បន្ទាប់មកទៀតគ្រួសារទាំងសងខាងបានមកជុំគ្នាដើម្បីទទួលទានអាហារពេលល្ងាចជាពេលមួយដែល មិនធ្លាប់មានព្រោះកម្របានមកនៅជុំគ្នាបែបនេះណាស់ ។ យប់នេះជាពេលវេលាដ៏ពិសេសមួយសម្រាប់គ្រួសារទាំងអ្នកដន្លង់ត្រកូលផាកនិងត្រកូលគីមអាហារមួយពេលនេះប្រកបដោយភាពសប្បាយរីករាយជាខ្លាំង ។
" ថ្ងៃនេះសប្បាយចិត្តណាស់ដែលបានមកជុំជាមួយនឹងដន្លង " លោកស្រីចននិយាយឡើងទាំងញញឹមបិទមាត់មិនជិតរកពេលឯណាបានទៅដែលមកអង្គុយនិយាយគ្នាលេងចឹងនោះ ><
" មែនហើយ!! ដល់ថ្ងៃរៀបការកូនៗបានជុំគ្នាម្ដងទៀតត្រូវទេអ្នកបង " លោកស្រីផាក
" ត្រូវហើយៗ " ពួកគាត់និយាយបណ្ដើរសើចបណ្ដើរ មើលត្រូវរូវគ្នាសម្បើមណាស់បើបានបែបនេះក៏ល្អដែរ ។ ចាស់ខាងស្រីនៅនិយាយគ្នាមួយឡែកឯចាស់ៗខាងប្រុសនៅនិយាយគ្នាមួយឡែកទៅបើក្មេងៗវិញ ក៏មកនិយាយគ្នាមួយឡែកដែរទៅកុំឲ្យរញ៉េរញ៉ៃគ្នា ។
" អាពៅ!! ឯងថានាំសង្សារមកជាមួយនោះអីចុះម្នាក់នោះជាអ្នកណា " ជុងហ្គុកក៏បាននឹកឃើញរឿងនេះ ទើបយកមកសួរប្អូនព្រោះតែចង់ដឹងនឹងហើយប្អូនមានសង្សារទាំងមូលមិនប្រាប់បងវាមួយម៉ាត់សោះចិត្តអាក្រក់មែនហាស៎
" អរ..នេះសង្សារខ្ញុំ " Jungwon ក៏បានបង្ហាញអ្នកដែលមាននាមជាសង្សារឲ្យទៅគ្រប់គ្នាបានស្គាល់ ក៏កាន់តែភ្ញាក់ផ្អើលខ្លំងទៀតព្រោះនោះជាHeesung
" ចុម!! ហើយលួចទាក់ទងគ្នាពីពេលណា " យុនហ្គីក៏ ឆ្ងល់ដែលស្ងាត់ៗសោះបានមួយដែរបាត់លឿនណាស់ប្អូនប្រុសគេកាត់តាមជុងហ្គុកច្បាស់ណាស់
" គឺតាំងពីពេលបងហ្គុកត្រូវគ្នាម្លេះ " Jungwon
" លឿនរបស់គេមែន!! ពូកែញ៉េណាស់ឯងនេះ..កាត់ រកបងយុនម៉ង " ជុងហ្គុកនិយាយហើយក៏ចោទទៅ យុនហ្គីថាជាអ្នកបង្រៀនព្រោះគិតថាបងគេម្នាក់នេះក៏មិនអន់អាខាងញ៉ែនឹងដែរបានប្អូនពៅចេញមកមិនខុសពីគាត់នៅនោះទេ ។
" កុំចេះតែថាកាត់ទៅរកឯងនឹងហើយ..មើលៗមុខមាត់ក៏ព្រានដូចឯងសម្ដីផ្អែមញ៉ែគេបានលឿនដូច ឯងច្បាស់ណាស់ " យុនហ្គី
YOU ARE READING
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Acţiuneប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20