ក្រោយពីនិយាយគ្នាដឹងរឿងអស់ហើយរាងតូចនិងគ្រប់គ្នា បាននាំគ្នាទៅមន្ទីរពេទ្យតែម្ដងដើម្បីដំណើរការវះកាត់ឲ្យ ម្ដាយរបស់ខ្លួនដែលកំពុងធ្ងន់នេះមិនចង់ចាំយូរនោះទេគ្រប់គ្នាបាននៅអង្គុយរង់ចាំនៅខាងក្រៅយ៉ាងអន្ទាក់សារបំផុត សូម្បីបងប្រុសរបស់Taeក៏បានមកដែរម្នាក់ៗសុទ្ធតែបារម្ភ
" គាត់នឹងឆ្លងផុតជាមិនខានទេណាឯង... " Jimin និយាយ លួងចិត្តរាងតូចឲ្យស្ងប់សិនមើលទៅគេនៅមិនស្ងៀមសោះ ដើរចុះឡើងៗរហូត ។ ម្ដាយចូលពេទ្យមិនបារម្ភទើបចម្លែក
" មែនហើយ...អង្គុយចុះសិនទៅ " Hobi រាងតូចក៏យល់ព្រម អង្គុយចុះក្បែរបងប្រុសរបស់គេ ។ រយៈពេលយូរគួរសម ពេលនេះគ្រូពេទ្យបានចេញមកហើយដោយទឹកមុខស្រស់ ទៀតផងអាចបញ្ជាក់បានហើយ...រាងតូចក៏ស្ទុះទៅសួរនាំគេ ចង់ដឹងណាស់
" ម៉ាក់ខ្ញុំយ៉ាងម៉េចហើយ " Tae
" គាត់បានអស់អីហើយ...ការវះកាត់ជោគជ័យហើយខ្ញុំនឹង ប្ដូរគាត់ឲ្យទៅបន្ទប់ធម្មតាវិញ " Dc និយាយទាំងញញឹមគ្រប់គ្នាលឺហើយក៏សប្បាយចិត្តមែនទែនហើយអោបផងអី ផងតាមអារម្មណ៏រំភើប...
" អរគុណពេទ្យហើយ " Tae
" មិនអីទេជាតួនាទីខ្ញុំ!ចឹងសុំទៅសិនហើយ " Dc និយាយ ហើយក៏ដើរចេញទៅធ្វើការរបស់គេបន្តទៀតនិងទៅរៀប ចំបន្ទប់ឲ្យអ្នកជម្ងឺផងដែរ ។ ឯរាងតូចវិញសប្បាយជាងអីទៅ ទៀតដោយសារគេមិនចង់ឃើញម៉ាក់គេឈឺនោះទេ...
< បន្ទប់ពេទ្យ >
" មែនហើយ! ឯងបានលុយមកពីណាព្យាបាលម៉ាក់ " NJ ងាកមកសួរនាំប្អូនប្រុសគេនៅមិនទាន់ដឹងនៅឡើយទេថា ប្អូនបានប្រាក់មកពីណានោះព្រោះគេទើបចេញពីធ្វើការ ហើយប្អូនខលឲ្យមកមន្ទីរពេទ្យចឹងហើយក៏មិនបានសួរនាំ ច្រើនទៀត...
" ចាំខ្ញុំប្រាប់បងពេលក្រោយ... " Tae
" យើងមានរឿងនិយាយគ្នា...មោះមកតាមខ្ញុំ " JK និយាយ ហើយក៏ចាប់ទាញដៃរាងតូចទៅតាមបាត់ដោយមិនឲ្យអ្នក ណាឃាត់ទាន់នោះទេ បានមកដល់កន្លែងស្ងាត់ហើយទើប ពួកគេចាប់ផ្ដើមនិយាយគ្នា...
" ការងារនោះជាអ្វីទៅ? " Tae សម្លឹងមុខនាយហើយក៏ សួរភ្លាមតែម្ដងគេចង់ដឹងណាស់
YOU ARE READING
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Acciónប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20