#ថ្ងៃបន្ទាប់
ថ្ងៃនេះដែលJKបានរៀបចំខ្លួនរួចរាល់ស្រេចព្រោះតែត្រូវទៅក្រុមហ៊ុនហើយនាយតូចក៏បានសុំទៅជាមួយផងដែរបើ មិនឲ្យទៅអាចនឹងយំននៀលដីមិនខានទេចឹងហើយទើបគេ មិនបានប្រកែកបន្តិចសោះឡើយ ។ ថេយ៍ស្លៀកពាក់យ៉ាងស្អាតញញឹមឡើងស្រស់មកពីសប្បាយចិត្តនឹងហើយបាន ទៅក្រុមហ៊ុនជាមួយស្វាមីហើយមិនសប្បាយទើបចម្លែក ។" រួចហើយ! តោះទៅ " បែរមកញញឹមដាក់នាយបង្ហាញឃើញថាខ្លួនស្លៀកពាក់រួចហើយកុំនៅយូរអីគេចង់ទៅណាស់ព្រោះក៏មិនដែលបានចូលក្រុមហ៊ុនរបស់នាយផង ។
ថេយ៍ចាប់ទាញដៃJKចុះមកយ៉ាងប្រញាប់ប្រញាល់មិនដឹង ជារហ័សទៅណាទេលោកអើយដូចខ្លាចក្រុមហ៊ុនរត់ចោលចឹងបានបង្ខំម្លឹងៗ ><[ ..... ]
ឡានសេរីទំនើបបានឈប់នៅមុខក្រុមហ៊ុនចនកម្លោះសង្ហារបានបោះជំហានចុះមកជាមួយនឹងនាយតូចដោយអោបដៃនាយជាប់មិនលែងដូចខ្លាចថាមានអ្នកមកដណ្ដើម យកទៅបាត់យ៉ាងចឹងតែក៏អាចដែលការពារក៏ល្អដែរមានប្ដី សង្ហារផងប្រហែសមិនបានទេណា ។ JKដើរចូលមកដល់ ខាងក្នុងមានបុគ្គលិកចាំគោរពគ្រប់គ្នានឹងមានលេខាដើរ តាមទៀតផងព្រោះជាតួនាទីរបស់នាងដែលត្រូវរៀបរាប់ ប្រាប់ចាហ្វាយពីកាលវិភាគរបស់JKថាថ្ងៃនេះគេមានណាត់ ជាមួយអ្នកណាឬអត់? ហើយមានប្រជុំអ្វីឬក៏អត់? នេះសុទ្ធតែជាតួនាទីនាយយកចិត្តស្ដាប់ការរៀបរាប់របស់នាង យ៉ាងយកចិត្តទុកដាក់បំផុត ។ មកដល់ក្នុងOfficeនាយក៏ បានយកឯកសារមកត្រួតពិនិត្យមើលហើយក៏បានឲ្យថេយ៍ នៅអង្គុយលេងលើសាឡុងក្បែរនេះដែរ ។
" លោកប្រធានត្រូវការអ្វីឬអត់ " នាងជាលេខារបស់JKក៏ បានចូលមកសួរខ្លាចថាចង់បានអ្វីបន្ថែមទៀតនាងនឹងយកមកឲ្យភ្លាមៗតែម្ដងមិនឲ្យទាស់ចិត្តនោះទេ ។ នាយមិន បានឆ្លើយទេហើយក៏ងាកទៅសម្លឹងថេយ៍..
" អូនចង់បានអ្វីឬអត់ " JK ឃើញទេថាបារម្ភពីគ្នាប៉ុណ្ណានោះទោះរវល់ក៏មិនភ្លេចសួរនាំថេយ៍ដែរមានអារម្មណ៏ថាច្រណែនដល់ហើយ ~,~
" អត់ទេ! អូនចាំទៅញាំអាហារពេលថ្ងៃត្រង់ជាមួយបងវិញ ឆាប់ធ្វើការទៅណា " Tae នាយងក់ក្បាលបន្តិចរួចងាកមក មើលឯកសាររបស់នាយវិញដោយមិនភ្លេចឲ្យលេខាចេញទៅវិញកុំឲ្យរំខានគេច្រើនពេក ។ ថ្ងៃនេះឯកសារច្រើនណាស់ដែលគេត្រូវពិនិត្យមើលទម្រាំតែរួចរាល់ក៏ចូលមកពេលថ្ងៃត្រង់ល្មម ។ JKដាក់ប៊ិចចុះរួចក៏ដើរសម្ដៅមករកថេយ៍លុតជង្គង់ចុះទល់មុខនាយតូចដោយស្នាមញញឹមជាប់
YOU ARE READING
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Боевикប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20