ចេញមកខាងក្រៅថេយ៍បានរត់ចេញមកទាំងយំផងអីផងមើលទៅអាណិតណាស់ ។ JKក៏ព្យាយាមរត់មកតាមតែអ្វីដែលគេបានឃើញនោះគឺ... ** ផាំង **
" ថេយយ!! " JK ស្រែកឡើងភ្លាត់សម្លេងហើយក៏រត់ទៅរកនាយតូចយ៉ាងលឿនគេភ័យណាស់ខ្លាចថាមានអ្វីកើតឡើងទៅលើថេយ៍ទេ ។ នាយប្រញាប់យកថេយ៍ទៅ មន្ទីរពេទ្យ..
[ ... ]
ព្រឹកស្អែកJKនៅអង្គុយមើលថេយ៍នៅឡើយរងចាំឲ្យគេដឹងខ្លួនវិញទឹកមុខគេពេលនេះស្លេកស្លាំងណាស់ ។ នាយបារម្ភពីថេយ៍ខ្លាំងណាស់មិនគួរណាមកត្រូវជួបរឿងបែបនេះទេ..មកពីគេតែម្នាក់គត់ទើបថេយ៍ត្រូវមកដេកពេទ្យបែបនេះ ។
" ខ្ញុំមកពិនិត្យអាការៈអ្នកជំងឺ " DC ( គ្រូពេទ្យ ) ដើរចូលមក ធ្វើការតាមតួនាទីរបស់គាត់ហើយថេយ៍ក៏មិនបានកើតអ្វីធ្ងន់ ធ្ងរដែលគ្រាន់តែរបួសសើរស្បែកបន្តិចប៉ុណ្ណោះ ។
" ហេតុអីគេមិនទាន់ដឹងខ្លួនចឹងគ្រូពេទ្យ " JK
" គឺ..មកពីអ្នកជំងឺខ្សោយស្មារតីមិនល្អទេ!! មកជួបរឿងបែបនេះគេអាចនឹងភ័យរហូតដល់សន្លប់ហើយឡាននោះក៏ មិនបានបុកខ្លាំងដែលគ្រាន់តែរបួសតិចតួច..ទុកឲ្យគេសម្រាកបន្តិចទៅនឹងអស់អីហើយ " DC និយាយរៀបរាប់រួចរាល់ហើយក៏ចេញទៅធ្វើការរបស់គាត់វិញតាមធម្មតាទុកឲ្យនាយនៅជាមួយថេយ៍ចុះ ។
< រសៀល >
Heesungបានមករកនាយនៅមន្ទីរពេទ្យតែម្ដងមិនគិតថា កាលពីយប់មិញមានរឿងអ្វីនោះទេ ។ ណាមួយគេក៏ចង់មក មើលសភាពរបស់ថេយ៍ផងថាយ៉ាងម៉េចហើយរស់ទេ? នឹង បានគេជួយសប្បាយអរជាមួយដែរ..ហើយJKនឹងមកជារបស់គេដូចដើមមិនបាច់ហត់ដណ្ដើម ។
" ប្រពន្ធបងយ៉ាងម៉េចហើយ? គេកើតអ្វីធ្ងន់ទេ " Heesung ចូលមកដល់ភ្លាមក៏សួរភ្លែតធ្វើដូចជាបារម្ភគ្នាណាស់ចឹងតែធាតុពិតគ្មានចឹងទេ!! គ្រាន់តែបង្ហាញឲ្យនាយឃើញថាគេក៏ មានចិត្តបារម្ភដូចគ្នាដែរ ។
" មិនមានអ្វីធ្ងន់ធ្ងរទេ!! អរគុណដែលអូនបារម្ភពីគេ " JK
" បងគួរតែទៅរកអ្វីញាំសិនទៅ!! មើលទៅគេនៅមិនទាន់ភ្ញាក់នោះទេ..ប្រយ័ត្នឈឺមួយទៀតណា " Heesung កាយវិការមើលទៅស្និតស្នាលជាងមុនបើសិនជាថេយ៍ងើបមក ឃើញគាំងបេះដូងហើយទេដឹង ។ ប្រពន្ធដេកឈឺហើយនៅមកកៀកកើយគ្នាបានទៀត...!!
នាយក៏ងក់ក្បាលតិចៗរួចងើបចេញទៅរកអ្វីញាំជាមួយនឹង ហេស៊ុងបាត់ទៅដោយទុកឲ្យថេយ៍នៅគេងម្នាក់ឯង ។
ពេលនាយចេញទៅបាត់ថេយ៍ក៏បានបើកភ្នែកឡើងសន្សឹមៗដោយមានទឹកភ្នែកហូរមកតិចៗផងដែរ ~,~
YOU ARE READING
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Actionប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20