តោះតសាច់រឿងពីភាគមុន>>
"កោះចេជូ!" ទីបំផុតជេយ៍បានឆែកឃើញពីទីតាំងដែលហ៊ីស៊ឹងបានចាប់ខ្លួនជុងវ៉ុនទៅហើយគេប្រញាប់ប្រញាល់រៀបចំខ្លួនយ៉ាងលឿនដើម្បីចេញដំណើរទៅកាន់ទីនោះ
...
"ត្រៀមគ្នីគ្នាទៅកាន់កោះចេជូ!" ជេយ៍ដើរបណ្ដើរដៃកាន់ទូរស័ព្ទនិយាយទៅកាន់ជំនិតរបស់ខ្លួនបណ្ដើរ
"ឥឡូវមែនទេចៅហ្វាយ!" វិន
"ចាំស្អែកចាំទៅមែនទេ?"
"អ៎! អត់ទេបាទចៅហ្វាយ" វិនឆ្លើយតបទាំងមិនសូវសមត្បិតខ្លួនដឹងចរិតចៅហ្វាយខ្លួនច្បាស់
ជេយ៍បានឡើងរថយន្តរបស់គេបើកចាកចេញទៅដោយខ្លួនឯងគ្មានអ្នកណាដឹងនោះទេថាគេទៅណាឡើយក្រៅពីវិន
"យើងរកឃើញពេលណាឯងស្លាប់មិនខានលីហ៊ីស៊ឹង!" ល្បឿនឡានបើកទៅយ៉ាងលឿនស្លេវតាមដោយអំណាចនៃចិត្តខឹងរបស់អ្នកបើកជេយ៍គិតក្នុងចិត្តគុំគួនហ៊ីស៊ឹងជាខ្លាំងបន់ឲតែទៅដល់គោលដៅឆាប់ៗនឹងអាលមានរឿងល្អមើលកើតឡើង
+Skip
ក្រាក! សម្លេងបើកទ្វារសន្សឹមៗតាមដោយកម្លាំងដៃរបស់នាយកំលោះដែលបោះជំហានអើតលឹមដើរចូលមកយឺតៗ
"ចេញទៅវិញទៅ! ខ្ញុំចង់នៅម្នាក់ឯង" ជុងវ៉ុនហាស្ដីដេញនាយក្រាសចេញដោយមិនខ្លាចក្រែងចិត្តគេបន្តិចសោះ! ត្រូវហើយគេចាំបាច់ត្រូវក្រែងចិត្តបុរសម្នាក់នេះទៀតដែរមែនទេ? គេធ្វើអ្វីដាក់ខ្លួនខ្លះគេមិនទាំងក្រែងចិត្តខ្លួនផងរឿងអីខ្លួនត្រូវក្រែងចិត្តគេដែរនោះ!
"ហ៊ឹម! បងដឹងថាឯងប្រាកដជាខឹងស្អប់បងខ្លាំងហើយ..." ហ៊ីស៊ឹងដើរយឺតៗទៅក្បែរកាយតូចដែលអង្គុយលើគ្រែបែរខ្នងមើលទៅកាន់មាត់បង្អួចមិនព្រិចនោះ
"បើដឹងក៏ល្អហើយ! មនុស្សដូចបងខ្ញុំមិនគួរជួបមិនគួរស្គាល់ទាល់តែសោះ" ច្រមុះចាប់ផ្តើមឈួល ភ្នែកក៏ឡើងក្រហម ដំណក់ទឹកថ្លាៗក៏រលីងរលោងរៀបហូរស្រក់ពេញរង្វង់ភ្នែកទាំងគូរ ជុងវ៉ុនមិនចង់ជួបមិនចង់ឃើញ មិនចង់ឮសូម្បីតែសម្លេងរបស់ហ៊ីស៊ឹង ព្រោះវត្តមានរបស់បុរសម្នាក់នេះធ្វើឲគេចងចាំនូវរឿងគ្រប់យ៉ាងដែលបានកើតឡើងមកលើគេ គេពិតជាឈឺចាប់ខ្លាំងណាស់
YOU ARE READING
Your heart is mine ¡! [ចប់]
Разноеស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...
![Your heart is mine ¡! [ចប់]](https://img.wattpad.com/cover/375210375-64-k575441.jpg)