ម៉ោះបងអូនយើងតភាគ >>
"ហេតុអ្វីប្រាប់មិនចេះស្ដាប់ មកមិនទាន់បានមួយថ្ងៃស្រួលបួលផងចង់ឈឺខ្លួនមែនទេ?" Jay ក្រោយពីឃើញរាងតូចដួលអង្គុយយំបែបនេះដោយសារស្នាដៃនាយហើយនោះក៏មិនខ្ចីចិត្តទន់ដែលនៅស្ដីឲរាងតូចថែមទៀតផង។ អាចថានាយក្រាសពេលខឹងគឺអាក្រក់ខ្លាំងណាស់ដូចពេលនេះចឹងធ្វើឲ Jungwon ភ័យស្ទើរតែជ្រែកដីរត់ទៅហើយ
"ហ្អឹក!! សុំទោស" Jungwon ភ័យពេកមិនដឹងនិយាយពាក្យអ្វីមានតែសុំទោសរាងក្រាសតែប៉ុណ្ណោះក្រែងលោរគេអាចចិត្តទន់ លែងស្រែកគំហកដាក់ខ្លួន ព្រោះមើលសភាពរាងក្រាសពេលនេះចុះ កែវភ្នែកឡើងក្រហមដៃក្ដាប់ជាប់ឈរសម្លឹងមកខ្លួនប្រៀបដូចចង់ស៊ីសាច់ហុតឈាមយ៉ាងអញ្ចឹង
"សុំទោស??នេះចាត់ទុកជាការដឹងខុសហើយមែនទេ?" Jay
"ហ្អឹក!!ហ្អឹក!!" Jungwon ឆ្លើយមិនចេញទេ មានតែយំថែមដែលធ្វើឲរាងក្រាសខឹងក្ដៅស្លឹកត្រចៀកជាខ្លាំង
"អឹម..." ថើបបំបិទមាត់មួយ :/ ដៃតូចៗក៏លើកឡើងគក់ទ្រូងរាងក្រាសខ្លាំងៗ
"ឈប់យំ!!" បន្ទាប់ពីការថើបមាត់ខ្លាំងៗដូចគេស្រូបព្រលឹងហើយនោះ Jay ក្ដោបមុខរាងតូចនឹងគំហកឲរាងតូចបំណងឲរាងតូចឈប់យំ
"ហ្អឹក!ខ្ញុំស្អប់លោក...ហ្អឹកៗ!" Jungwon មិនឈប់យំទេហើយក៏បន្តវាយរាងក្រាសដដែល *ស្រែកឲគេឈប់យំ❌ ស្រែកឲយំថែម✅*
Jay សម្លឹងមើលកែវភ្នែកទាំងគូនៅចំពោះមុខខ្លួនដែលដក់ទៅដោយទឹកភ្នែកជាច្រើនដំណក់ហូរស្រក់ចុះមកឥតឈប់ មុននឹងទាញកាយតូចមកឱបក្នុងរង្វង់ដៃដ៏កក់ក្ដៅឯរាងតូចក៏មិនបានក្រកែកឬរើបម្រះអីដែលនិយាយឲស្មោះទៅពេលនេះគេគឺត្រូវការការថ្នាក់ថ្នមបែបនេះពិតមែន នាយក្រាសពិតជាមិនអាចបដិសេធនឹងអារម្មណ៍ខ្លួនឯងបានឡើយគេពិតជាមិនចង់ឃើញរាងតូចយំបែបនេះនោះទេ វាធ្វើឲបេះដូងរបស់គេឈឺចាប់ខ្លាំងហើយគេក៏មិនអាចពាក់មុខយក្សដាក់រាងតូចបានតទៅទៀតដែរ
រាងតូចក៏សង្ងំយំក្នុងទ្រូងរបស់នាយដោយអស់កម្លាំងដោយសារមិនបានញ៉ាំអ្វីតាំងពីព្រឹកមកនោះរាងតូចក៏លង់លក់ក្នុងរង្វង់ដៃដ៏កក់ក្ដៅមួយនេះបាត់ទៅ
YOU ARE READING
Your heart is mine ¡! [ចប់]
Разноеស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...
![Your heart is mine ¡! [ចប់]](https://img.wattpad.com/cover/375210375-64-k575441.jpg)