" មីកាថេរ! អញស្អប់ហែង..ឆឹស " Jimin និយាយទៀតៗថា កុំឲ្យនិយាយបែបនេះទៀតមិនមែនមិនចូលចិត្តទេតែគេអៀនមកនិយាយថាមានអ្នកមកស្រលាញ់គេអីគ្នាវារំភើប ដល់ថ្នាក់អៀនទៀតផង >< ហើយមកបង្អាប់គេជាមួយនឹង YGទៀតកាន់តែអៀនហើយស្អប់ៗណាស់មិត្តឆ្កួតនេះ ។
បន្ទាប់មកទៀតពួកគេក៏នៅនិយាយគ្នាលេងពីនេះពីនោះ ផ្សេងទៀតរហូតដល់ពេលថ្ងៃត្រង់ទៀត..." អាមីននៅញាំបាយនៅទីនេះមួយពេលទៅ " Tae ហាមាត់និយាយបបួលគេឲ្យនៅសិនព្រោះមិនទាន់ចង់ឲ្យទៅវិញនៅឡើយទេបានមកដល់ហើយនៅឲ្យយូរក៏ល្អដែរ ណាមួយខ្លួនក៏អផ្សុកមិនដឹងថាគួរទៅណាពេលបានមិត្តមក លេងចឹងទៅក៏ប្រសើរដែរ ។ ជីមីនគិតបន្តិចទើបងក់ក្បាល យល់ព្រមតាមសំណើររបស់ថេយ៍ក៏មិនចង់ប្រកែកខ្លាចគេ អន់ចិត្តមកខឹងខ្លួនទៀតអីទៅពិបាកលួងណាស់ ><
" ល្អណាស់! ហិៗ... " Tae ទះដៃខ្លាំងៗបែបសប្បាយចិត្ត ។ បន្ទាប់ពីនិយាយដឹងគ្នាហើយជីមីនក៏បានព្រមនៅបន្តដល់ ពេលយប់ទៀតផងព្រោះថេយ៍បានសុំឲ្យនៅសិនទើបព្រម ណាមួយគេទៅវិញពេលនេះក៏អផ្សុកដែរមកពីនៅតែក្នុងផ្ទះ គ្មានកន្លែងណាឲ្យទៅផងបើបានមកអង្គុយនិយាយគ្នាលេង បែបនេះគេនឹងបានស្រស់ស្រាយជាងមុនហើយ ។
[ .... ]
#ក្រុមហ៊ុនចន
ជុងហ្គុកនៅអង្គុយពិនិត្យមើលឯកសារដែលបុគ្គលិកយកមក ឲ្យមើលវាច្រើនណាស់មិនបានមកតែមួយថ្ងៃសោះការងារ ច្រើនប៉ុន្នឹងហើយចុះបើអត់មករាល់ថ្ងៃវិញគេមិនស្លាប់ហើយ បើគិតតែពីមើលៗហើយក៏សញ្ញេរមិនឈប់បែបនេះនោះ ។** តុក តុក ** សម្លេងគោះទ្វាបានបន្លឺឡើងឲ្យអ្នកនៅខាង ក្នុងបានលឺទើបគេព្រមអនុញ្ញាតឲ្យចូលមក!!
" លោកប្រធានមានគេចង់ជួបចា៎ " ស្រីដែលជាលេខារបស់ មាយបានចូលមកដោយការអោនគំនាមបន្តិច ។ ព្រោះមាន មនុស្សមករកទើបនាងត្រូវមកប្រាប់នាយឲ្យបានដឹងមុនសិនបើនាយឲ្យចូលមកជួបនាងក៏មិនហ៊ានប្រកែកដែរ ។
" ជាអ្នកណា? " ជុងហ្គុក
" ជាមនុស្សស្រីតែនាងមិនបានប្រាប់ថាឈ្មោះអីផង " នាងក៏បានប្រាប់តាមនឹងអ្នកដែលមករកគឺមិនបានប្រាប់នាងពិត មែនគ្រាន់ចង់សុំចូលជួបប៉ុន្នឹងឯង ។ នាយក៏ងក់ក្បាលបន្តិច ទើបអនុញ្ញាតឲ្យម្នាក់នោះចូលមកជួបបានក៏ចង់ដឹងថាជាអ្នកណាទៅបានមករកគេដល់កន្លែងបែបនេះ ។

YOU ARE READING
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Hành độngប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20