PART 36 : បងប្រែហើយ!!

4.3K 359 4
                                    

យប់បន្តិចនាយក្រាស់ត្រូវត្រឡប់ទៅផ្ទះវិញតាមធម្មតានៅសុខៗក៏មានសម្លេងទូរស័ព្ទបានរោទ៍ឡើងហើយនោះជារបស់នាយនឹងឯង ។ សម្លឹងមើលលេខបន្តិចទើបចុច ទទួល...

" អាឡូ!! អ្នកណាគេនឹង? " មកពីលេខនឹងនាយមិនដែលស្គាល់ហើយខលមកបែបនេះក៏ត្រូវសួរចឹងហើយខ្លាចមានមនុស្សដែលមានបំណងមិនល្អអីទៅ ។ តែពេលបានលឺសម្លេងអ្នកម្ខាងទៀតនិយាយហើយក៏លែងសង្ស័យបន្ត ទៀតដែរ..

" មានការអីមែនទេបានខលមករកបងបែបនេះ " JK និយាយដោយសម្ដីផ្អែមទន់ភ្លន់ដូចនិយាយជាមួយថេយ៍ចឹង តែវាចង់ផ្អែមលើសជាងផង ។ ស្នាមញញឹមក៏មាននៅលើមុខមួយរំពេចមិនដឹងថាមានរឿងអ្វីនោះទេ ។ បន្ទាប់មក នាយក៏ដាក់ទូរស័ព្ទចុះវិញ..

" ឯងបើកជូនយើងទៅកន្លែងមួយ.. " JK និយាយហើយក៏ប្រាប់ទីតាំងឲ្យទៅកូនចៅយ៉ាងលឿន ។ មិនយូរប៉ុន្មានឡានក៏បានបើកមកដល់មុខcondoមួយកន្លែងនាយក៏បានចុះពីលើឡានហើយក៏ដើរចូលទៅខាងក្នុងដោយប្រាប់ឲ្យកូនចៅទៅវិញ ។ ** តុក តុក ** មកដល់មុខបន្ទប់នាយក៏គោះទ្វាតិចៗដើម្បីឲ្យអ្នកខាងក្នុងបានដឹងនឹងបានចេញមកបើកទ្វាឲ្យ ។

" បងមកលឿនមែន!! ចូលក្នុងមក " Heesung ពួកគេចូល ទៅខាងក្នុងបន្ទប់នាយមកនេះក៏ព្រោះនាយតូចខលហៅឲ្យ មកកំដរគេនឹងហើយកុំអីក៏មិនបានមកដែរ ។ Heesungដើរ ទៅយកទឹកមកឲ្យJKហើយក៏មកអង្គុយទល់មុខគ្នាទាំងស្នាមញញឹមស្រស់ជាប់ដដែរ ។

" ឯងនៅតែម្នាក់ឯងទេឬ? " JK

" មែនហើយ!! ហៅបងមកបែបនេះមិនរំខានទេមែនទេ " Heesung និយាយបែបរអៀសចិត្តតែក្នុងចិត្តមិនចឹងទេគេ សប្បាយចិត្តសឹងអីហើយតែមនុស្សដូចគេនេះពូកែលាក់ណាស់ ។ របៀបថានៅមុខល្អនៅក្រោយអាក្រក់ទោះជាប្រុសឬក៏ស្រីក៏មានល្បិចដូចតែគ្នាដែរ...ល្បិចស្រីសាហាវតែបើប្រុសមានល្បិចក៏មិនអន់ដែរ ។

" មិនរំខានទេ!! សម្រាប់ឯងបងកំដរបាន " JK តបទៅវិញ ទាំងស្នាមញញឹមទៅកាន់នាយតូច ។ អ្នកណាទៅបដិសេធ ជាមួយសង្សារចាស់នោះស្នេហ៏ដំបូងផងត្រូវតែមករកចឹង ហើយទោះយ៉ាងណាក៏មិនអាចទុកចោលបានដែរ ><

" បើចឹងបងអាចនៅគេងទីនេះមួយយប់បានទេ? ខ្ញុំ..មិនទម្លាប់គេងម្នាក់ឯងទេ " Heesung និយាយធ្វើយ៉ាងម៉េចឲ្យបាននៅជាមួយខ្លួនក៏បានផលមកមែន ។ នាយងក់ក្បាល យល់ព្រមទាំងមិនគិតមុនសិននោះទេ..ហេតុតែសង្សារចាស់ឃាត់ហើយខ្ជិលប្រកែកច្រើនគេងមួយយប់ទៅគ្មានអ្វី ធ្ងន់ធ្ងរផង ។

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now