PART 35 : គេជាអ្នកណា?

4.1K 365 10
                                    

បន្ទាប់ពីបានយល់ពីគ្នាហើយពួកគេក៏បានចុះទៅខាងក្រោមវិញព្រោះថាប៉ាម៉ាក់ហៅឲ្យចុះទៅមិនចង់ឲ្យគាត់ចាំយូរទើបនិយាយសម្រួលគ្នាឲ្យរួចៗសិន ។ នៅក្នុងតុបាយមាន ប៉ាម៉ាក់និងគូស្នេហ៏មួយគូទៀតអង្គុយចាំពួកគេ...

" មានរឿងអីមែនបានយូរចុះមកម្លេះ " YG ងាកមកសម្លឹងមុខពួកគេដោយការចង់ដឹងតែក៏មិនបានគិតអ្វីច្រើនដែរ ។ តែមើលទៅទឹកមុខក៏មិនសូវល្អប៉ុន្មានខ្លាចថាមានរឿងទាស់ សម្ដីគ្នាអីចឹងទៅគេនឹងបានជួយសម្រួលឲ្យ..

" គ្មានអ្វីទេ!! ញាំបាយទៅ " Tae ក្រវីក្បាលតិចៗអ្នកផ្សេង ទៀតក៏មិនបានសួរនាំច្រើនទៀតហើយក៏ងាកមកញាំអាហាររៀងៗខ្លួនមានការនិយាយគ្នាសើចសប្បាយក៏មាន ចប់ពីនឹងពួកគេក៏មកអង្គុយនៅលើសាឡុងដើម្បីចង់ណែនាំ មនុស្សពិសេសឲ្យស្គាល់ ។

" ប្រពន្ធខ្ញុំជាជីមីននេះហើយ!! សង្ឃឹមថាប៉ាម៉ាក់មិនថាអ្វីនោះទេ " YG ទាញដៃនាយតូចមកឲ្យនៅជិតគេនិងបាន និយាយប្រាប់ពីទំនាក់ទំនងរបស់ពួកគេ ។ ប៉ាម៉ាក់គេក៏រៀងភាំងដែលព្រោះមិនដែលគិតសោះថាជាម្នាក់នឹងតែបើថេយ៍និងJKបានដឹងហើយទើបគេគ្មានប្រតិកម្មហើយកាល ដែលនិយាយសួរនាំពីព្រឹកនឹងលលេងជាមួយគ្នាទេធ្វើដូចជាមិនដឹងមិនលឺអីចឹងទៅ ។ លោកចនវិញគឺថាសម្លឹងមើល ជីមីនពីក្បាលដល់ចុងជើងពិនិត្យសម្បើមណាស់ ><

" ប៉ាមើលអីមើលម្លេះ? " YG លើកដៃអោបជីមីនបែបហួងហែងមិនចង់ឲ្យប៉ារបស់គេមើលយ៉ាងចឹង ។ សូម្បីតែប៉ាក៏ ប្រច័ណ្ទដែលមិនលើកលែង ><

" យើងមើលថាសមនឹងឯងអត់? ស្អីក៏ហួងហែងសូម្បីតែយើងជាឪឯងហើយ.. " លោកចន សែនហួសចិត្តនឹងកូន ប្រុសមួយនឹងណាស់ថាJKទៅចឹងតែYGចង់លើសជាងគេទៅទៀត >< មើលតិចមិនបាន

" អើ!! បើស្រលាញ់គ្នាយើងក៏មិនប្រកែកដែរខ្លាចថាឯងមានគំនិតពង្វត់គ្នាបាត់.. " លោកចន និយាយចេញមកដូចដឹងចិត្តកូនចឹងបើមិនព្រមអាចរត់តាមគ្នាមែននឹង ><

" អរគុណប៉ា!! បែបនេះមិនពិបាកដល់ពួកខ្ញុំ " YG សប្បាយអរសម្បើមណាស់ពួកគេមិនពិបាកដូចគូប្អូនរបស់គេទេចឹងទៅស្រួលតិច ។ ជីមីនឡើងអៀនមកចាប់គេអោបថើបនៅមុខគ្រប់គ្នាចឹងទៅកើតសប្បាយៗទៅចាំបាច់អោប ដែលដឹងអត់ថាខ្លួនគេនេះវាអៀន ><
បន្ទាប់ពីចប់ការជួបជុំគ្នាហើយម្នាក់ៗក៏បានឡើងទៅបន្ទប់រៀងៗខ្លួនជីមីននៅគេងទីនេះព្រោះYgសុំឲ្យនៅ ។

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now