Part 20 [ Do homework w/អូន ]

589 34 0
                                        

បន្ត>>

ពេលយប់ក៏ឈានចូលមកដល់បន្ទាប់ពីការញ៉ាំអាហារពេលល្ងាចជួបជុំគ្នារួច Sunghoon&Jake ក៏បានលាអ្នកទាំងពីរត្រឡប់ទៅវិញផងដែរ

នៅក្នុងបន្ទប់ដ៏ធំពេលនេះបានបង្ហាញឲឃើញរាងតូច Jungwon កំពុងតែសង្ងំគេងនៅលើគ្រែយ៉ាងស្ងៀមស្ងាត់ព្រោះគេមានអារម្មណ៍ថានឿយហត់ខុសធម្មតា។

"ថ្ងៃនេះគេងលឿនម្ល៉េះ ហឹម~" Jay បានឡើងមកលើគ្រែតាំងតែពីពេលណាក៏មិនដឹងគេចូលមកឱបចង្កេះរាងតូចពីក្រោយហើយបានជ្រុបមុខទៅនឹងប្រឡោះករបស់រាងតូច

"លែងទៅខ្ញុំងងុយ" ដៃតូចៗទាំងពីរព្យាយាមបេះដៃរបស់គេចេញឯភ្នែកក៏នៅតែបិទនៅឡើយព្រោះអម្បាញ់មិញនេះគេរៀបនឹងលង់លក់ទៅហើយតែក៏ទទួលបានការរំខានពីរាងក្រាស

"សឺត~ក្រអូបណាស់" រាងក្រាសឆ្មុលមុខទៅថើបថ្ពាល់ទន់រលោងរបស់អ្នកដែលកំពុងតែគេងក្បែរខ្លួន

"លោកចង់ធ្វើស្អីហ្នឹង!!" Jungwon រហ័សងើបអង្គុយបែរមុខមកចោទសួរទៅរាងក្រាសទោះងងុយដេកក៏ស្វាងដែលពេលនេះ

"ធ្វើអីទៅណ៎...?" រាងក្រាសវិញដេកច្រត់កែងដៃម្ខាងធ្វើជានឹករកអ្វីម្យ៉ាង! ឯភ្នែកក៏រេទៅរេមកមើលរាងតូចពីលើចុះក្រោមទៅវិញទៅមក ដែលធ្វើឲរាងតូចភ័យឡើងញ័រខ្លួន

"រោគចិត្តបំផុត" ស្រដីតិចៗតែឯងរួចក៏បម្រុងនឹងងើបចេញពីគ្រែតែក៏ត្រូវបានដៃមាំទាញឲដេកវិញហើយថែមទាំងឡើងទ្រោបពីលើទៀតផង

"នែ៎ចង់ធ្វើស្អីហាស! ចេញភ្លាម" Jungwon យកដៃតូចៗរបស់ខ្លួនច្រានស្មារាងក្រាសឲងើបចេញពីខ្លួន នេះនៅជិតគ្នាពេកហើយដែលអាចឲនាយតូចដឹងពីខ្យល់ដង្ហើមក្ដៅៗភាយចេញមកពីរាងក្រាសឯភាពភ័យខ្លាចក៏កាន់តែកើនឡើង

"Do homework" គ្រាន់តែនិយាយចប់ភ្លាមនាយក៏ប្រញាប់ឱនមកគ្រប់គ្រងបបូរមាត់តូចពណ៌ស៊ីជម្ពូរមួយនោះដោយមិនចាំការអនុញ្ញាតពីម្ចាស់របស់វាទាល់តែសោះ។ ការថើបនេះក៏ចេះតែបន្តទៅរាងក្រាសពិតជាឈ្លក់វង្វេងនឹងការថើបនេះណាស់ឯរាងតូចព្យាយាមវៃស្មាមាំចេញព្រោះខ្លួនថប់ដង្ហើមខ្លាំងឥឡូវនេះ

Your heart is mine ¡! [ចប់]Where stories live. Discover now