ក្រោយពីញាំអាហាររួចរាល់ហើយJKលើកថាសអាហារដែលម៉ាក់របសគេរៀបចំឲ្យសម្រាប់ថេយ៍ជាពិសេសមកពី ប្រាប់ថាឈឺនឹងហើយមានទាំងថ្នាំដាក់មកឲ្យទៀតផងមើល ចុះគាត់បារម្ភពីកូនប្រសារណាស់ ។ នាយបើកទ្វាចូលមក បង្ហាញឲ្យឃើញថេយ៍នៅគេងនៅឡើយទើបគេតុអាហារ នៅលើតុរួចក៏ដើរទៅដាស់នាយតួចឲ្យក្រោកកុំឲ្យគេងយូរ ពេកមិនល្អទេហើយនៅមិនទាន់ញាំអ្វីទៀតខ្លាចថាឈឺជាង នឹងទៀតពិបាកមិនខានទេ ។
" ថេយ៍! ល្មមក្រោកហើយណា..អូនគេងយូរហើយ " JK ខិតមកក្បែរហើយនិយាយដាក់ត្រចៀករបស់ថេយ៍តិចៗគេ ចង់ដាស់ឲ្យភ្ញាក់ឡើងតែមើលចុះថេយ៍មិនព្រមក្រោកទេ ហេតុអីក៏ក្បាលរឹងបែបនេះ ។
** ផាច់ **
" ហឹមម!! ម៉េចក៏ទះគូទអូន? ឈឺណាស់ " Tae និយាយទាំងទឹកមុខស្អុយដាក់នាយមនុស្សកំពុងគេងលក់ស្រួលមក ទះគូទគេចឹងដឹងអត់ថាឈឺសាច់មនុស្សណាមិនមែនវៃមិនឈឺហើយមិនចេះថ្នមដៃទៀតវៃមួយទំហឹងទៀតលឺឡើងចង់លាន់ពេញបន្ទប់ទៅហើយចំមែនប្ដីមួយនេះ ។
" អ្នកណាប្រើឲ្យអូនដេកមិនក្រោកធ្វើអី " JK មិនឲ្យចាញ់ក៏តបទៅវិញគេខំដាស់ស្រួលបូលមិនងើបទេទល់តែត្រូវចឹងបានងើបហើយមិនស្រែកដាក់គេទៀតនឹងណា ។
" មោះងើបមកញាំបាយសិនទៅ! ដេកយូរពេកតិចកើតជាជ្រូកទៅមិនស្អាតទេណា " JK នាយតូចគ្រាន់លឺភ្លាមក៏ស្ទុះ យ៉ាងលឿនចុះមកអង្គុយញាំអាហារដែលនៅលើតុនោះគេ ខ្លាចមិនស្អាតបានងើបមកបែបនេះតែលែងស្អាតចប់ហើយ
" បងបញ្ចុកអូនមក! ញាំកាន់ញាំមិនកើតទេឈឺដៃ " Tae តាំងចេះមករំអួយទៀតហើយណាកូននឹងចូលចិត្តណាស់ អាខាងរំអួយយកចិត្តញិញ៉ក់អីនឹងតិចបានអុកលេងទៀតទៅ ដឹងតែដើរអត់រួចមួយអាទិត្យហើយ >< នាយទ្រាំមើលមិនបានក៏ព្រមបញ្ចុកនាយតូចរហូតដល់គេញាំអស់នឹងយក ទៅទុកវិញយ៉ាងត្រឹមត្រូវទើបឡើងមកវិញ ។
" អូននៅឈឺទៀតឬអត់ " JK
" មិនសូវទេ! អាចដើរបានវិញហើយ.. " Tae ឈឺដែលតែមិនខ្លាំងដូចពេលដំបូងទេមកដល់ពេលនេះហើយក៏ល្មម ធូរខ្លះហើយ ។ JKក៏បានអង្គុយលើគ្រែក្បែរថេយ៍និងអោប ជាប់ទ្រូងទៀតផងចេញពីក្ដីស្រលាញ់ពិតៗមិនក្លែងក្លាយទេ
![](https://img.wattpad.com/cover/248332569-288-k829069.jpg)
YOU ARE READING
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Actionប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20