"ហាស!!! Jay" រាងតូចឧទានឡើងទាំងភ្ញាក់ផ្អើលចំពោះវត្តមានបុរសដែលកំពុងតែដើរសំដៅមករកខ្លួន
"ត្រូវហើយគឺបង ហេតុអ្វីក៏ធ្វើដូចជាភ្ញាក់ផ្អើលសម្បើមម្ល៉េះ" Jay ដើរមកអង្គុយលើគ្រែក្បែររាងតូចឯរាងតូចក៏បានខិតចេញឲឆ្ងាយពីនាយបន្តិចព្រោះមានអារម្មណ៍ថាមិនស្រណុកក្នុងខ្លួនទាល់តែសោះ
"បើចឹងគឺជាលោក...! លោកជាអ្នកឲគេចាប់ខ្ញុំមកមែនទេ?" Jungwon
"បើដឹងក៏ល្អហើយបងនឹងមិនហត់ប្រាប់" Jay
"លោកចាប់ខ្ញុំមកធ្វើអី? ខ្ញុំគ្មានអីឲលោកទេហើយពួកយើងក៏លែងពាក់ព័ន្ធអីនឹងគ្នាទៀតដែរនៅរៀងខ្លួនទៅមិនបានទេឬ?" នាយតូចហ៊ានណាស់ហ៊ានថាឲរាងក្រាសប៉ាច់ៗមិនចេះខ្លាចក្រែងក្រសែរភ្នែកដែលសម្លឹងមកខ្លួនមិនព្រមព្រិច
"ម៉េចក៏ថាមិនពាក់ព័ន្ធ" Jay
"..."
"កាលនោះអូនជាអ្នកនិយាយថាបែកគ្នាតែម្នាក់ឯង ហើយបងមានបានយល់ព្រមតាំងពីពេលណា ? មិនត្រឹមតែប៉ុណ្ណោះនៅហ៊ានរត់គេចពីបងទៀត យ៉ាងម៉េចមិនចង់ឃើញមុខបងមែនទេ? ស្អប់បងខ្លាំងមែនទេ?" Jay ងើបឈរអស់កម្ពស់ដៃទាំងពីរជ្រែកហោប៉ៅខោ ហើយនិយាយទៅកាន់រាងតូចវិញទាំងចិត្តលាយឡំនឹងការខឹងសម្បារបន្តិចផងដែរ ឯរាងតូចបានត្រឹមអង្គុយស្ដាប់ធ្វើភ្នែកភ្លឹសៗ
"ម៉េចក៏មិនឆ្លើយនឹងបងមក!! គ្មានអ្វីត្រូវបកស្រាយនឹងបងទេមែនទេ?" Jay ស្ទុះទៅចាប់ទាញដើមដៃរាងតូច ឯរាងតូចក៏ត្រូវផ្អៀងខ្លួនទៅតាមកម្លាំងដៃរបស់នាយ
"គ្មានអ្វីដែលត្រូវបកស្រាយឡើយខ្ញុំចង់ចេញពីទីនេះលោកដោះលែងខ្ញុំទៅ អូយ..." គ្រាន់តែរាងតូចនិយាយចប់នាយក្រាស់ក៏កាន់តែបន្ថែមកម្លាំងដៃច្របាច់ដើមដៃនាយតូចខ្លាំងលើសដើម
"អូនកុំសង្ឃឹមឲសោះបងនឹងមិនបណ្ដោយឲអូនចាកចេញពីបងម្ដងទៀតឡើយ" Jay
"អូយ...ហ្អឹក! ហ្អឹក!" Jay ក៏ច្រានរាងតូចឲដួលទ្រោបទៅនឹងពូកមួយទំហឹង ឯរាងតូចវិញដោយសារតែឈឺដៃផង ភ័យផង ក៏ចាប់ផ្តើមយំចេញមកនៅចំពោះមុខរបស់ Jay
"ហើយអូនកុំមានគំនិតចង់រត់ចេញពីទីនេះឲសោះ អូនគ្មានថ្ងៃអាចគេចពីបងរួចឡើយចាំទុក!!" និយាយរួចនាយក្រាស់ក៏ដើរចេញទៅវិញបាត់ដោយមិនខ្ចីខ្វល់ខ្វាយពី Jungwon ហើយបិទទ្វារឮសូរក្រាំងស្ទើរតែរបើកជញ្ជាំងទៅហើយ
YOU ARE READING
Your heart is mine ¡! [ចប់]
Разноеស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...
![Your heart is mine ¡! [ចប់]](https://img.wattpad.com/cover/375210375-64-k575441.jpg)