ចាប់តាំងពីថ្ងៃដែល Heeseung បានជួយ Jungwon រួចមកពួកគេហាក់ដូចជាមាននិស្ស័យនឹងគ្នាខ្លាំងណាស់ ពួកគេក៏បានរាប់អានគ្នាផងដែរ។
ចំណែកឯ Jay វិញតាំងពីថ្ងៃដែលគេដណ្ដើមយក Jungwon មិនបានមកនោះនាយមិនដែលបោះបង់ចោលចិត្តគំនិតថានឹងយកនាយតូចមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនឡើយ។
"ទៅស៊ើបពីអាម្នាក់នោះឲដឹងហើយមកប្រាប់យើងឲបានលឿនបំផុត" Jay ស្រដីបញ្ជាទៅកាន់ជំនិតរបស់ខ្លួនគឺគ្មានអ្នកណាក្រៅពី Win ឡើយ
"បាទ ខ្ញុំនឹងមិនឲអ្នកប្រុសខកបំណងឡើយ" Win
"ល្អទៅចុះ" នាយនិយាយទាំងជឿជាក់ជាទីបំផុតទៅលើកូនចៅម្នាក់នេះ ព្រោះគេមិនដែលធ្វើឲនាយ
ខកបំណងម្ដងណាឡើយ រាល់កិច្ចការដែលនាយបញ្ជាគេគឺគេតែងតែធ្វើវាបានទាំងអស់
+skip
ងាកមកមើល Park Sunghoon កំលោះសង្ហាររបស់យើងឯនេះវិញពេលនេះនាយនៅតែមិនបោះបង់ឡើយ គឺនៅតែតាម Jake រហូតដូចឥឡូវនេះគេក៏បានមករកនាយតូចនៅហាងកាហ្វេដូចតែសព្វដង
"Jungwon! Jake មិនបានមកហាងទេមែនទេ?" Sunghoon សួរទៅ Jungwon ដែលកំពុងមមាញឹកនៅក្នុងការរៀបចំហាង
"បង Jake មិនបានមកទេ" ត្រូវហើយមួយរយៈនេះ Jake គេមិនសូវជាមកអើតទឺតហាងរបស់ខ្លួននោះទេ បើមកក៏មកតែមួយភ្លេតៗ ព្រោះដឹងស្រាប់ហើយថាបើនៅយូរក៏នឹងត្រូវ Sunghoon មករំខានទើបនាយមិនចង់មក
"ហេតុអីទៅ? Jake មិនស្រួលខ្លួនមែនទេ?" Sunghoon
"អត់ទេ!គឺប្រហែលមកពីបងនឹងហើយដែលចូលចិត្តមករំខានគាត់" Jungwon ឆ្លើយត្រង់ៗដោយមិនខ្លាចថាអ្នកដែរបានស្ដាប់អន់ចិត្តឡើយឯ Sunghoon ក៏បានត្រឹមតែឱនមុខចុះ
"ខ្ញុំថាបើបងចង់ផ្សះផ្សាគ្នាជាមួយនឹងបង Jake វិញ បងគួរតែរកវិធីផ្សេងទៅល្អជាង" Jungwon
"វិធីអីទៅ?" Sunghoon
"នេះបងអីក៏ខួរក្បាលស្ពឹកម្ល៉េះប៉ុននឹងក៏គិតមិនឃើញដែរឬ?" Jungwon រអ៊ូតិចៗមុននឹងនិយាយពីគំនិតរបស់ខ្លួនប្រាប់ Sunghoon
*អត់ដឹងគេមានគំនិតអីទេ យើងចាំមើលតទៅមុខទៀត*
+skip
(ពេលល្ងាច)*កាត់ៗទៅញុមអត់ដឹងត្រូវសរសេរសាច់រឿងពីអីទេ😭🙏🏻*
នៅល្ងាចនេះ Jungwon ក៏បានខលទៅ Jake ដោយប្រាប់ថាចង់បបួលនាយទៅញ៉ាំអីនៅខាងក្រៅហើយក៏បានកក់កន្លែងទុកដោយប្រាប់ឲ Jake ទៅតាមទីតាំងដែលខ្លួនផ្ញើរឲដោយខ្លួនឯងមុនហើយប្រាប់ថាខ្លួននឹងទៅតាមក្រោយ។
YOU ARE READING
Your heart is mine ¡! [ចប់]
Разноеស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...
![Your heart is mine ¡! [ចប់]](https://img.wattpad.com/cover/375210375-64-k575441.jpg)