Part 41 [ ចង់សម្លាប់បងផងហ្អេស? ]

354 33 49
                                        

//At night//
ផែនដីវិលចុះវិលឡើងឥតឈប់ឥឡូវនេះក៏ឈានដល់ពេលយប់ទៀតទៅហើយបើក្រលែកទៅមើលខាងក្នុងបន្ទប់មួយដែលមានសភាពងងឹតឈឹង មានត្រឹមពន្លឺព្រាលៗនៃព្រះច័ន្ទនាពេលរាត្រីដែលជះចូលមកខាងក្នុងបន្ទប់តាមរយៈបង្អួចដែលបើកចំហរយើងឃើញរាងកាយតូចអង្គុយឱបក្បាលជង្គង់នៅលើគ្រែសម្លឹងមើលទៅកាន់មាត់បង្អួចទាំងទឹកមុខសោកសៅ ស្នាមទឹកភ្នែកចាស់នៅតែដាបជាប់ថ្ពាល់ទាំងទ្វេរនៅឡើយឯដំណក់ទឹកភ្នែកថ្មីក៏ស្រក់ចុះមកបន្ថែមទៀតឥតស្រាកស្រាន្ត

"ហ្អឹក! ហ្អឹក! បងជេយ៍មកជួយអូនផង...អូនមិនចង់នៅទីនេះនោះទេ...ហ្អឹក! បងហ៊ីស៊ឹងគាត់គួរឲខ្លាចណាស់...បងជេយ៍មកយកជុងវ៉ុនចេញពីទីនេះផង...ហ្អឹក!!" ជុងវ៉ុនអង្គុយយំនិយាយរៀបរាប់ទាំងខ្សឹកខ្សួលគេខ្លាចណាស់ គេឯការណាស់ ហើយក៏រងារណាស់ដែរ ពេលនេះគេពិតជាត្រូវការជេយ៍ខ្លាំងណាស់បើពេលនេះមានវត្តមានជេយ៍ ជេយ៍ប្រាកដជាចូលមកឱបគេ លួងលោមគេ នឹងជូតទឹកភ្នែកឲគេជាមិនខាន

"ហ្អឹក!ហ្អឹក!..." ជុងវ៉ុនគិតតែពីអង្គុយយំសម្លឹងមើលទៅកាន់មេឃដ៏ខ្មៅងងឹតប្រៀបដូចជាជីវិតគេពេលនេះអញ្ចឹងគេចង់រត់ចេញពីទីនេះឥឡូវនេះខ្លាំងណាស់តែមនុស្សដូចជាគេឲរត់ទៅខាងណាទៅទីនេះគេមិនដឹងថាជាកន្លែងណានោះទេហើយឲគេរត់ទៅដោយរបៀបណា!

ក្រាក! សម្លេងបើកទ្វារបានដាស់អារម្មណ៍របស់រាងតូចឲងាកមកសម្លឹងទៅកាន់មាត់ទ្វារយ៉ាងលឿន ដោយសារតែបន្ទប់មានសភាពងងឹតព្រោះគេមិនបានបើកភ្លើងនោះទេគេឃើញត្រឹមតែរូបរាងមនុស្សប្រុសម្នាក់ដើរចូលមករកគេក្នុងដំណើរទ្រេតទ្រោតតែក៏អាចឲគេដឹងបាត់ទៅហើយថាម្នាក់នោះជាហ៊ីស៊ឹងមនុស្សដែលគេកំពុងតែខ្លាចកំពុងតែស្អប់មិនចង់ឃើញមុខ

"ជុងវ៉ុន! ជុងវ៉ុនចាំបងមែនទេ? ហ្អឹម~បងមករកជុងវ៉ុនហើយ" ហ៊ីស៊ឹងនិយាយដោយសម្លេងង៉ុលៗស្ដាប់សឹងមិនយល់ជុងវ៉ុនគេចាប់ផ្តើមភ័យហើយព្រោះគេដឹងថាហ៊ីស៊ឹងស្រវឹងហើយគេគិតច្បាស់ណាស់ថាហ៊ីស៊ឹងនឹងធ្វើអ្វីមិនល្អមកលើគេជាមិនខានទើបគេប្រញាប់ងើបចេញពីគ្រែយ៉ាងលឿន

"ចេញទៅកុំចូលមកជិតខ្ញុំ" ជុងវ៉ុនស្រវាខ្នើយគប់ទៅកាន់ហ៊ីស៊ឹងដែលកំពុងដើរសំដៅមករកគេហើយក៏ស្រែកដេញគេខ្លាំងៗតែគេនេះមិនខ្ចីស្ដាប់សោះកាន់តែថាឲកាន់តែចូលមកជិ ជុងវ៉ុនភ័យឡើងយំយកៗទៅហើយ

Your heart is mine ¡! [ចប់]Where stories live. Discover now