PART 43 : មករកប្រពន្ធ..!!

5K 338 11
                                    

ថ្ងៃបន្ទាប់ជីមីនបានមកជូនដំណើរមិត្តសម្លាញ់ចិត្តដោយសារតែព្រឹកនេះនាយតូចត្រូវត្រឡប់ទៅវិញនៅយូរ មិនបានទេ ។ គេចេញទៅជាមួយនឹងJungwonព្រោះពួកគេនៅក្បែរៗគ្នាដែរទេ..ហើយក៏មិនចង់បិទមន្ទីរពេទ្យយូរចង់ទៅមើលអ្នកជំងឺជាពេទ្យមិនចង់ខកការងារនោះទេ នេះបើថេយ៍មិនអង្វរគេឲ្យមកទេក៏មិនព្រមមកដែរ ។

" យើងទៅវិញហើយ!! ទំនេរទៅលេងយើងផង " Tae និយាយលាគ្នាជាមុនសិនព្រោះគេមកលេងបានតែមួយថ្ងៃ ក៏ទៅវិញលឿនណាស់ ។ មូលហេតុក៏ព្រោះមិនចង់ជួបមុខអ្នកខ្លះបើមិនជួបគ្នាគេប្រហែលជានៅបន្តទៀតហើយ !!

" អឹមម!! បងពេទ្យមើលមិត្តខ្ញុំផងណាកុំឲ្យដូចអ្នកចាស់ព្រោះខ្ញុំនៀកអាណិតមិត្តណាស់ " Jimin និយាយផងដៀងភ្នែកមើលទៅនាយក្រាស់ផងព្រោះនៅក្បែរនឹងដែលហាម មិនឲ្យមកទេតែរឹងណាស់ ។ និយាយឲ្យនាយចេះដឹងខ្លួនខ្លះ ជីមីននឹងពូកែដៀមដាមសាហាវណាស់ >< JKមិនមាត់ទេតែក៏មានខ្លួនទទួលយកដែលព្រោះវាចឹងមែន ។

" កុំបារម្ភអីខ្ញុំមិនមែនប្រភេទមនុស្សចឹងទេ!! បើខ្ញុំស្រលាញ់អ្នកណាហើយខ្ញុំនឹងថែមិនឲ្យទាស់ចិត្តទេ " Jungwon និយាយទាំងស្នាមញញឹមរួចក៏ទាញថេយ៍មកអោបជាប់ដូចកំពុងបញ្ឈឺបងប្រុសគេចឹង ។ ឃើញហើយសែនចុកចាប់ ក្នុងឱរ៉ាណាស់លោកអើយអាប្អូនចង្រៃយ៍ហ៊ានលូកថ្លើមបង វាផង >< បន្ទាប់ពីលាគ្នារួចហើយពួកគេក៏ឡើងឡានជិះចេញទៅចំណែកប៉ុន្មានអ្នកទៀតត្រឡប់ទៅផ្ទះរៀងខ្លួន ។ JKវិញគឺមិនបានទៅផ្ទះគេទៅរកមិត្តសម្លាញ់ដែលខានទៅ រកយូរនោះមកជជែកគ្នាម្ដងក៏បាននាំHeesungទៅជាមួយដែរដោយសារតែនាយតូចខលមកទើបគេទៅយក ។

< ភោជនីយដ្ឋាន >

កម្លោះសង្ហារពីរនាក់បានដើរចូលយ៉ាងសង្ហារសម្ដៅទៅរក បុរសម្នាក់ទៀតដែលនៅអង្គុយចាំគេយ៉ាងយូរសែនយូរ ។ មកជួបគ្នាម្ដងឲ្យមិត្តអង្គុយចាំយូរម្លឹងៗហើយ ><

" អាមិត្តចង្រៃ!! ហែងប្រកាច់ទៅណាបានយូរម្លេះ " Hobi មកដល់មិនទាន់បានអង្គុយស្រួលខ្លួនផងក៏បានទទួលពាក្យ ស្វាគមន៏ដ៏សែនកក់ក្ដៅពីមិត្តសម្លាញ់មួយបាត់ទៅហើយ ។ រកឯណាបានទៅមិត្តកំពូលបែបនេះ ~,~

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now