ពេលនេះយប់ប្រហែលម៉ោងប្រាំបីម៉ោងប្រាំបួនទៅហើយ ឃើញថា Sunoo កំពុងតែដើរចូលមកខាងក្នុងផ្ទះដោយមានអង្គរក្សម្នាក់អូសវ៉ាលីមកតាមពីក្រោយ ព្រោះគេទើបតែមកពីជប៉ុនតាមដែលប៉ាម៉ាក់របស់គេប្រាប់ឲមក
"ស្មើនេះហើយឯងទើបតែមកដល់ ម៉ាក់នឹងប៉ាស្មានថាឯងមិនមកហើយតើ" អ្នកស្រី Hewon (តួម៉ាក់ Sunoo)
"ខ្ញុំមិនកុហកម៉ាក់ទេបើថាមកគឺមកហើយ" Sunoo
"ហ៉ឹស! បាត់ពីផ្ទះឡើងពីរបីថ្ងៃកុហកម៉ាក់ហើយនឹងប៉ាថាមានការងារត្រូវបំពេញតែបែរជាទៅលួចលាក់នៅជាមួយអាក្មេងនោះ? Sunoo ហេតុអីម៉ាក់ហាមកូនមិនស្ដាប់សោះអញ្ជឹង!! " អ្នកស្រី Hewon មិនចាំដល់ស្អែកគឺស្ដីឲកូនខ្លួនតែម្ដង
"ម៉ាក់ នេះវាធំដុំណាស់ណាទៅ? ខ្ញុំធំហើយខ្ញុំត្រូវការសេរីភាព ខ្ញុំត្រូវការការសម្រេចចិត្តដោយខ្លួនឯង ជីវិតគូររបស់ខ្ញុំក៏ម៉ាក់ហាមដែរ! ហេតុអីទៅគ្រាន់តែពួកខ្ញុំទាក់ទងគ្នាម៉ាក់នឹងប៉ាក៏តែងតែព្យាយាមតាមបំបែកបែបនេះ?" Sunoo
"Sunoo បើជាអ្នកផ្សេងម៉ាក់ប៉ានឹងមិនហាមកូនទេ តែបើជាអាក្មេងដែលមកពីត្រកូលមួយនោះម៉ាក់មិនព្រមជាដាច់ខាត"
"ហេតុអីទៅម៉ាក់?" Sunoo ដំឡើងសម្លេងខ្លាំងដាក់ម៉ាក់របស់ខ្លួនទាំងដែលពីមុនមកគេមិនដែលបែបនេះទេ គេតែងតែធ្មិចភ្នែកខាំមាត់សង្កត់ចិត្តស្ដាប់តាមប៉ាម៉ាក់របស់គេគ្រប់យ៉ាង
"រវាងត្រកូលយើងទាំងពីរមិនដែលត្រូវគ្នាតាំងតែពីជំនាន់តាយាយរបស់កូនម្ល៉េះពួកយើងស្អប់ពួកគេណាស់ ដូច្នេះហើយម៉ាក់នឹងនៅតែនិយាយដដែលថាម៉ាក់មិនព្រមឲកូនទៅទាក់ទងជាមួយនឹងអាក្មេងមកពីត្រកូលនោះឡើយ"
"ម៉ាក់!!..."
"Sunoo កុំរឹងទទឹងពេក" លោក Kim ដែលអង្គុយអានកាសែតក្បែរនោះក៏ទំលាក់កាសែតចុះនឹងនិយាយទៅកាន់អ្នកជាកូន
"បាទប៉ាខ្ញុំសុំទៅសម្រាកសិនហើយ" Sunoo និយាយឡើងទាំងទម្លាក់ទឹកមុខចុះមុននឹងសុំអនុញ្ញាតឡើងទៅបន្ទប់បាត់
"ហ៉ឺយ យ៉ាប់ខ្លាំងមែនទែនបងខ្ញុំគិតថាគួរតែចាត់ចែងរឿងនេះឲបានឆាប់ទៅ" អ្នកស្រី Hewon ដើរទៅអង្គុយលើសាឡុងក្បែរអ្នកជាស្វាមី
YOU ARE READING
Your heart is mine ¡! [ចប់]
De Todoស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...
![Your heart is mine ¡! [ចប់]](https://img.wattpad.com/cover/375210375-64-k575441.jpg)