PART 15 : អៀន?

5.1K 424 4
                                    

ថ្ងៃថ្មីបានចូលមកដល់ព្រឹកមិនទាន់ទេនាយតូចក្រោកបាត់ ហើយក៏បានចុះមកខាងក្រោមនឹងបានទៅហៅនាងLily ដែលនៅគេងមិនទាន់ភ្ញាក់នោះបើមិនដាស់ទេនាងមិនក្រោកទេមើលទៅនោះ..

** តុក តុក ** សម្លេងគោះទ្វាខ្លាំងៗបន្លឺឡើងដោយដៃរបស់នាយតូចធ្វើឲ្យរំខានដល់អ្នកដែលកំពុងលក់ស្រួល នោះឲ្យភ្ញាក់មកឡើងក្រញាងងើបទាំងនៅងងុយមកបើក ទ្វានាយទាំងមុខស្អុយប៉ែតែម្ដងហើយ..

" វាស្អីឯង! មកគោះទ្វាទាំងព្រឹកនឹង " Lily

" ដាស់នាងឲ្យភ្ញាក់នឹងហើយ! ងើបមកឲ្យយើងប្រើលឿន ឡើងណា.. " Tae ឈរអោបដៃនិយាយដាក់នាងគេមិន ភ្លេចឡើយថានាងបានចាញ់គេតាំងពីយប់មិញនេះឯងចឹង ហើយនាងត្រូវងើបមកបម្រើគេតាមបញ្ជានិងតាមលក្ខណ

" ស្អី? មានសិទ្ធស្អីមកប្រើយើង " Lily

" សិទ្ធជាអ្នកឈ្នះ! កុំតាប៉ែច្រើនទៅរៀបចំខ្លួនឲ្យលឿនៗ ទៅនឹងចុះទៅក្រោមរួចចាំយើងប្រាប់ថានាងត្រូវធ្វើអ្វីនៅ ក្នុងថ្ងៃនេះ " Tae និយាយហើយក៏ចុះទៅក្រោមមុនបាត់ ទាំងស្នាមញញឹមស្រស់ដាក់នាងៗដកដង្ហើមធំទាំងតឹងចិត្ត មិនគួរណាមកចាញ់នាយតូចសោះមិនដឹងថាចុះទៅហើយ នឹងបានការងារស្អីមកខ្លះនោះទេ ។ ប្រើពេលមិនយូរនាងក៏ បានរួចរាល់ហើយក៏ចុះទៅក្រោមតាមដែលនាយតូចប្រាប់ ថ្ងៃនេះចាត់ទុកថានាយតូចមានសំណាងទៅចុះនាងសុខចិត្ត ទ្រាំសិនក៏បានដែរ..

" មកហើយ! នេះ..យកវាទៅលាងបន្ទប់ទឹកទៅ " Tae បោះរបស់ទាំងនោះទៅឲ្យនាងទាំងញញឹមនៅនឹងមុខ លោកចនទៀតផងតែគាត់មិនបាននិយាយអ្វីនោះទេព្រោះ ឃាត់មិនកើតហើយនេះក៏ជាលក្ខណដូចគ្នា..

" លាងបន្ទប់ទឹកចឹងហេ៎ស? " Lily

" ត្រូវហើយ! បន្ទប់ទឹកក្នុងផ្ទះនេះមានប៉ុន្មាននាងត្រូវលាង សម្អាតទាំងអស់មិនឲ្យសល់មួយនោះទេ..នាងត្រូវធ្វើឲ្យរួច ក្នុងពេល1ម៉ោង " Tae និយាយរៀបរាប់ទៅនាងយ៉ាង រលូតតែម្ដងមិនឲ្យបាត់មួយម៉ាត់នោះទេហើយថ្ងៃនេះផង ដែលមិនដឹងកើតអីទេលោកចនស្ងៀមស្ងាតខុសពីធម្មតា..

" អ្នកណាធ្វើទាន់ទៅ..ច្រើនជាងនឹងមិនបានទេឬ? " Lily ប្រកែកជាមួយនាយតូចមានពេលតែ1ម៉ោងតើឲ្យនាងធ្វើ ទាន់បានយ៉ាងម៉េចទៅ..

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now