" អាយយយ... " Tae ឈរសើចសុខៗក៏ស្រែកវិញភ្លាមពេលដែលនាយចាប់ទាញខ្លួនគេមកឲ្យអង្គុយលើភ្លៅថែម ទាំងអោបជាប់ទៀតផងមិនឲ្យស្រែកទើបចម្លែកហើយបើ មកចាប់ទាញមិនប្រាប់ផងនឹង..
" សើចស្រួលណាស់! សឺតៗៗ..ធ្វើបាបយើងសប្បាយចិត្ត ណាស់មែនទេ " JK ដោយសារតែគ្រឺតខ្នាញ់ពេកនាយក៏ ថើបក្រញិចថ្ពាល់នាយតូចខ្លាំងៗហើយនៅខាំទៀតគ្រឺតពេកមកធ្វើបាបនាយហើយនៅឈរសើចយ៉ាងស្រួល
ថេយ៍វិញពេលឃើញបែបនេះក៏ស្ងៀមធ្វើមុខឡេឡឺដូចមិន ដឹងអីសោះចឹងក៏រៀងឆ្ងល់នឹងទង្វើដែលនាយធ្វើមកលើខ្លួន ដូចគ្នាតែមិននិយាយ..." ស្ងាត់? សម្រេចថាឯងទៅវិញជាមួយយើងស្អែកនេះ " JK មិនចាំឲ្យនាយតូចប្រកែកមុននោះទេគឺគេសម្រេចតាម នឹងហើយមិននិយាយក៏បានន័យថាព្រមហើយ
" រឿងស្អីដែលខ្ញុំត្រូវទៅវិញ " Tae រើចេញពីវង្វង់ដៃនាយ តែមិនរួចនាយរឹតខ្លាំងពេកដូចខ្លាចគេរត់ទៅណាបាត់យ៉ាងចឹងណាបែបនេះកាត់តែឲ្យនាយតូចឆ្ងល់ថែមហើយ
" នែ! ប្ដីដេញឥលូវក៏ប្ដីមកយកទៅវិញហើយ..ហាមប្រកែក ទៅវិញក្នុងនាមជាប្រពន្ធរបស់យើង " JK និយាយច្បាស់ៗ ប្រើពាក្យនិយាយខុសពីលើកមុនដូចជាពួកគេនឹងជាប្ដីប្រពន្ធនឹងគ្នាមែនទែនយ៉ាងចឹង ។ នាយតូចក៏ភាំងដែលគិតថា នាយនិយាយច្រឡំទេដឹងការងារចប់ហើយតើនៅទៅវិញ ទៀតហើយទៅធ្វើប្រពន្ធរបស់នាយទៀតមិនយល់ទេ ។
" ធ្វើមុខបែបនេះឆ្ងល់មែនទេ? កុំឆ្ងល់ច្រើនទៅវិញលើក នេះជាប្រពន្ធពិតប្រាកដមិនមែនក្លែងក្លាយទេ " JK
" លោកលេបថ្នាំខុសមែនទេ? ឬក៏សង្សារសុំបែកឡើងឆ្កួត ហើយហាស៎..មិនកើតទេទៅពេទ្យទៅ " Tae បែរមុខមក មើលមុខនាយចំៗវិញនេះគេស្ដាប់ច្រឡំឬ? ឬក៏នាយលេប ថ្នាំខុសបាននិយាយចេញបែបនេះបានឆ្កួតទេដឹង ><
" ហឺយយ..យើងមិនបានឆ្កួត! នៅមានសតិល្អទេ.. " JK
" ចឹងមានតែខ្ញុំដេកលក់ស្រមៃច្រើនហើយមែនទេ? ហឹម.. ភ្ញាក់ៗ..អួយយ..ឈឺ " Tae ត្រូវនាយទះមួយដៃឲ្យស្វាងទះ ប៉ុន្នឹងហើយនៅនិយាយអីទៀតអត់ចេះតែរកនឹកឃើញហើយអស់ពីថានាយឆ្កួតហើយនៅមកគិតថាខ្លួនដេកលក់ ស្រមៃទៀត ><
YOU ARE READING
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Actionប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20