Part 36 [ រង្វាន់❤️‍🔥 ]

506 32 37
                                        

"រង្វាន់អីអូនគ្មានទេ"

"គឺនេះនោះអី...!" ជេយ៍ដាក់រាងតូចផ្តេកខ្លួនទៅលើសាឡុង យកដៃអង្អែលសក់ទន់រលោងដែលទើបជូតស្ងួតថ្នមៗ បង្អូសមកដល់ថ្ពាល់ ទម្លាក់ចុះមកដល់បបូរមាត់តូចអង្អែលចុះឡើង មុននឹងទម្លាក់បបូរមាត់ខ្លួនមកក្រេបជញ្ជក់យកភាពផ្អែមឈ្ងុយពីបបូរមាត់តូចមួយនោះ រាងតូចយកដៃទប់ទ្រូងក្រាសថើបតបតទៅវិញទាំងគ្មានជំនាញ

"អូយយយ" ជេយ៍ស្រែកមួយវ៉ាសប្រញាប់ដកមាត់ពីការថើបវិញព្រោះតែរាងតូចបានខាំមាត់គេរហូតមានចេញឈាមមករឹមៗ

"ជេយ៍~អូនអត់មានចេតនាទេអូនសុំទោស" ទាំងពីរនាក់ងើបអង្គុយវិញជុងវ៉ុនប្រញាប់ពោលពាក្យសុំទោសទៅកាន់រាងក្រាសយ៉ាងរហ័សដោយសារតែមុននេះគេព្យាយាមតបការថើបទៅរាងក្រាសវិញទាំងខ្លួនមិនមានជំនាញក្នុងការថើបទើបគេជ្រុលខាំមាត់រាងក្រាសបែបនេះ

"បងឈឺខ្លាំងទេ?" ជុងវ៉ុនលមុខអើតមើលត្រង់ស្នាមឈាមដែលកើតឡើងដោយតែគេជាអ្នកបង្កមុននេះ

"បងមិនអីទេ" ជេយ៍ជូតឈាមដែលចេញមករឹមៗមិនព្រមបាត់ពីបបូរមាត់របស់គេនោះថ្នមៗ ត្រឹមបែកមាត់ប៉ុណ្ណេះវាមិនឈឺនោះទេសម្រាប់រាងក្រាសតែគេចង់បំភ័យរាងតូចឲភ័យតែប៉ុណ្ណោះមើលចុះសូម្បីតែភ័យក៏បង្ហាញទឹកមុខខ្ជូតដែរ

"អូនសុំទោសពិតមែនណាចាំអូនទៅយកថ្នាំមកលាបអោយ" ជុងវ៉ុនទម្លាក់ជើងចុះពីលើសាឡុងដើម្បីទៅយកថ្នាំមកលាបត្រង់កន្លែងរបួសឲរាងក្រាសតែក៏ត្រូវរាងក្រាសចាប់ដៃជាប់

"មិនបាច់ទេ"

"ហេតុអី?មើលចោះឈាមចេញមកទៀតហើយ" ជុងវ៉ុនងាកមកនិយាយជាមួយរាងក្រាសទាំងឆ្ងល់គេបារម្ភពីរាងក្រាសខ្លាំងណាស់ព្រោះតែគេជាអ្នកបង្កហេតុតែកុំមើលមុខរាងក្រាសនៅញញឹមខិលដាក់គេចេញទៀត!

"អូនមកធ្វើជាថ្នាំអោយបងទៅ"

"បងថាម៉េច?" ជេយ៍ប្រញាប់ងើបឈរពេញកម្ពស់អោនមកត្រកងបីកាយតូចដើរសំដៅទៅកាន់គ្រែគេងរបស់ពួកគេ។ រាងក្រាសដាក់កាយតូចឲគេងលើគ្រែថ្នមៗ មុននឹងគេឡើងមកទ្រោបពីលើ

Your heart is mine ¡! [ចប់]Where stories live. Discover now