មេឃចាប់ផ្ដើមងងឹតចំណែកឯលោកចននិងJKក៏បានត្រឡប់មកផ្ទះវិញដូចគ្នាដោយសារតែថ្ងៃនេះការងារមិនច្រើន ទើបបានចេញមកមុនដែលបែបនេះហើយនាយតូចក៏បាន ចេញមកទទួលជាមួយនឹងម៉ាក់របស់គេធ្វើឲ្យដូចជាប្រពន្ធ មែនទែនយ៉ាងចឹងកុំឲ្យពួកគាត់សង្ស័យថាបោកគាត់ចឹង ហើយត្រូវធ្វើឲ្យដូចមែនទែន..
" ហត់ទេប្ដីសម្លាញ់..មោះ អូនជួយណា " Tae ជួយយកកាបូបពីនាយក្រាស់បែបចង់ឲ្យប៉ារបស់នាយឃើញចឹងឯង ថែមទាំងអោបដៃនាយចូលទៅខាងក្នុងជាមួយគ្នាទៀតផង
" មិនបាច់ដល់ថ្នាក់នេះក៏បាន " JK និយាយខ្សឹបគ្នាតិចៗ ពួកគាត់មិនអាចលឺនោះទេ ។ នាយក្រាស់និយាយបែបនេះ មកពីឃើញថានាយតូចដូចចង់ឌឺប៉ាគេចឹង..
" តាមចិត្ត.. " Tae ថាហើយក៏ប្រលែងដៃចេញហើយក៏ រុញនាយចេញពីខ្លួនឡើងមួយទំហឹងបិះដួលទៅហើយ
" ពួកឯងមកនេះ.. " លោកចន បក់ដៃហៅពួកគេឲ្យមករក គាត់មិនដឹងថាមានរឿងអីទៀតហើយទេនេះឈ្លោះទៀត ទេដឹងនេះ ><
" ប៉ាមានការអីមែនទេ " JK
" ស្អែកនេះប៉ាបានហៅកូនស្រីមិត្តរបស់ប៉ាមកទីនេះចឹងហើយឯងត្រូវតែទទួលគេឲ្យបានល្អ " លោកចន និយាយរៀបរាប់ទាំងទឹកមាំដូចដើមមិនញញឹមស្អីនោះនាយ លឺហើយក៏នៅតែមិនសុខចិត្តនោះទេឃើញគេមានប្រពន្ធ ហើយនៅមានគំនិតនឹងទៀត..
" ប៉ា! នេះខ្ញុំមានប្រពន្ធហើយណា " JK
" មានហើយក៏មានទៅ..មានប្រពន្ធហើយមិនអាចយកថែម ទៀតទេឬ? " លោកចន និយាយនេះចង់នាំកូនខូចហើយតើអាគ្នាមានប្រពន្ធហើយនៅមកនិយាយរឿងនឹងទៀតគិត ទៅប៉ាៗចឹងមែន ><
" បងគួរយល់ពីកូន " លោកស្រីចន ជួយនិយាយដែលទៅដោយសារគាត់មិនមែនមនុស្សចូលចិត្តបំបែកគេនោះទេបើកូនស្រលាញ់គ្នាហើយគាត់ក៏មិនបានទៅឈឺក្បាល ជាមួយនោះទេ..
" អូនស្ងាត់ទៅ! ប៉ាបានហៅគេមកស្អែកនេះហើយយ៉ាងណាក៏ជួយនាំប្អូនដើរលេងផងទៅ " លោកចន
" ហឺយ..មិនដឹងទេ " JK និយាយហើយក៏ងើបចេញឡើង ទៅខាងលើបាត់ដោយមិនបានខ្វល់នឹងសម្ដីរបស់ប៉ាគេបន្តិចឡើយចង់ហៅអីហៅទៅមិនខ្ចីខ្វល់...

YOU ARE READING
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Actionប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20