Part 15 [ សុំឱបតែបន្តិចទេណា ]

523 42 0
                                        

អស់អ្នកអាននៅហ្នឹង? ខានសរសេរយូរមកហើយដែរដោយសារតែកត្តាបញ្ហាមួយចំនួន តែឥឡូវមកសរសេរវិញហើយព្រោះចង់បញ្ចប់រឿងនេះឲឆាប់ៗ🌟

តោះតសាច់រឿង>>
+Jakehoon
សូមបង្វែរអ្នកអានឲងាកមកមើលមួយគូរនេះម្ដងព្រោះថាខានបានចូលដាច់រឿងយូរហើយ។ជារៀងរាល់ថ្ងៃ Sunghoon តែងតែឆ្លៀតពេលបន្តិចបន្តួចរបស់ខ្លួនដកឃ្លាចេញពីការងារខ្លះដើម្បីបានមកជួបសំណព្វចិត្តរបស់គេមិនឲខានឡើយទោះការងារនៅក្រុមហ៊ុនរវល់ខ្លាំងប៉ុណ្ណាក៏ដោយក៏គេនៅតែឆ្លៀតមកឲតែបានជួបមុខ Jake តែបន្តិចក៏គេអស់ចិត្តដែរ ហើយពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងរបស់គេក៏កាន់តែល្អប្រសើរឡើងខ្លាំងជាងមុនផងដែរ។

ដូចនិយាយអញ្ជឹងពេលនេះនៅក្នុងបន្ទប់ធ្វើការ Sunghoon នាយកំពុងមមាញឹកធ្វើការងាររបស់ខ្លួនឲរួចមុនរសៀលព្រោះនាយមានណាត់ជាមួយ Jake

"យើងទៅ Date នៅកន្លែងណាល្អទៅអូនសម្លាញ់?" Sunghoon បន្ទាប់ពីបានជួយរៀបចំបិទហាង Jake រួចរាល់ហើយក៏ផ្តើមសួរសំណួរភ្លាមព្រោះនាយពិតជាអន្ទះសារចង់មានពេលវេលាផ្ទាល់ខ្លួនជាមួយមនុស្សជាទីស្រឡាញ់បែបនេះណាស់

"កន្លែងចាស់របស់ពួកយើងបងភ្លេចហើយ?" Jake

"អ៎!! បងចាំហើយអញ្ចឹងតោះ" Sunghoon ក្រសោបស្មាអ្នកជាសង្សារហើយក៏ដើរសំដៅទៅឡើងឡាននឹងបានបើកចាកចេញទៅបាត់

ចំណាយពេលមិនយូរប៉ុន្មានអ្នកទាំងពីរក៏បានមកដល់កន្លែងតាមការប៉ងទុកវាគឺជាសួនកំសាន្ត ថ្ងៃនេះអាកាសធាតុអំណោយផលល្អមានមនុស្សម្នាមកលេងក៏ច្រើនកុះករផងដែរ។

អ្នកទាំងពីរក៏បានដើរទិញចំណីអាហារញ៉ាំសិនមុននឹងចាំផ្តើមលេងនឹងថតរូបទុកជាអនុស្សាវរីយ៍។

"នៅទីនេះអ្វីៗនៅតែដដែលមិនប្លែកទៅណាសោះត្រូវទេ?" Jake អង្គុយទំពារអាហារបណ្ដើរគយគន់មើលទេសភាពជុំវិញខ្លួនបណ្តើរ

"ប្លែក" Sunghoon ដែលអង្គុយមើលសំណព្វចិត្តខ្លួនញ៉ាំអាហារមកជាយូរក៏ឆ្លើយឡើងទាំងហាក់ដូចគ្មានព្រលឹងនៅក្នុងខ្លួនគឺឆ្លើយឲតែរួចពីមាត់

"ប្លែកយ៉ាងម៉េច?" Jake

"កន្លែងដែលយើងណាត់ជួបគឺដដែលតែក្ដីស្រឡាញ់របស់បងចំពោះអូនគឺមានច្រើនជាងកាលពីមុនទៅទៀត Jake" Sunghoon និយាយរួចថែមទាំងបួញមាត់ fly kiss ដាក់ Jake ទៀតផង

Your heart is mine ¡! [ចប់]Where stories live. Discover now