** ព្រូសៗៗ ** សម្លេងបោកប្រាស់បានបន្លឺឡើងពេញបន្ទប់ធ្វើឲ្យចាស់ៗចេញមកមើលថាមានអ្វីកើតឡើងបានលឺ សម្លេងដល់ថ្នាក់នឹង ។ ចេញមកក៏បានឃើញពេញៗភ្នែកតែ ម្ដងថេយ៍បានដេញJKពីបន្ទប់ទាំងយប់តែម្ដង..!!
" ថេយ៍!! អូនធ្វើបែបនេះធ្វើអី " JK ចងចិញ្ចើមសួរទៅថេយ៍ ម៉េចក៏ចាំបាច់ធ្វើបែបនេះដេញគេចេញពីបន្ទប់ទាំងយប់ឲ្យ គេទៅគេងនៅទីណា ។ អាកាសធាតុក៏ចុះត្រជាក់ទៀតមិន អាណិតគេខ្លះទេឬយ៉ាងម៉េច?
" ក៏ចង់ដកខ្លួនឲ្យឆ្ងាយពីមនុស្សថោកទាបដូចបង!! បើបងមិនព្រមឈប់ទាក់ទងអាប្រុសឆ្កួតនោះទេកុំសង្ឃឹមថាបានមកគេងក្នុងបន្ទប់វិញ " Tae និយាយចប់ហើយក៏ ទាញទ្វាបិទឡើងលឿនលឺសូរតែ ** គ្រាំង ** ធ្វើឲ្យអ្នកដែលឈរមើលឡើងភ័យអស់ហើយកាចម្លឹងៗទេ ។
" កូនប្រុស!! មានរឿងអីទៅបានប្រពន្ធដេញចេញបែបនេះ ហាស៎ " លោកចន ចូលមកសួរដោយសារចង់ដឹងរឿងពេក តែនិយាយឲ្យគាត់លឺហើយកុំសង្ឃឹមថាលាក់ជិតនោះតាមសួរឲ្យដឹងច្បាស់បានអស់ចិត្ត ។
នាយក៏ដកដង្ហើមធំហើយក៏ចុះទៅខាងក្រោមដើម្បីនិយាយ រឿងគ្រប់យ៉ាងឲ្យប៉ារបស់គេស្ដាប់នឹងបានជួយដោះស្រាយ ឲ្យឆាប់ចប់ផង ។" កូនមានប្រពន្ធហើយទៅមានថ្មីទៀតអ្នកណាមិនខឹង " លោកស្រីចនក៏បាននៅក្បែរនោះដូចគ្នាគាត់ជាស្រីហើយក៏ជាប្រពន្ធគេដែលគាត់អាចយល់អារម្មណ៏មួយនេះបានច្បាស់ទើបនិយាយបែបនេះ ។
" បើអាម្នាក់នោះល្អជាងក៏យកទៅប៉ាគាំទ្រ.. " លោកចនមិនបានមកនិយាយកាន់ជើងខាងណាទេគឺនិយាយចង់ឲ្យកូននេះយកថ្មីតែម្ដង ។ តែក៏មិនមានន័យថាគាត់ស្អប់ថេយ៍នោះទេការដែលនិយាយបែបនេះចង់ឲ្យនាយគិតខ្លួនឯងថាមួយណាសំខាន់ជាងមួយណាល្អជាងប៉ុណ្ណោះ..!!
" Heesungគេល្អគេឆ្លាត..មានសមត្ថភាពអាចជួយកូនបាន ហើយជាស្នេហ៏ដំបូងរបស់កូនទៀត!! មិនអាចចោលគេបានទេ.. " JK ការគិតរបស់នាយគឺនៅតែមានម្នាក់នឹងដដែលដូចមិនអាចកាត់ចិត្តបានសោះ..Heesungពូកែមែនទើបគេនិយាយសរសើរបែបនេះ ។
" ចុះកូនថេយ៍? កូនប្រសាររបស់ម៉ាក់ក៏ល្អដែរ..កូនចង់ចោលគេហេ៎ស " លោកស្រីចន
YOU ARE READING
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Aksiប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20