"ចង្រៃយ៍! យើងអោយឯងទៅការពារសុវត្ថិភាពរបស់ជុងវ៉ុនតែឯងបែរជាមកប្រាប់យើងថាជុងវ៉ុនបាត់ខ្លួនបែបនេះមែនទេ!" នៅចំណតឡានពេលនេះមានកូនចៅម្នាក់លុតជង្គង់ចុះដោយដឹងនូវកំហុសរបស់ខ្លួនឯជេយ៍គេពិតជាខឹងខ្លាំងណាស់ហើយក៏បារម្ភពីសុវត្ថិភាពរបស់រាងតូចខ្លាំងណាស់ដែរ
"សុំទោសចៅហ្វាយវាជាកំហុសរបស់ខ្ញុំ!ខ្ញុំសមតែស្លាប់" អង្គរក្សម្នាក់នោះអោនក្បាលដល់ដីសុំការអភ័យទោសទោះដឹងថាគ្មានការលើកលែងក៏ដោយ
"ឯងគង់តែស្លាប់នោះទេ! ពួកឯងទៅតាមរកជុងវ៉ុនឲសព្វកន្លែងនៅក្នុងផ្សារទំនើបនេះបើរកមិនឃើញពួកឯងក៏ត្រៀមខ្លួនទៅ" ជេយ៍ឡើងឡានបើកចាកចេញទៅបាត់ក្រោយពេលដែលបញ្ជាទៅកាន់កូនចៅខ្លួនរួច
+In call
"អាឡូខលមកបងទាំងក្បាលល្ងាចមានការអីមែនទេ?" ស៊ុងហ៊ូនដែលកំពុងអង្គុយក្នុងការិយាល័យបង្ហើយឯកសារដែលសេសសល់ក៏ឆ្លៀតលើកទូរស័ព្ទប្អូនប្រុសសំណព្វដែលខលមកគេស្មើនេះទាំងចម្លែកចិត្ត
"បងហ៊ូនជុងវ៉ុនបាត់ខ្លួនហើយ"
"ថាយ៉ាងម៉េច?ហេតុអីក៏គេបាត់ខ្លួន?"
"ខ្ញុំមិនដឹងទេ!តែបងជួយទាក់ទងសួរបងជេគផងក្រែងលគាត់អាចដឹងព្រោះមានតែបងជេគដែលជុងវ៉ុនអាចទៅជាមួយគាត់"
"បានបងនឹងទាក់ទងទៅជេគ"
"ហ៊ឹម~ប្រព័ន្ធទូរស័ព្ទត្រូវបានផ្តាច់ជេយ៍បើកឡានយ៉ាងលឿនសំដៅទៅណាក៏មិនដឹងឯស៊ុងហ៊ូនក៏ប្រញាប់ចេញពីក្រុមហ៊ុនដើម្បីធ្វើដំណើរទៅកាន់ហាងជេគដោយសារតែគេខលទៅជេគមិនចូលសោះ
នៅលើដងផ្លូវស្ងាត់ជ្រងំមួយដែលនៅឆ្ងាយពីក្រុងឡានខ្មៅមួយគ្រឿងកំពុងតែបោលទៅមុខយ៉ាងលឿនស្លេវបើក្រលែកមកមើលកៅអីខាងក្រោយបានបង្ហាញឲឃើញរាងកាយតូចសន្លប់ស្ដូកស្ដឹងផ្អែកស្មាមាំដែលមានដៃឱបក្រសោបស្មាគេជាប់
"ចង់ដឹងណាស់បើឯងបានដឹងថាគេកំពុងនៅជាមួយយើងឯងនឹងភ័យស្លន់ស្លោរខ្លាំងប៉ុណ្ណាផាកជុងសុង ហ៊ឹស!"
"បងនឹងធ្វើគ្រប់យ៉ាងដើម្បីឲឯងក្លាយជារបស់បងតែម្នាក់គត់យ៉ាងជុងវ៉ុន" ហ៊ីស៊ឹងលើកដៃមកអង្អែលថ្ពាល់រាងតូចថ្នមៗបង្ហាញទឹកមុខពិបាកស្មានត្រូវថាចិត្តគំនិតរបស់គេគឺបែបណា
YOU ARE READING
Your heart is mine ¡! [ចប់]
Разноеស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...
![Your heart is mine ¡! [ចប់]](https://img.wattpad.com/cover/375210375-64-k575441.jpg)