/ពេលល្ងាច🌇/
រាងតូចអង្គុយនៅតុអាហារដើម្បីញ៉ាំអាហារពេលល្ងាចជាមួយលោក/អ្នកស្រី Park នឹងSunghoon ផងដែរ ព្រោះចាំមើលផ្លូវរាងក្រាសយូរហើយមិនទាន់ឃើញត្រឡប់មកយកនាយវិញទៀតប្រាប់ថាល្ងាចនឹងមកទទួលទៅផ្ទះតែនេះល្ងាចឡើងមេឃចង់ងងឹតទៅហើយ
"ញ៉ាំឲច្រើនទៅកូនតែបន្តិចកូនJay គង់តែមកហើយ" លោក Park ចាប់ម្ហូបដាក់ចានរាងតូចមុននឹងស្រដីឡើងព្រោះឃើញរាងតូចអើតលើមៗឆ្វេងស្ដាំចាំមើលវត្តមានរាងក្រាសរហូត
"តែនេះមេឃរៀបងងឹតទៅហើយខ្ញុំខ្លាចក្រែងថាគាត់មានបញ្ហាអ្វី" Jungwon នៅមិនសុខចេះតែបង្ហាញទឹកមុខព្រួយបារម្ភចេញមករហូត
"កុំគិតច្រើនអីកូនJay គ្មានថ្ងៃកើតអីទេអាចថាមកពីការងាររវល់ច្រើនក៏ថាបាន" អ្នកស្រី Park ព្យាយាមនិយាយលួងលោមរាងតូចកុំឲពិបាកចិត្តច្រើនពេក
"Jay គេពូកែណាស់គ្មានថ្ងៃកើតរឿងមិនល្អនោះទេ" Sunghoon ស្គាល់ប្អូនប្រុសរបស់គេច្បាស់ប្អូនគេមិនអាចមានរឿងអ្វីបាននោះទេ
"បានហើយកូនឆាប់ញ៉ាំបន្តទៅ"
"បាទ" Jungwon ក៏បន្តញ៉ាំអាហារទាំងចិត្តមិនស្ងប់ចេះតែមានអារម្មណ៍ថារសាប់រសល់ខុសធម្មតា
"អួយ!"
"កើតអីឬអត់កូន" អ្នកស្រីPark ប្រញាប់ហូតយកក្រដាសជូតមួយសន្លឹកមកឲរាងតូចដោយក្ដីបារម្ភព្រោះមុននេះរាងតូចបានខាំមាត់ខ្លួនឯងដោយចៃដន្យរហូតដល់ចេញឈាមមករឹមៗ
"អត់-អត់អីទេម៉ាក់"
"មើលចោះចេញឈាមមកហើយ" អ្នកស្រី Park ក៏បានយកក្រដាសមួយទៀតមកជូតមាត់ឲរាងតូច
"ជាប្រផ្នូលអ្វីទេដឹងម៉ាក់វា" លោកPark និយាយតែប៉ុណ្ណេះធ្វើឲរាងតូចនឹងអ្នកស្រី Park មើលមុខគ្នាតែម្ដង ហើយក៏បានធ្វើឲចិត្តរបស់រាងតូចកាន់តែភ័យព្រួយបារម្ភពីរាងក្រាសកាន់តែខ្លាំង
កំពុងតែភ័យព្រួយបុកពោះភឹបៗទូរស័ព្ទក្នុងផ្ទះក៏បានរោទិ៍ឡើងព្រោះមានអ្នកខលមក Sunghoon ក៏បានទៅទទួលទូរស័ព្ទជំនួស
+In call
"ជម្រាសសួរខ្ញុំ Park Sunghoon និយាយ"
"បងHoonខ្ញុំគឺ Jay ណា" ប្រព័ន្ធទូរស័ព្ទម្ខាងទៀតនិយាយមកធ្វើឲ Sunghoon សប្បាយចិត្តយ៉ាងខ្លាំង
YOU ARE READING
Your heart is mine ¡! [ចប់]
Разноеស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...
![Your heart is mine ¡! [ចប់]](https://img.wattpad.com/cover/375210375-64-k575441.jpg)