សួស្ដីអ្នកអានទាំងអស់គ្នាញុមចង់ប្រាប់ថាចាប់ពីភាគនេះទៅឈ្មោះរបស់តួអង្គនឹងត្រូវសរសេរជាអក្សរខ្មែរវិញហើយណា តែប្រសិនជាការសរសេរឈ្មោះរបស់តួអង្គខុសឬត្រូវយ៉ាងណានោះអាចខមិនកែសម្រួលបាន ហើយក៏សូមអធ្យាស្រ័យទុកជាមុនផងដែរ🫶🏻
តសាច់រឿងកាលពីភាគមុន>>
ផាំង!! សម្លេងស្នូរកាំភ្លើងមួយគ្រាប់បន្លឺឡើងពីខាងក្រោយខ្នងរបស់អ្នកទាំងពីរដំបងក៏ចាប់ផ្តើមរបូតចេញពីដៃរបស់យ៉េណា ឯជុងវ៉ុនភ័យរហូតដល់បិទភ្នែកខ្ទប់ត្រចៀកយំយកៗ
"ជុងវ៉ុន! ជុងវ៉ុន! អស់អីហើយ" រាងក្រាសរត់មកស្រវាឱបក្រសោបកាយតូចដែលកំពុងអង្គុយបិទភ្នែកយំមិនព្រមបើកសោះ
"ជេយ៍!" យ៉េណាស្ទើរតែទន់ជង្គង់ដួលទៅលើដីស្របពេលដែលរាងក្រាសបានដឹងពីអ្វីដែលនាងធ្វើកែវភ្នែកពេលនេះរលីងរលោងហាក់ដឹងនូវកំហុសរបស់ខ្លួនគេក៏ដឹងរួចហើយថាលទ្ធផលរបស់គេនឹងទៅជាយ៉ាងណាដែលហ៊ានមានបំណងចង់ធ្វើបាបម្ចាស់ចិត្តរបស់ជេយ៍
យ៉ាងណាមុននេះគ្រាប់កាំភ្លើងមួយគ្រាប់ដែលបានបន្លឺឡើងគឺជាស្នាដៃរបស់រាងក្រាស់គេគ្រាន់តែបាច់ទៅខាងលើដើម្បីគម្រាមក៏ដូចជាទាញស្មារតីរបស់យ៉េណាតែប៉ុណ្ណោះ
"ចាប់ខ្លួនស្រីម្នាក់នេះចេញទៅ" កែវភ្នែកមុតស្រួចចាប់ផ្តើមឡើងក្រហមរងាលបញ្ជាក់ពីភាពខឹងសម្បារជាមួយមនុស្សស្រីនៅចំពោះមុខគេនឹងមិនអត់ឱនឲយ៉េណាម្ដងទៀតឡើយ។ កូនចៅរបស់រាងក្រាសពីរនាក់ក៏ប្រញាប់ចូលមកចាប់យ៉េណាអូសចាកចេញទៅទោះបីជានាងព្យាយាមរើបម្រះនឹងស្រែកអង្វរហាមឃាត់យ៉ាងណាក៏ដោយ
"ហ្អឹកហ៉ឺ...ជេយ៍! ហ្អឹក" រាងតូចបើកភ្នែកឡើងបានឃើញថារាងក្រាសមកជួយខ្លួនគេពិតជាមិននឹកស្មានដល់សោះគេឱបជេយ៍យ៉ាងណែននឹងបានយំក្នុងទ្រូងនាយយ៉ាងខ្លាំង មុននេះគេគិតថាមុខជាស្លាប់កើតសាកសពក្នុងព្រៃជាយក្រុងនេះបាត់ទៅហើយ ព្រោះមិនគិតថាជេយ៍នឹងមកជួយគេទាន់ពេលនោះទេបើសូម្បីតែគេចេញទៅណាទៅជាមួយអ្នកណាក៏រាងក្រាសមិនទាំងដឹងផងនោះ
"អស់អីហើយណាបងសុំទោសដែលមកយឺតធ្វើឲអូនភ័យខ្លាចខ្លាំងបែបនេះ" ជេយ៍លើកបីកាយតូចនៅក្នុងរង្វង់ដៃនឹងដើរសំដៅចាកចេញពីទីនេះជុងវ៉ុនលើកដៃមកឱបករាងក្រាសជាប់ជ្រុបមុខនឹងទ្រូងមាំហើយបន្តយំអន្តឺតអន្តក់មិនបាត់គេពិតជាមិនអាចទទួលយកបាននូវហេតុការណ៍មុននេះឡើយវាធ្វើឲគេនៅតែភ័យខ្លាច
YOU ARE READING
Your heart is mine ¡! [ចប់]
Randomស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...
![Your heart is mine ¡! [ចប់]](https://img.wattpad.com/cover/375210375-64-k575441.jpg)