Part 19 [ គ្មានសូម្បីឱកាសតូចមួយ ]

434 31 0
                                        

ពេលចូលទៅដល់ខាងក្នុងផ្ទះ Niki ហាក់មិនទទួលបានការស្វាគមន៍ពីម្ចាស់ផ្ទះសូម្បីតែបន្តិចនាយបានដើរសំដៅទៅកាន់លោក Kim នឹងភរិយារបស់គាត់ដែលកំពុងតែអង្គុយនៅឯសាឡុងនឹងកំពុងសម្លឹងមើលដំណើររបស់នាយដោយក្តីមិនពេញចិត្ត។

"ជម្រាបសួរលោក Kim នឹងអ្នកស្រី Hewon" Niki ទោះទទួលបានអារម្មណ៍មិនសូវល្អតាំងតែពីឈានចូលចូលមកខាងក្នុងផ្ទះនេះក្តីក៏នាយនៅតែផ្តល់ការគោរពដល់ម្ចាស់ផ្ទះគេដែរ

"អង្គុយចុះទៅ" លោក Kim និយាយតាមបែបធម្មតាមុននឹងឈោងដៃយកកែវកាហ្វេលើតុមកក្រេប

"មិនដឹងថាតើដើមហេតុអ្វីដែលធ្វើឲកូនប្រុសគ្រួសារ Nishimura មកដល់ទីនេះសោះ" អ្នកស្រី Hewon និយាយឡើងបែបចំអកចំអន់ព្រោះដឹងស្រាប់ហើយថាគាត់មិនចូលចិត្ត Niki នោះទេ

"បាទមានការទើបខ្ញុំមក" Niki គេក៏ឆ្លើយទៅវិញតាមបែបធម្មតាតែអ្នកស្រី Hewon នឹងលោក Kim ឯនេះវិញបែរជាបញ្ចេញក្រសែរភ្នែកមិនពេញចិត្តទាល់តែសោះ

"ឆាប់និយាយមកខ្ញុំមិនចង់ខាតពេលច្រើនឡើយព្រោះពេលវេលារបស់ខ្ញុំមានតម្លៃណាស់" លោក Kim

"គឺគ្មានរឿងអីធំដុំពេកនោះទេ!វាទាក់ទងនឹងខ្ញុំហើយនឹង Sunoo" Niki

"គិតច្បាស់ណាស់ថាឯងនឹងនិយាយរឿងនេះ" អ្នកស្រី Hewon

"យ៉ាងម៉េច?" លោក Kim

"កុំឲ Sunoo រៀបការបានទេ?" Niki

"ហ៊ឹស! ឯងសម្អាងអីមកបញ្ជាយើងនោះ?យើងត្រូវស្ដាប់សម្ដីក្មេងដូចជាឯងដែរមែនទេ Nishimura Niki?" លោក Kim រាងច្រឡោតបន្តិចដែលតែក៏ខំប្រឹងទប់នឹងធ្វើដូចធម្មតា

"លោកក៏ដឹងដែលថាពួកខ្ញុំស្រឡាញ់គ្នាហេតុអីចាំបាច់ធ្វើបែបនេះ?" Niki

"តែយើងមិនចង់ឲកូនយើងទៅស្រឡាញ់ឯងនោះទេ ហើយក៏រឹតតែមិនចង់ឲគ្រួសារយើងទៅប្រឡូកប្រឡាក់ជាមួយគ្រួសារឯងដែរ" លោក Kim និយាយម៉ាត់ៗ ច្បាស់ៗ

"តែលោកមិនគិតពីចិត្តរបស់ Sunoo ទេឬ? ដែលត្រូវបានឪពុកម្ដាយបង្ខំឲរៀបការទាំងដែលគេមិនបានស្រឡាញ់!" Niki គេនឹងធឹងណាស់អាចថាគេក្លាហានជាងមុនទើបពាក្យសម្ដីលោក Kim មុននេះមិនបានឲគេខ្លាចរអាឬក៏ឈឺចាប់នោះឡើយ

Your heart is mine ¡! [ចប់]Where stories live. Discover now