Part 44 [ សង្ឃឹមថាឯងនឹងមានក្ដីសុខពេលគ្មានវត្តមានបង ]

400 32 27
                                        

ហ៊ីស៊ឹងនឹងជុងវ៉ុនបានចំណាយពេលវេលាជាមួយគ្នាតាំងពីព្រឹកធ្វើនូវរឿងល្អៗ បង្ហាញស្នាមញញឹមឲគ្នាទៅវិញទៅមក និយាយគ្នាពីនេះពីនោះមិនលួសឡើយ។ ទាំងហ៊ីស៊ឹងនឹងជុងវ៉ុនពេលនេះហាក់មានអារម្មណ៍ថាសប្បាយរីករាយពេលដែលបានយល់ពីគ្នាទៅវិញទៅមកបានច្រើនជាងមុន

ខ្យល់បក់រវិចៗសម្លេងសត្វស្លាបយំល្វើយៗ គួបផ្សំនឹងទឹកសមុទ្រដែលមានរលកបក់បោកតិចៗបង្កើតបានជាសម្លេងទឹកយ៉ាងគ្រលួច ទិដ្ឋភាពនាពេលល្ងាច ពេលដែលព្រះអាទិត្យរៀបអស្តង្គតចោលពន្លឺស្បៃពណ៌លឿងមកចាំងឆ្លុះជាមួយផ្ទៃទឹកកាន់តែជួយបង្កើនឲមានភាពស្រស់ស្អាតថែមមួយកម្រិតទៀត

មនុស្សពីរនាក់កំពុងដើរបណ្ដើរគ្នានៅលើវាលខ្សាច់ជាមួយដំណើរមួយៗរួមទាំងមានកាយវិការនិយាយគ្នាពីនេះពីនោះឥតឈប់ រហូតមកនាំគ្នាឈប់ងក់នៅក្រោមដើមដូងខ្ពស់ស្រឡះមួយដើម

"ហ៊ឹម!ព្រះអាទិត្យជិតលិចហើយមិនយូរប៉ុន្មានថ្ងៃស្អែកនឹងមកដល់" ហ៊ីស៊ឹងដាក់បង្គុយនៅក្រោមដើមដូងនោះដោយមានរាងតូចជុងវ៉ុនអង្គុយក្បែរគេនិយាយដោយសម្លឹងមើលទៅផ្ទៃមេឃដែលកំពុងតែរៀបលិចចិត្តគេអណ្តែតអណ្ដូងមិនដឹងថាកំពុងគិតដល់ណាហើយនោះទេ ឯជុងវ៉ុនមិនបាននិយាយអ្វីដែរគឺគិតតែពីសម្លឹងមើលផ្ទៃទឹកដែលមានរលកបក់បោកតិចៗនោះទាំងទឹកមុខញញឹមស្ងួត

"ជុងវ៉ុនមិនមានអ្វីចង់និយាយជាមួយបងទេឬ?" ហ៊ីស៊ឹងដកដង្ហើមធំមួយស្របក់ទើបងាកមកសួរនាំជុងវ៉ុនដើម្បីបន្លប់បរិយាកាសស្ងប់ស្ងាត់

"ខ្ញុំមាន...តែមិនដឹងថាត្រូវនិយាយពីត្រឹមណាទៅនោះទេ" ច្បាស់ណាស់ជុងវ៉ុនគេមានពាក្យពេចន៍មួយចំនួនដែលចង់និយាយទៅកាន់ហ៊ីស៊ឹងតែគេមិនដឹងគួរនិយាយបែបម៉េចទើបល្អ

"និយាយមក! បងចាំស្ដាប់គ្រប់ពាក្យដែលជុងវ៉ុននិយាយ" ស្នាមញញឹមលេចឡើងនៅលើផ្ទៃមុខរបស់ហ៊ីស៊ឹង គេញញឹមយ៉ាងស្រស់ស្អាតទៅកាន់រាងតូចតែមិនដឹងថាតើស្នាមញញឹមនេះអាចមានម្ដងទៀតឬអត់នោះទេ!

"ខ្ញុំ...មានអារម្មណ៍ថាខុសចំពោះបង"

"បងទេដែលគួរតែនិយាយពាក្យនេះទៅកាន់ជុងវ៉ុនព្រោះបងបានធ្វើរឿងខុសទៅលើជុងវ៉ុនច្រើនណាស់"

Your heart is mine ¡! [ចប់]Where stories live. Discover now