New day☀️
នៅក្នុងតុអាហារកំពុងមានគូរស្នេហ៍មួយគូអង្គុយបរិភោគអាហារជាមួយគ្នាយ៉ាងមានក្ដីសុខ ហើយក៏គ្មានអ្នកណាឆ្ងាយដែលគឺ Jaywon យើងហ្នឹង!!
"Jay ថ្ងៃនេះអូនអាចទៅលេងបង Jake បានទេ?" បន្ទាប់ពីរញ៉ាំអាហាររួចរាងតូចក៏ត្រូវជួយរៀបចំខ្លួនសារ៉េអាវឲរាងក្រាសដើម្បីទៅធ្វើការងាររបស់គេហើយក៏ឆ្លៀតសុំតែម្ដងទៅ
"តែបងត្រូវទៅធ្វើការចាំថ្ងៃក្រោយទៅបានទេ? ហ៊ឹម~" ចង់ជូនទៅដែរតែនាយជាប់ធ្វើការងារបាត់ទៅហើយ ហើយថ្ងៃនេះក៏មានភ្ញៀវពិសេសមកដាក់ទុននៅកាស៊ីណូរបស់នាយដែរដូច្នេះនាយត្រូវតែទៅជួបគេដោយផ្ទាល់
"មិនអីទេបងទៅចោះ" អន់ចិត្តមួយហើយតែអត់ចង់បង្ហាញ😐
"បើចឹងអូនទៅជាមួយបងដែលទៅបើរួចការងារពេលណាបងនឹងនាំអូនទៅហាងកាហ្វេភ្លាម" Jay សសៀរឱបចង្កេះមួយក្ដាប់របស់រាងតូចជាប់មុននឹងនិយាយសម្រួលព្រោះគេដឹងហើយថារាងតូចអន់ចិត្តនឹងគេ
"ក៏បានយើងឆាប់ទៅៗ" គ្រាន់តែឮចឹងរាងមានសង្ឃឹមបន្តិចស្នាមញញឹមក៏ចាប់ផ្តើមលេចឡើងចេញថ្ពាល់ខួចយ៉ាងគួរឲស្រឡាញ់
"សឺត~គួរឲស្រឡាញ់ណាស់" ទ្រាំមិនបានពេករាងក្រាសក៏ឆ្លៀតថើបថ្ពាល់អ្នកម្ខាងទៀតបន្តិចមុននឹងឱបចង្កេះរាងតូចបណ្ដើរទៅឡានដែលបានចតចាំដោយ Win
ធ្វើដំណើរយូរគួរសមទើបពួកគេមកដល់កាស៊ីណូជាយក្រុងរបស់រាងក្រាស Jungwon ភ្ញាក់ផ្អើលប្លែកភ្នែកណាស់នៅទីនេះមិនមែនជាតំបន់ប្រជុំជនទេ តែមានមនុស្សចេញចូលច្រើនអ៊ូអ៊រ
ទាំងអស់គ្នាចុះពីឡានដើម្បីចូលទៅខាងក្នុង Jungwon ដើរឱបដៃរាងក្រាសជាប់ព្រោះខ្លាចវង្វេងលើកទីមួយហើយដែលនាយតូចបានមកកន្លែងបែបនេះ នៅក្នុងនោះភាគច្រើនមានតែអ្នកលេងល្បែងតែប៉ុណ្ណោះមិនថាស្រីមិនថាប្រុស
គ្រាន់តែJay ដើរចូលមកភ្លាមភ្ញៀវក្នុងនោះមិនថាអ្នកធំអ្នកតូចសុទ្ធតែគោរពកោតខ្លាចគេតែគ្រប់គ្នាគ្មានអ្នកណាហ៊ាននិយាយអ្វីផ្តេសផ្តាសឡើងពិសេសអំពីវត្តមានរាងតូចដែលចូលមកជាមួយ Jay
Jay បាននាំ Jungwon ទៅបន្ទប់ផ្ទាល់ខ្លួនរបស់គេ គេមិនសូវជាចង់ឲរាងតូចដើរតែពាសក្នុងបរិវេណកាស៊ីណូនេះឡើយខ្លាចក្រែងមានគ្រោះថ្នាក់កើតឡើង ព្រោះចិត្តមនុស្សយើងស្មានមិនត្រូវឡើយមិនដឹងថាអ្នកណាល្អអ្នកណាអាក្រក់ជាមួយយើងខ្លះនោះទេ!
YOU ARE READING
Your heart is mine ¡! [ចប់]
De Todoស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...
![Your heart is mine ¡! [ចប់]](https://img.wattpad.com/cover/375210375-64-k575441.jpg)