PART 16 : ឃោឃៅណាស់!

5.1K 437 6
                                    

នៅក្នុងកម្មវិធីដេញថ្លៃមានមនុស្សមកចូលរួមជាច្រើនសុទ្ធតែជាអ្នកមានមុខមានមាត់ក្នុងសង្គមទាំងអស់ ។ គ្រួសារ របស់លោកចនក៏បានមកដល់ដូចគ្នាមកជាមួយនឹងកូនៗ ម្ចាស់កម្មវិធីឃើញក៏មករាក់ទាក់ពួកគេទៅហើយម្ចាស់កម្មវិធីនេះក៏ជាមិត្តសម្លាញ់របស់លោកចនដូចគ្នា..

" សុខសប្បាយទេលោកចន " និយាយឡើងទាំងញញឹម ដាក់គ្នាដោយការរាក់ទាក់ជាខ្លាំង

" ធម្មតានោះទេ! នេះកូនប្រុសរបស់ខ្ញុំ " លោកចន បែរមកណែនាំកូនប្រុសឲ្យគេបានស្គាល់ផងព្រោះនាយមិនសូវជា មកចូលរួមកម្មវិធីធំៗចឹងទេទើបមិនជាមានអ្នកស្គាល់ច្រើន

" សង្ហារណាស់! ហើយចុះម្នាក់នេះ " គាត់សម្ដៅទៅលើ នាយតូចដែលឈរក្បែរនាយនេះឯងប្លែកមុខទើបសួរ

" ជាមិត្ត... " លោកចន និយាយមិនទាន់ចប់ផងនាយតូចមក កាត់សម្ដីគាត់តែម្ដងដូចមិនចង់ឲ្យគាត់និយាយសោះ

" ជាកូនប្រសាររបស់លោកចន.. " Tae និយាយទាំងញញឹមស្រស់តែម្ដងអ្នកដែលស្ដាប់លឺក៏ភ្ញាក់ផ្អើលដូចគ្នារួម ទាំងលោកចនដែរគាត់ថាមិនចង់គេដឹងនោះទេតែនាយតូច នេះណាមាត់និយាយលឿនណាស់ហាមមិនទាន់ទេ

" មែនហើយបាទ! ជាប្រពន្ធរបស់ខ្ញុំ " JK បន្ថែមឲ្យបានច្បាស់ទៀតខ្លាចគេមិនលឺហើយក៏ទាញនាយតូចមកអោប ជាប់ដើម្បីបញ្ជាក់ឲ្យគេគ្រប់គ្នាបានដឹងលឺផងបើជ្រុលជា លេងចឹងហើយគេលេងឲ្យសមដូចមែនទែនតែម្ដងទៅមិន បាច់មកលាក់ទេបើកបង្ហាញម៉ង ><

" មើលទៅសមគ្នាណាស់..តោះចូលទៅខាងក្នុងទៅ " ងក់ក្បាលនិយាយសរសើរក៏មិនបានរើសអើងស្អីនោះដែរមាន តែអបអរវិញទេហើយក៏នាំពួកគេចូលទៅខាងក្នុងពិធីតែម្ដង ងាយស្រួលរកអ្វីញាំនិងរកកន្លែងអង្គុយផង..
ចូលមកអង្គុយខាងក្នុងកម្មវិធីរបស់គេនាងLilyប្រុងនឹងទៅ អង្គុយក្បែរជុងហ្គុកហើយតែនាយតូចរុញនាងចេញ..

" អួយយ...អាឆ្កួត " Lily ទប់ខ្លួនឯងបិះនឹងដួលទៅហើយ ដោយសារកម្លាំងដៃរបស់នាយតូចនឹងឯងហើយនាងឈរ សម្លក់ឡើងចង់ជ្រុះគ្រាប់ភ្នែកអស់ហើយ

" សម្លក់ម្លឹងៗតិចលានភ្នែកចេញមកក្រៅទៅ " JK ងាកទៅឃើញLilyឈរសម្លក់យូរពេកក៏ទើសភ្នែកទើបនិយាយឲ្យ ទៅមិនចឹងទេប្រហែលមិនបានអង្គុយទេមើលទៅ

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now