Part 24 [ ភាពសប្បាយរីករាយ ]

435 40 10
                                        

ងាកមកមើលមួយគូរនេះវិញម្ដង បន្ទាប់ពីអ្នកកំលោះ Niki ភ្ញាក់ពីដំណេកហើយនោះនាយក៏បានបី Sunoo ដែលកំពុងលង់លក់មិនដឹងខ្យល់អីទៅដាក់ឲគេងលើពូកទន់ៗក្នុងបន្ទប់ឲបានគេងស្រួលជាងមុន

"គេងបន្តចោះកូនកញ្ជ្រោងសឺត!" បញ្ចប់ប្រយោគរួចក៏ឆ្លៀតឱនទៅថើបថ្ពាល់អ្នកកំពុងគេងលង់លក់ស្រង់យកក្លិនក្រអូបយ៉ាងយូរទើបនាយចាកចេញពីបន្ទប់បាត់ទៅ

ចុះមកដល់ខាងក្រោមនាយក៏ប្រញាប់ប្រញាល់យកអីវ៉ាន់ទៅរៀបចំទុកដាក់សព្វគ្រប់អស់នឹងបានរៀបចំខ្លួនឲបានស្អាតបាតមុននឹងចេញទៅផ្សារបន្តិចដើម្បីទិញបន្លែ ត្រី សាច់ ដាក់ក្នុងទូទឹកកក។

ពេលត្រឡប់មកវិញនាយក៏ចាប់ផ្តើមធ្វើម្ហូបអាហារសម្រាប់បរិភោគបើនាយគិតទៅរាងតូចប្រហែលជាឃ្លានហើយព្រោះតាំងតែពីមកដល់ផ្ទះថ្មីនេះពួកគេមិនទាន់បានអីចូលពោះបន្តិចសោះឡើយ។

រាងតូចគេងលក់អស់ពេលជាយូរភ្ញាក់មកភ្លាមក៏ឈ្ងុយក្លិនអាហារពេញផ្ទះដែលបានអង្រួនក្រពះនាយឲឃ្លានញ៉ាំមួយរំពេចនាយដើរមួយៗចេញពីបន្ទប់តាមហិតក្លិនអាហាររហូតមកដល់ផ្ទះបាយក៏បានឃើញរាងក្រាសកំពុងតែឈរចម្អិនអាហារយ៉ាងញ៉ាប់ដៃញ៉ាប់ជើងខ្លាំងមែនទែន

"ហ្អឹម~ឈ្ងុយណាស់បងធ្វើអីហ្នឹង?" Sunoo ដាក់ខ្លួនអង្គុយលើកៅអីក្បែរនោះបែរមុខទៅរកនាយក្រាស ដើម្បីបន្តមើលការចម្អិនរបស់គេ

"បងគ្រាន់តែឆាបាយនឹងធ្វើម្ហូបតិចតួចដើម្បីញ៉ាំតែប៉ុណ្ណោះឥឡូវអូនឃ្លានខ្លាំងដែលទេ?" Niki ទោះរវល់យ៉ាងណាក៏នាយនៅឆ្លៀតសាសងទៅកាន់ម្ចាស់ចិត្តវិញដែរ

"អឹម~ឃ្លានខ្លាំងណាស់~" Sunoo ឆ្លើយរាងបង្អូសសម្លេងស្ដាប់ទៅពិរោះប្លែកគួរឲស្រឡាញ់ដែលទាក់ចិត្ត Niki ឲងាកមករកម្ចាស់សម្លេងភ្លាមៗ

"បើអូនឃ្លានញ៉ាំអីផ្សេងសិនទៅ ការ៉េមដែលអូនចូលចិត្តនៅក្នុងទូទឹកកកបងបានទិញវាមកសម្រាប់អូន" ដោយសារម្ហូបដែលនាយធ្វើគឺមិនទាន់រួចរាល់នៅឡើយនោះទេនាយបារម្ភខ្លាច Sunoo ឃ្លានខ្លាំងមិនអាចរងចាំម្ហូបដែលកំពុងធ្វើបានទើបប្រាប់ឲ Sunoo ញ៉ាំរបស់ផ្សេងជំនួសសិន

Your heart is mine ¡! [ចប់]Where stories live. Discover now