កុំធ្វើអីឆ្គួតៗណាលែងខ្ញុំទៅ" Jungwon ចាប់ផ្តើមភ័យមុខឡើងស្លន់ដែលធ្វើឲ Jay សឹងតែផ្ទុះសំណើចតែក៏ព្យាយាមទប់ធ្វើដូចធម្មតា

Your heart is mine ¡! [ចប់]Where stories live. Discover now