PART 8 : គេហៅថាបង្រ្កាបច្រើនជាង

5.5K 460 13
                                    

" ឆាប់នាំយើងទៅមើលការងារដែលយើងបានប្រើនឹងភ្លាម ថាបានផលស្អីខ្លះ " លោកចន ប្ដូររឿងនិយាយវិញហើយក៏ ចង់ដឹងដូចគ្នាថានាយតូចធ្វើបានធ្វើខ្លះទៅបានល្អដូចមាត់ ដែលឬក៏អត់បើមិនល្អគាត់នឹងធ្វើបាបថែមទៀតហើយ..

" មកតាមខ្ញុំមក " Tae និយាយហើយក៏ដើរនាំមុខទៅមុន ទាំងស្នាមញញឹមស្រស់ដូចជាសប្បាយចិត្តណាស់ចឹង ដោយមានអ្នកផ្ទះទៅតាមមើលដែលថានាយតូចពូកែដូច ដែលនិយាយឬអត់ទៅ...

" ឯណា? ឯងមានបានធ្វើទេ " លោកចន

" ក៏នេះហើយ..ជាសម្លៀកបំពាក់របស់ប៉ាក្មេក! ខ្ញុំបានបោក សម្អាតយ៉ាងស្អាត " Tae ឈរនៅមុខហើយបង្ហាញនៅ មុខគ្រប់គ្នាដោយស្នាមញញឹមជាប់រហូតតែអ្នកដែលបាន ឃើញនេះឡើងចំហរមាត់គាំងនៅនឹងកន្លែងតែម្ដងវាមិននឹក ស្មានថានឹងបានឃើញបែបនេះសោះឡើយ..

" នេះឯង...ឯងធ្វើបែបនេះបានយ៉ាងម៉េចហាស៎ " លោកចន ចាប់ផ្ដើមឆេះទៀតហើយមកឃើញសម្លៀកបំពាក់របស់គាត់ត្រូវបានរហែកខ្ទេចខ្ទីអស់គ្មានសល់មួយសោះដោយ ស្នាដៃកូនប្រសារជើងល្អមួយនឹងនេះបោកខោអាវឬក៏បំផ្លាញ់ទៅឃើញហើយចង់ខ្យល់ចាប់ ><

" គឺសម្លៀកបំពាក់ច្រើនពេកខ្ញុំក៏ចាប់ហែកៗបោកយកៗតែម្ដងទៅ " Tae របៀបថាមនុស្សខ្ជិលចឹងហាស៎ធ្វើឲ្យរួច ពីទេបើបានផលវិញគឺថាដូចឃើញចឹងខ្ទេចអស់ហើយគ្មាន សល់សម្រាប់ពាក់ទេឲ្យម៉ាកៗនឹងស្លាប់មិនខានទេ

" ងាប់ហើយ! ខ្ទេចអស់ហើយនឹង.. " JK បើកភ្នែកធំៗសឹង មិនជឿនឹងភ្នែកទេដែលបានឃើញបែបនេះគេមិនជឿ សោះថានាយតូចហ៊ានធ្វើដល់ថ្នាក់នេះចេញមកលឺពីមាត់ ជីមីនមកថាមនុស្សដូចនាយតូចសាហាវណាស់គេមិនបាន ជឿនោះទេដល់ឃើញផ្ទាល់ភ្នែកចឹងទៅគាំងស្ញេញម៉ង..

" ហិៗ...តោះប៉ាក្មេកទៅមើលនៅផ្ទះបាយម្ដង " Tae សើចឡើងហើយក៏នាំគ្នាទៅផ្ទះបាយម្ដងលោកចននេះសឹងតែ សន្លប់ហើយពេលដែលចូលមកដល់បានឃើញអ្វីដែលមិន ចង់ឃើញនេះនាយចង់បំផ្លាញ់គាត់ហើយតើ ><

" ម៉េចក៏បែកអស់ចឹង..ឯងលាងរបៀបម៉េចឯង " លោកចន ស្រែកថាឲ្យខ្លាំងៗសឹងតែបែកផ្ទះអស់ហើយឯអ្នកផ្ទះវិញក៏ ខ្លាចដែលអត់តែនាយតូចទេគ្មានខ្លាចអីតិចទេ

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now