មួយសន្ទុះក្រោយនាយតូចក៏បានត្រឡប់មកពីខាងក្រៅវិញ ដោយមានJungwonមកជាមួយដែរព្រោះតែនាយបានទៅយកពីកន្លែងធ្វើការបែបនេះហើយក៏មកជាមួយគ្នាតែម្ដងទៅផ្លូវតែមួយនឹង ។ ដើរចូលមកដល់ក៏គាំងនឹងកន្លែងពេលដែលក្រឡែកទៅឃើញJKមកអង្គុយសម្លឹងមកគេស្ញេញៗ
" បងប្រុស!! ម៉ាក់ចូលគេងហើយមែនទេ " Tae មិនមើលមុខនាយតែបែរជាមកនិយាយសួរនាំបងប្រុសវិញទឹកមុខវិញក៏មិនល្អដូចគ្នា ។ មនុស្សកំពុងស្អប់ហេតុអីក៏មក ឲ្យគេឃើញមុខរហូតចឹង..គេចច្រើនហើយនៅតែជួបទៀត
" អឹមម!! នេះគេមករកឯងបែបមានរឿងនិយាយហើយមើលទៅ " NJ ញញឹមបន្តិចហើយក៏បានចេញទៅដើម្បីឲ្យពួកគេបាននិយាយគ្នាតែពីរនាក់នៅក៏រំខានដែរទោះដឹងហើយថាថេយ៍មិនចងនិយាយក៏ត្រូវតែទៅសិន ។ បន្ទាប់មកទៀតJKក៏បានចូលមកជិតថេយ៍បន្តិចដើម្បីឲ្យងាយស្រួលនិយាយគ្នា ។
" ថេយ៍!! ពួកយើងមកដូចដើមបានទេ? បងសុំទោស.. បងនៅស្រលាញ់អូន..បងដឹងខុសហើយអត់ទោសឲ្យបងផងបានទេ " JK និយាយដោយការដឹងខុសគេពិតជាចង់ដូចដើមណាស់ទើបដាច់ចិត្តមករកថេយ៍ដល់កន្លែងបែបនេះ ចោលការងារដើម្បីមនុស្សសំខាន់ >< ធ្វើយ៉ាងម៉េចអង្វរ នាយតូចឲ្យបានគេមិនអាចរស់ដោយគ្មានថេយ៍បានទេពិបាករស់នៅណាស់តែងតែនឹកគ្រប់សកម្មភាពរបស់នាយតូចរហូតបំភ្លេចមិនបាន ។
ថេយ៍មិននិយាយតែក៏ក្រវាសដៃចេញហើយក៏ឡើងទៅរកបន្ទប់គេងនាយក៏ទៅតាមដែរត្រូវមុខក្រាស់តិចទើបបានដូចមិត្តគេនិយាយចឹង ។** ព្រូស ** ថេយ៍មិនបានទៅបន្ទប់ខ្លួនទេគឺមកបន្ទប់នាយនឹងហើយរួចក៏ចូលទៅយករបស់របរមកបោះចេញទៅក្រៅ វិញទាំងអស់ឲ្យមិនបាននិយាយអ្វីមួយម៉ាត់សោះ ។ ដឹងត្រឹមថាគេមិនចង់ឲ្យនៅទីនេះទេចេញឲ្យផុតពីជីវិតរបស់គេកាន់តែល្អមិនដឹងជាមករកស្អីទៀតទេ ។
" ថេយ៍? អូនមិនអាចលើកទោសឲ្យបងទេមែនទេ..វាជាកំហុសទីមួយរបស់បងពេលនេះបងខុសហើយ!! បងដឹងហើយអូនសំខាន់សម្រាប់បង " JK ពាក្យដែលនាយនិយាយទាំងប៉ុន្មានមិនបានឲ្យថេយ៍ចិត្តទន់ឬក៏រំភើបនោះទេមានតែហួសចិត្តទៅវិញទេកុំគិតថានាយកំពុង ធ្វើអ្វីខ្លះគេមិនដឹងនោះ..គឺគេដឹងគ្រប់យ៉ាងទោះពេលនេះមិនមែនជាអ្វីនឹងគ្នាក៏ដោយ ។

YOU ARE READING
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Hành độngប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20