Part 40 [ ប្រយ័ត្នស្លាប់គ្មានដីកប់ ]

315 32 33
                                        

//រសៀល//
ជេយ៍អង្គុយផឹកស្រាដើម្បីបន្លប់អារម្មណ៍ស្មុគស្មាញគេផឹកតែបន្តិចៗប៉ុណ្ណោះដូច្នេះហើយមិនអាចធ្វើឲគេស្រវឹងបាននោះទេ

"ហ៊ឺយ~" ដៃមាំចេញសរសៃររវាមលើកឡើងមកជ្រោងសក់ក្បាល គេមិនអាចនិយាយពីអារម្មណ៍ពេលនេះប្រាប់នរណាម្នាក់បានសោះ គេស្មុគស្មាញណាស់ចិត្តគេគិតឥតឈប់ពីរាងតូច ម្ដងម្កាលគេក៏បន្ទោសខ្លួនឯងដែលបណ្ដោយឲរាងតូចត្រូវបាត់ខ្លួន

តុក! តុក!
"ចូលមក" សម្លេងគោះទ្វារបានបន្លឺឡើងដែលអាចឲគេដឹងថាជាអ្នកណាទើបគេក៏មិនស្ទាក់ស្ទើរនឹងឲអ្នកខាងក្រៅចូលមកខាងក្នុងនោះដែរ

"ចៅហ្វាយពួកខ្ញុំរកសព្វអស់ពេញក្រុងសេអ៊ូលទៅហើយតែគ្មានឃើញសូម្បីស្រមោលអ្នកប្រុសជុងវ៉ុន" វិនឈរក្ដោបដៃនិយាយទៅកាន់ជេយ៍ទាំងអស់សង្ឃឹម ពួកគេព្យាយាមស្វែងរកជុងវ៉ុនមួយយប់ទល់ភ្លឺទៅហើយតែគ្មានបានតម្រុយមកបន្តិចសោះ

"ហ៊ឹម!" ជេយ៍មិននិយាយអ្វីទាំងអស់គេឈោងដៃយកកែវស្រាមកផឹកបន្តព្រោះពេលនេះគេក៏ចង់អស់សង្ឃឹមខ្លះដែរ

ទឹង! សម្លេងផ្ញើរសារបានឡោតឡើងបង្ហាញនៅលើអេក្រង់ទូរស័ព្ទដែលនៅលើតុក្បែរដៃជេយ៍ទើបគេប្រញាប់យកទូរស័ព្ទមកមើល។ នៅក្នុងសារនោះបានធ្វើឲទឹកមុខរបស់គេមិនស្រស់សោះទ្វេរដងអារម្មណ៍ឆេវឆាវក៏កើតឡើងមួយរំពេច

"ចៅហ្វាយមានរឿងអី?" វិនដែលឈរក្បែរនោះដោយឃើញចៅហ្វាយខ្លួនដូចជាខឹងនឹងអ្វីម្យ៉ាងគេក៏សួរនាំ

"អ្នកណា!ហេតុអីក៏ថ្លើមធំម្ល៉េះ" ជេយ៍ក្ដាប់ទូរស័ព្ទក្នុងដៃយ៉ាងណែនគេចង់ដឹងណាស់ថាម្ចាស់សារនោះជាអ្នកណា

អម្បាញ់មិញនេះមានសារអាណាមិកមួយបានផ្ញើររូបភាពរបស់ជុងវ៉ុនដែលកំពុងគេងលង់លក់មកឲគេដោយភ្ជាប់ជាមួយសំណេរថា : សួស្ដី ផាកជុងសុង នេះជាមនុស្សរបស់ឯងមែនទេ? តែគួរឲសោកស្ដាយទម្រាំតែឯងអាចមកជួយគេ គេប្រហែលជាក្លាយជាមនុស្សរបស់យើងបាត់ទៅហើយ  ហាសហាកំប្លែងណាស់! បើឯងខ្លាំងមែនមករកគេឲឃើញទៅ ផាកជុងសុង មនុស្សអន់។

ជេយ៍កំពុងតែខឹងឡើងញ័រសាច់តែឥឡូវក៏មានលេខទូរស័ព្ទចម្លែកមួយបានខលមកកាន់គេ

Your heart is mine ¡! [ចប់]Where stories live. Discover now