" ខ្ញុំមិនដែលរៀបការ!! គ្មានប្ដីទេ..មានតែសង្សារឈប់ឆ្កួតទៅ " Tae និយាយដោយមិនបានខ្វល់ពីចិត្តរបស់នាយបន្តិចឡើយប្រាប់ហើយតើបើគេអស់ចិត្តហើយកុំសង្ឃឹមនោះមិន បានមកស្ដាយស្រណោះអីជាមួយទេ ។ គេក៏មិនបានចង់ធ្វើ ភ្លេចតែមិនធ្វើចឹងខ្លាចនាយធ្វើអ្វីផ្ដេសផ្ដាស..បើគេដឹងថាមកបានជួបនឹងJKមិនមកជាមួយទេកំពុងមិនចង់ជួបមុខផងឃើញមុខហើយចង់ទៅផ្ទះវិញឲ្យលឿនៗទេ ។
" អើ..បានហើយៗ!! អង្គុយចុះសិនមកគ្នាឯងសោះ " YG និយាយសម្រួលសិនខ្លាចបានសង្រ្គាមដណ្ដើមស្នេហ៏នៅក្បែរនឹងព្រោះមើលតែទឹកមុខJKក៏ដឹងដែរសម្លក់ប្អូនប្រុស ឡើងចង់ជ្រុះគ្រាប់ភ្នែកហើយ ។
បញ្ជាក់ពីប្អូនរបស់JKឲ្យបានដឹងថាគេមានការងារនៅស្រុកកំណើតរបស់ថេយ៍ទើបបានស្គាល់គ្នា ។ បន្ទាប់ពីត្រឡប់មក ពីបរទេសវិញJungwonមិនបានទៅភូមិគ្រឹះចននោះទេគឺនៅបើកមន្ទីរពេទ្យនៅទីនោះតែម្ដង ។ ថ្ងៃដែលថេយ៍ចេញពីផ្ទះនោះគឺបានជួបនឹងគេក៏រាប់អានគ្នាមកដល់សព្វថ្ងៃនេះទៅហើយJungwonក៏មិនបានប្រាប់ថាគេមកពីណាជាអ្នកណានោះទេ ។" អាWonឯងមកវិញម៉េចក៏មិនទៅផ្ទះ " YG
" បងនិងគ្រូពេទ្យស្គាល់គ្នាមែនទេ? ពីពេលណាទៅ? ម៉េចក៏អូនមិនដែលដឹងសោះចឹង " Jimin សួរដេញដាលភ្លាមៗរកតែនាយឆ្លើយមិនទាន់បើសួរច្រើនយ៉ាងនឹងមិន ដឹងថាត្រូវឆ្លើយពីណាមកមុនទេ ។
" ជាប្អូនប្រុសពៅនឹងណា!! " YG
" ប្អូនប្រុសពៅ? ម៉េចពេទ្យមិនដែលនិយាយប្រាប់ខ្ញុំសោះចឹង.. " Tae ក៏ភ្ញាក់ផ្អើលដែលអ្នកណាទៅដឹងនោះថាជាបងប្អូនគ្នាគេចពីបងមកជួបប្អូនម្ដងតែចរឹកប្អូនសុភាពបុរស ជាងJKទៅទៀតអ្នកណាឃើញក៏ស្រលាញ់ចូលចិត្តដែរមិន ថាស្រីឬប្រុសទេ ។
" មកពីថេយ៍មិនសួរ!! បើថេយ៍សួរខ្ញុំក៏ប្រាប់ព្រោះខ្ញុំមិនចេះ លាក់នោះទេ " Jungwon ឆ្លើយទាំងស្នាមញញឹមបែបសុភាពបុរសឃើញហើយលង់តែម្ដងព្រោះមុខមាត់សង្ហារ មិនចាញ់JKនិងYGប៉ុន្មានទេម្យ៉ាងម្នាក់នឹងឯង >< តែប្អូនពៅមួយនេះចរឹកទៀងត្រង់ណាស់មិនខិលខូចដូចបងៗនោះទេព្រោះគ្នាជាគ្រូពេទ្យចឹងហើយចរឹកល្អជាង
JKវិញតាំងពីថេយ៍ណែនាំថាJungwonជាសង្សារនាយមុខ មិនរីកសោះចេះតែសម្លក់ប្អូនរហូតដូចសត្រូវគ្នាតាំងជាតិណាមកចឹង ។
បន្ទាប់មកទៀតពួកគេទាំងអស់ក៏បានមកផ្ទះរបស់ត្រកូលចន ដោយសារតែYGបានបបួលទៅហើយប្រកែកមិនបានទេ ថេយ៍មិនចង់ទៅទេតែជីមីនអង្វររហូតចឹងក៏នៅតែទៅដដែរ
YOU ARE READING
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Acciónប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20