PART 32 : លើកចុងក្រោយ...!!

4.5K 358 6
                                    

កន្លងទៅមួយសប្ដាហ៏ហើយសកម្មភាពដ៏ផ្អែមល្ហែមនេះបន្តមករហូតមិនចេះបាត់ឡើយពួកគេក៏ចេះយល់ពីគ្នាច្រើនជាងមុនមិនរករឿងច្រើនដូចមុនទៀតនិយាយទៅស្រលាញ់ថ្នាក់ថ្នមគ្នាទៅវិញទៅមកខាងគ្រួសាររបស់ពួកគេក៏ មិនបានស្អប់ខ្ពើមដូចមុនចំណែកឯខាងគ្រួសាររបស់ថេយ៍ក៏ មិនបានប្រកែកឬថាអ្វីឲ្យពួកគេឡើយមានតែសប្បាយចិត្ត។ ប៉ុន្មានថ្ងៃមកនេះការងារក្នុងក្រុមហ៊ុនក៏ច្រើននាយមិនសូវជាមានពេលនៅក្បែរថេយ៍បានច្រើនដូចមុននោះទេថ្ងៃខ្លះក៏ទៅដល់ផ្ទះយប់ក្រៅក៏មានដែរ ។

" ចាហ្វាយមិនទៅផ្ទះទេឬ? " កូនចៅរបស់នាយបានចូលមកសួរដោយសារតែឃើញនាយនៅធ្វើការរហូតមិនទាន់ទៅវិញទៀតហើយស្មាលនេះក៏យប់ក្រៅទៀតចង់នៅ ដល់ស្មាលណាទៀតទៅ ។

" រួចរាល់ពេលណាយើងទៅផ្ទះហើយ!! ឯងទៅមុនចុះ " JK និយាយហើយក៏អោនធ្វើការងារបន្តទៀតចំណែកឯកូនចៅ របស់នាយក៏មិនដឹងនិយាយយ៉ាងម៉េចទៀតមានតែតាមនឹង រួចគេក៏ចេញទៅមុនតាមបញ្ជាទុកឲ្យនាយនៅក្នុងក្រុមហ៊ុន ម្នាក់ឯងដោយគ្មានអ្នកណានៅជាមួយសូម្បីម្នាក់ ។

[ .... ]

ក្រឡែកមកមើលនាយតូចវិញដែលនៅចាំមើលផ្លូវនាយមិនចូលគេងទេនៅដើរចុះដើរឡើងនៅនឹង ។ ហើយប៉ុន្មានថ្ងៃនេះនាយតែងតែមកយប់បែបនេះរហូតទោះប្រាប់ ហើយតែថេយ៍នៅតែបារម្ភមិនព្រមគេងសុខចិត្តនៅចាំ!!

" ហាឡូ!! ពេលណាបងមកផ្ទះនេះយប់ហើយណា " Tae ដោយសារនៅមិនសុខក្នុងខ្លួនក៏សម្រេចចិត្តខលនៅនាយ សួរនាំឲ្យបានដឹងបើមិនចឹងទេគេគេងមិនលក់ទេ ។

<< បងនៅតាមផ្លូវ!! អូនគេងមុនទៅណាកុំនៅចាំបងបែបនេះអីប្រយ័ត្នឈឺ >> JK

" ប្រញាប់មកផ្ទះមកអូនគេងមិនលក់ទេប់គ្មានបងដេកអោប អូននោះ " Tae មែនហើយគេច្បាស់ជាគេងមិនលក់បើគ្មាននាយនៅក្បែរអោបគេនោះប្រាកដជាបើកភ្នែករហូតដល់ភ្លឺមិនខានទេ ><

<< ក្មេងចម្មក់!! បងជិតដល់ហើយ >> JK បន្ទាប់ពីនិយាយ ជាមួយគ្នារួចរាល់ហើយក៏បានបិទទូរស័ព្ទរៀងខ្លួនថេយ៍ក៏បានដាក់ខ្លួនគេងតែមិនបានបិទភ្នែកទេគឺនៅចាំនាយមក វិញសិនបានគេងជាមួយគ្នាតែម្ដង ។

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now